ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានប្រកាសធានាថា គោលនយោបាយរបស់ប្រទេសកម្ពុជា ចំពោះប្រទេសចិន គឺមិនផ្លាស់ប្ដូរឡើយ ក្រោយបង្កើតរាជរដ្ឋាភិបាលថ្មី ខណៈសម្ដេចត្រៀមខ្លួនរួចជាសម្រេច ដើម្បីធ្វើយ៉ាងជិតស្និទ្ធជាមួយចិន។ តាមរយៈសារលិខិតថ្លែងអំណរគុណរបស់ គណបក្សប្រជាជនកម្ពុជា ផ្ញើជូនចំពោះលោក ស៊ី ជិនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ដែលបានផ្ញើសារលិខិតពីរដ្ឋធានីប៉េកាំង ដើម្បីអបអរសាទរចំពោះជ័យជម្នះសារជាថ្មី របស់គណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេសនារសៀលថ្ងៃ២៦ កក្កដា បានផ្តាំទៅក្រុមប្រឆាំងនៅប្រទេស ដែលគ្រប់គ្នាដឹងថា មានលោក សម រង្ស៊ី ជាមេក្លោងនាំមុខធំជាងគេនោះថា “កុំធ្វើនយោបាយពីខាងក្រៅ ឲ្យអ្នកខាងក្នុងជាប់គុកឲ្យសោះ”។ ក្នុងនោះសម្តេចថា ចំពោះអ្នកនៅក្នុងប្រទេសវិញ ក៏ល្មមបញ្ឈប់ផងដែរ បើមិនចង់ជាប់ទោស ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសដកខ្លួនជានាយករដ្ឋមន្ដ្រី ក្នុងអាណត្តិថ្មីនេះ ហើយ សម្ដេច នឹងធ្វើជាប្រធានព្រឹទ្ធសភាវិញ ខណៈ លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ដ្រី វិញ នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ តាមរយៈវិដេអូផ្សាយផ្ទាល់ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការឌឺដងទៅក្រុមប្រឆាំង ដែលតែងតែជេរប្រមាថសម្តេច ទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការ អាណិតអាសូរដល់សម្តេចតេជោ និងលោក ហ៊ុន ម៉ាណែត។ សម្តេចថា “ដោយសារអស់លោក(ក្រុមប្រឆាំង)ជេរខ្ញុំ ទើបធ្វើឲ្យប្រជាពលរដ្ឋអាណិតខ្ញុំនិងហ៊ុន ម៉ាណែត ។ ការជេររបស់លោកអស់នេះហើយ បានធ្វើឲ្យអស់លោកបាត់បង់អ្វីៗទាំងអស់”។ សម្តេចថា ការជេររបស់អស់លោកទាំងនោះ ក៏បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា កើនសំឡេងគាំទ្រយ៉ាងខ្លាំងក្លា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា នាថ្ងៃ២២ សីហា លោក ហ៊ុន ម៉ាណែតនឹងក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា ថ្មីជាផ្លូវការហើយ ទោះបីជាពួកគេមិនចង់ហៅ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីក៏ដោយចុះ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា ការលះបង់របស់សម្តេចជា នាយករដ្ឋមន្រ្តីគឺជាការលះបង់មួយដ៏ធំ ។ តែសម្តេចថា ការលះបង់នេះគឺមានតម្លៃជាខ្លាំង ដើម្បីភាពសុខសាន្តរបស់ប្រជាជនខ្មែរ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសថា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានការប្រជុំ ដើម្បីបោះឆ្នោតឲ្យសម្តេចឡើងកាន់ ជាតំណែងប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ ដែលមានវ័យចាស់ ហើយចង់មានពេលសម្រាក ៕
ភ្នំពេញ៖ តាមរយៈការថ្លែងសារជាពិសេសមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីនោះទេ ហើយតំណែងនាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត ៕
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា ពីឡុត និងជាសហពីឡុតនៃយន្តហោះ ពន្លត់អគ្គីភ័យបានស្លាប់បាត់បង់ជីវិត ក្រោយពីយន្តហោះរបស់ពួកគេ បានធ្លាក់កាលពីថ្ងៃអង្គារ ខណៈកំពុងទប់ទល់នឹង ភ្លើងឆេះព្រៃនៅលើកោះ Evia របស់ប្រទេសក្រិច ។ យោងតាមសេចក្តីប្រកាសព័ត៌មាន តាមអ៊ីមែលបានឲ្យដឹងថា ជនរងគ្រោះ គឺជាមន្ត្រីកងទ័ពអាកាសក្រិច ២នាក់ដែលមានអាយុ២៧ និង៣៤ឆ្នាំ ហើយរយៈពេល៣ថ្ងៃនៃការកាន់ទុក្ខ...
បរទេស៖ យន្តហោះចម្បាំងរុស្ស៊ី ដែលកំពុងហោះហើរលើទឹកដីស៊ីរី ត្រូវបានចោទប្រកាន់ថា បានបាញ់ផ្លោងផ្កាភ្លើងទៅលើយន្តហោះ MQ-9 Reaper របស់អាមេរិក ដែលធ្វើឱ្យខូចខាតដល់ តួយន្តហោះគ្មានមនុស្សបើកនេះ នៅក្នុងឧបតិហេតុហោះប្រកៀកគ្នា ចុងក្រោយបំផុត ដែលត្រូវបានបរិហារដោយកងកម្លាំង កាន់កាប់ខុសច្បាប់របស់សហរដ្ឋអាមេរិកថា “មិនប្រុងប្រយ័ត្ន” និង “គ្មានវិជ្ជាជីវៈ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា...