ភ្នំពេញ៖ ក្រុមអ្នកចិញ្ចឹមត្រីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកចង់ឃើញសមាគមអ្នកផ្គត់ផ្គង់ត្រីគិតពីផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ពិសេសដល់អ្នកចិញ្ចឹមត្រីក្នុងស្រុកដើម្បីជួយលើកកម្ពស់ ពីជីវភាព ពួកគាត់ប្រសើរជាងគិតតែប្រយោជន៍បក្សពួកឬក្រុមខ្លួនពោលគឺគិតចាំតែនាំត្រីចូលពីខាងក្រៅ។ ការលើកឡើងរបស់ក្រុមអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកគឺ ស្របតាមគោលនយោ បាយរបស់រាជរដ្ឋា ភិបាលក្នុងការលើកកម្ព ស់ការចិ ញ្ចឹមត្រីក្នុងស្រុកដើម្បីផ្គត់ផ្គង នៅលើទីផ្សារប្រសើរជាងការ នាំចូលពីក្រៅប្រទេស។ ក្រុមអ្នកចិញ្ចឹមត្រូវចង់ឃើញសមាគមអ្នកផ្គត់ផ្គង់ត្រីគិតគូរពីទីតាំង ចិញ្ចឹម មានទាំងពូជ និង ទី ផ្សារសម្រាប់លក់ត្រីឲ្យប្រជាពលរដ្ឋបរិភោគប្រសើរជាងការនាំចូលពីប្រទេសជាងនាំចូលពីខាងក្រៅប្រទេស។ ការលើកឡើងរបស់ក្រុមវារីវប្បករនេះបន្ទាប់ពីសមាគមអ្នកផ្គត់ផ្គង់ត្រីប្រឆាំងនឹងវិធានការរបស់រដ្ឋបាលជលផល ព្រោះខ្លាចរដ្ឋបាលជល ផលអនុវត្តច្បាប់តឹងរឹងដើម្បីប្រយោជន៍វារីវប្បករ...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានអំពាវនាវឱ្យមានសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ “សេរី យុត្តិធម៌ និងបើកចំហ” នៅក្នុងកិច្ចពិភាក្សារបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីអាស៊ានក្នុងប្រទេសម៉ាឡេស៊ី ចំពេលមានភាពតានតឹងពាណិជ្ជកម្ម ដែលកើតចេញពីការគំរាមកំហែងនៃពន្ធដ៏ខ្លាំង របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសជប៉ុន និងសមាជិកក្រុម។ ដោយកត់សម្គាល់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកទាំង ១០ គឺ “ជាចំណុចកណ្តាលនៃកំណើនពិភពលោក” លោក Iwaya បានឲ្យដឹងថា...
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា យន្តហោះចម្បាំងចិន មួយគ្រឿងបានហោះទៅជិតយន្តហោះកងកម្លាំងស្វ័យការពារដែនអាកាសរបស់ប្រទេសជប៉ុន ពីលើដែនទឹកអន្តរជាតិក្នុងសមុទ្រចិនខាងកើត ក្នុងសកម្មភាពមួយដែលអាចធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹង។ ការជួបគ្នាយ៉ាងជិតរវាងយន្តហោះទម្លាក់គ្រាប់បែក JH-7 របស់ចិន និងយន្តហោះស៊ើបការណ៍អេឡិចត្រូនិក ASDF YS-11EB កាលពីថ្ងៃពុធ បានធ្វើតាមឧប្បត្តិហេតុស្រដៀងគ្នានេះនៅលើដែនទឹកអន្តរជាតិនៅប៉ាស៊ីហ្វិកកាលពីខែមុន ដែលនាំឱ្យទីក្រុងតូក្យូ ធ្វើការតវ៉ាជាមួយទីក្រុងប៉េកាំង និងអំពាវនាវឱ្យមានវិធានការបង្ការ។ ប្រភពបានឲ្យដឹងថា ក្រសួងការបរទេស និងការពារជាតិរបស់ជប៉ុនកំពុងវិភាគស្ថានការណ៍។ កាលពីថ្ងៃទី ៧...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានជំនឿមុតមាំថា ការវិនិយោគលើប្រជាជនវ័យក្មេង នាពេលនេះ តាមរយៈការផ្តល់ឱកាសទទួលបានការអប់រំ ការថែទាំសុខភាព និងការងារសមរម្យ កម្ពុជា នឹងទទួលបាននូវវ័យចាស់ដែលមានសុខភាពល្អ និងសកម្ម នាពេលអនាគត។ សារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦...
បរទេស៖ សកម្មជននយោបាយរបស់ថៃ លោក Jatuporn Prompan បានបង្កើនការសង្ស័យទាក់ទងនឹងសកម្មភាពនយោបាយថ្មីៗរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយលោកចោទសួរថា តើមានកិច្ចព្រមព្រៀងសម្ងាត់ អាចនៅពីក្រោយព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលកើតឡើងនៅថ្ងៃតែមួយដែរឬទេ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងក្នុងកម្មវិធី Facebook...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានលេីកឡេីង កម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយ ស្តីពី “ការបង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ លោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថា ទោះបីជាជម្លោះព្រំដែនកម្ពុជា-ថៃ បានអូសបន្លាយជិត២ខែកន្លងមកក៏ដោយ ប៉ុន្តែគោលជំហររបស់កម្ពុជាមិនបោះបង់ចោលឡើយនូវយន្តការ ដោះស្រាយតាមតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក Martin...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានប្រមូល និងដឹកជញ្ជូនសំរាមបានល្អ ធ្វើឱ្យទីក្រុងមានសោភណ្ឌភាព រួមទាំងការងារស្តារប្រឡាយ លូ ស្តារព្រែករំដោះទឹកបានលឿន បានកាត់បន្ថយនូវការលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតឱ្យមានផ្លូវថ្មើរជើង Walk Street ដែលទទួលបានការគាំទ្រ និងពេញនិយមពីភ្ញៀវជាតិនិងអន្តរជាតិ។ ស្របគ្នានឹងការកោតសរសើរលើកិច្ចការខាងលើនេះ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពន្ធ ៥០ ភាគរយលើទង់ដែង ដែលលោកបានប្រកាសកាលពីដើមសប្តាហ៍នេះ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា។ លោក ត្រាំ បានសរសេរនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Truth Social របស់លោកថា “ខ្ញុំកំពុងប្រកាសពន្ធ ៥០% លើទង់ដែង...
សេអ៊ូល៖ អ្នកនាំពាក្យក្រុមប្រឹក្សាពិសេសបានឲ្យដឹងថា តុលាការរបស់ប្រទេសកូរ៉េខាងត្បូង បានចេញដីកាឃុំខ្លួនអតីតប្រធានាធិបតីលោក Yoon Suk-yeol ដែលត្រូវបានស្វែងរកដោយទីប្រឹក្សាពិសេស ដែលស៊ើបអង្កេតការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។ តុលាការក្រុងសេអ៊ូល បានទទួលយកសំណើចេញពីលោក Cho Eun-suk ទីប្រឹក្សាឯករាជ្យដឹកនាំការស៊ើបអង្កេតលើការបះបោររបស់លោក Yoon និងការចោទប្រកាន់ផ្សេងទៀតដោយថា លោក Yoon មានការភ័យខ្លាចក្នុងការបំផ្លាញភស្តុតាង។ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការចោទប្រកាន់ដែលបញ្ជាក់ក្នុងដីការួមមានការរារាំងយុត្តិធម៌ ការរំលោភអំណាច និងការសរសេរឯកសារផ្លូវការក្លែងក្លាយ។...