ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាសារធារណៈពាក់ព័ន្ធ ការបោសសម្អាតគ្រឿងញៀន ក្នុងជួររាជរដ្ឋាភិបាលដោយចេញបទបញ្ជាថ្មីមួយទៀត ឱ្យបណ្ដេញចេញពីក្របខណ្ឌ ចំពោះមន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលរកឃើញមានជាប់ព័ន្ធពាក់ព័ន្ធ នឹងសារធាតុញៀន ឬប្រើប្រាស់គ្រឿងញៀន។ ការបញ្ជាក់របស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Viettel ក្រោមស្លាកយីហោ មិត្តហ្វូន ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ។ ក្នុងឱកាសខួប១៥ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនជាមួយ នឹងការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូន ក្រោមគំនិត «The Met’s Sonata» នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤...
បរទេស៖ មន្ត្រីការពារជាតិរុស្ស៊ីជាន់ខ្ពស់មួយរូបបានអះអាងថា ទាហានរបស់អង្គការណាតូកំពុងប្រយុទ្ធនឹង កងទ័ពរុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន ដែលក្លែងខ្លួនធ្វើជាទាហានស៊ីឈ្នួល ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងមូស្គូ បានវាយលុកយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុងគៀវ ដោយការដណ្តើមយកទីក្រុង Donbass ដ៏សំខាន់នៃទីក្រុង Avdeevka។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការបាញ់ផ្លោងរបស់អ៊ុយក្រែនទៅលើជនស៊ីវិលរុស្ស៊ី ដែលជាផ្នែកមួយដ៏សំខាន់ ដែលត្រូវបានធ្វើឡើងពី Avdeevka កាលពីប៉ុន្មានឆ្នាំមុន...
បេរូត៖ សារព័ត៌មានក្នុងស្រុក al-Akhbar បានរាយការណ៍ថា ការស្ទង់មតិមួយបានបង្ហាញថា ៩០ភាគរយនៃប្រជាជនលីបង់ ចាត់ទុកសហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះការ វាយប្រហារបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ និងតំបន់ហ្គាហ្សាស្ទ្រីប។ ដោយដកស្រង់ការស្ទង់មតិ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលប្រឹក្សា សម្រាប់ការសិក្សា និងឯកសារ ដែលជាស្ថាប័នស្រាវជ្រាវ ដែលមានមូលដ្ឋាននៅទីក្រុងបេរូត ស្តីពីការសិក្សាយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ កាសែតក្នុងស្រុកបានឲ្យដឹងថា នៅទូទាំងគ្រប់វិស័យនៃប្រទេសលីបង់ បានយល់ស្របថា...
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី បានប្តេជ្ញាចិត្តក្នុងការបង្កើនទំហំធំ ជាងទ្វេដងនៃនាវាចម្បាំងកងទ័ពជើងទឹក របស់ប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិ លោក Pat Conroy នៅថ្ងៃអង្គារនេះ បានប្រកាសពីការផ្លាស់ប្តូរទ្រង់ទ្រាយធំ។ នៅក្រោមផែនការនេះ កងនាវាចម្បាំងរបស់អូស្ត្រាលី នឹងត្រូវពង្រីកពី ១១...
បរទេស៖ កាសែត Bild របស់អាល្លឺម៉ង់បានរាយការណ៍ថា ព័ត៌មានការពារដ៏រសើបអាចត្រូវបាន លេចធ្លាយដល់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេលសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ជាមួយនឹងអគ្គរដ្ឋអាជ្ញារបស់ ប្រទេសអាល្លឺម៉ង់ឥឡូវនេះ កំពុងស៊ើបអំពីករណីនេះ ។ ការលាតត្រដាងដែលបានចោទប្រកាន់ ប្រហែលជាបានកើតឡើងនៅក្នុងឆ្នាំ២០១៨ ជាមួយនឹងទិន្នន័យដែលបាន ចាត់ថ្នាក់សម្រាប់នរណាម្នាក់ នៅលើគេហទំព័ររបស់អាជ្ញាធររុករករ៉ែក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩...
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានឹងដឹកនាំសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញនៅថ្ងៃ២១ កុម្ភៈស្អែកនេះ ដើម្បីបោះឆ្នោតតែងតំាង សមាជិករាជរដ្ឋាភិបាលចំនួន៣រូប ជាឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភាបានឲ្យដឹងថា កិច្ចប្រជុំនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាល ចំនួន៣រូប ជាឧបនាយករដ្ឋមន្រ្តីមួយរូប និងទេសរដ្ឋមន្រ្តី២រូប រួមមាន ៖...
ភ្នំពេញ ៖ កម្ពុជា-សិង្ហបុរី បង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធា ឲ្យកាន់តែរីកចម្រើនថែមទៀត សំដៅរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ការរីកចម្រើនរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោក។ នេះបើយោងតាមអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ ជំហរនេះធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមនាវីឯក អារុន ប៊ែង...
ភ្នំពេញ៖ ក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩របស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសប្តេជ្ញាចិត្តថា នឹងខិតខំធ្វើយ៉ាងណាប្រែក្លាយកម្ពុជា ជាប្រទេសគ្មានគ្រឿងញៀនទៀតនោះឡើយ ខណៈយុទ្ធនាការក្នុងរយៈពេល៨ឆ្នាំ កន្លងមកអាជ្ញាធរបានបង្រ្កាបគ្រឿងញៀន គ្រប់ប្រភេទរួមទាំងសារធាតុគីមីផ្សំចំនួនជិត ៦០ម៉ឺនគីឡូក្រាម និងឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធបានជាង ១២ម៉ឺននាក់។ តាមផែនការយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ ឆ្នាំ២០២៤ ដែលបានចែកជូនដល់អ្នកសារព័ត៌មាន ក្នុងឱកាសផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នាថ្ងៃ២០...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ (២០០៩-២០២៤) របស់ក្រុមហ៊ុនមិត្តហ្វ៊ូន នៃការបើកសម្ពោធបណ្តាញសេវា ក្រោមគំនិត “The Met’s Sonata” ។ ពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្នុងសង្កាត់ជ្រួយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព...