វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣ថា កាលពីថ្ងៃសៅរ៍ នាវាពិឃាតរបស់សហរដ្ឋអាមេរិចំនួន ១គ្រឿង បានបាញ់ទម្លាក់មីស៊ីលប្រឆាំងនាវាចំនួន ២គ្រាប់ ដែលបានបាញ់ចេញពីប្រទេសយេម៉ែនខណៈដែលវាបានឆ្លើយតបទៅនឹង ការអំពាវនាវសុំជំនួយពីកប៉ាល់កុងតឺន័រ ដែលត្រូវបានវាយប្រហារក្នុងការ វាយប្រហារដាច់ដោយឡែកមួយ ។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ថា (CENTCOM) បានឲ្យដឹងនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយបានពណ៌នាថា វាជា...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១-១០ ខែមករា ឆ្នាំ២០២៤នេះ ដោយសាំងធម្មតាមានតម្លៃ ៤.១៥០រៀល ខណៈម៉ាស៊ូតតម្លៃ ៤.១០០រៀល ៕
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សន្តិភាពជារបាំងការពារ សិទ្ធិរស់រានមានជីវិត និងមានតម្លៃជាសកល សម្រាប់មនុស្សជាតិលើភពផែនដី ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបតែបានចេញអនុក្រឹត្យមួយនៅថ្ងៃទី១...
បរទេស៖ អភិបាលនៃតំបន់ Nikolaev លោក Vitaliy Kim បាននិយាយថា អ៊ុយក្រែនគួរតែប្រមូលផ្តុំប្រជាជនទាំងមូល របស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹង ប្រទេសរុស្ស៊ីជំនួសឱ្យចំនួនមនុស្ស ៥០០ ពាន់នាក់ដែលថ្មីៗនេះបាន ស្នើឡើងដោយប្រធានាធិបតី Vladimir Zelensky ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ថា យោធារបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាចម្បាំងរបស់អាមេរិក១គ្រឿង បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីលប្រឆាំងនាវា ដែលត្រូវបានបាញ់កាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមឧទ្ទាម ហួធី (Houthi) ដែលគាំទ្រដោយប្រទេសយេម៉ែន ។ ក្រុម ហួធី បានកំណត់គោលដៅជាថ្មីម្តងទៀត មកលើនាវានៅក្នុងផ្លូវដឹកជញ្ជូនសមុទ្រក្រហម ដ៏សំខាន់ជាមួយនឹងការវាយប្រហារ ដែលពួកគេអះអាងថា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងបើកបវេសនកាលសម្រាប់ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខណៈមានអ្នកចុះឈ្មោះចូលរៀនប្រមាណជិត ២ម៉ឺននាក់។ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ក្រសួងការពារជាតិចិន បានអំពាវនាវឱ្យប្រជាជាតិ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ឃ្លាំមើលការដាក់ពង្រាយយោធាអាមេរិកនៅក្នុងតំបន់ ដោយលើកឡើងពីផែនការរបស់មន្ទីរបញ្ចកោណ ក្នុងការកសាងឡើងវិញ នូវអាកាសយានដ្ឋានសម័យសង្គ្រាមលោកលើកទី២ នៅលើកោះតូចមួយ នៅភាគខាងជើងនៃកោះហ្គាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យយោធាចិនលោក Wu Qian បាននិយាយថា...
Maine៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋលេខាធិការប្រជាធិបតេយ្យរបស់រដ្ឋ Maine បានដកសិទ្ធិរបស់អតីតប្រធានាធិបតីអាមេរិក គឺលោក ដូណាល់ ត្រាំ ចេញពីការឈរឈ្មោះបោះឆ្នោតបឋម របស់ប្រធានាធិបតីរបស់រដ្ឋនេះ ស្ថិតក្រោមមាត្រានៃការបះបោររបស់រដ្ឋធម្មនុញ្ញ ដោយក្លាយជាមន្ត្រីបោះឆ្នោតដំបូងគេ ដែលចាត់វិធានការជាឯកតោភាគី ខណៈដែលតុលាការកំពូលរបស់សហរដ្ឋអាមេរិក ត្រៀមនឹងសម្រេច ថាតើ ត្រាំ...
ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាល ជាមួយមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ប្រាប់ អំពីយុទ្ធសាស្ត្រអាទិភាព ចំនួន៤ចំណុច របស់ក្រសួង។ យុទ្ធសាស្ត្រអាទិភាព ទាំង៤រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍,...