ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋទូត៖ អាល្លឺម៉ង់ មិនបានបង្ខំឲ្យអ៊ុយក្រែន ចូលតុចរចាសន្តិភាពឡើយ

AFP

បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសអាល្លឺម៉ង់ លោក Aleksey Makeev បានបដិសេធថាទីក្រុងប៊ែរឡាំង កំពុងជំរុញទីក្រុងគៀវឆ្ពោះទៅរកការចរចា សន្តិភាពជាមួយទីក្រុងមូស្គូ។

យោងតាមការចេញផ្សាយរបស់ RT លោកបានធ្វើអត្ថាធិប្បាយភ្លាមៗ បន្ទាប់ពីលោកវេបសាយ The Der Spiegel ប៉ាន់ស្មានថាបុគ្គលិកជាន់ខ្ពស់មកពី រដ្ឋាភិបាលរបស់អធិការបតី Olaf Scholz បានបង្ហាញថាប្រទេសអាល្លឺម៉ង់ ឥឡូវនេះពេញចិត្តនិងចង់បាននូវការចរចា។

កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបង្ហើបថា មេដឹកនាំលោកខាងលិចជាច្រើននាក់ ដែលមិនបានបញ្ចេញឈ្មោះ បានធ្វើឱ្យមានសន្តិភាពដល់ទីក្រុងមូស្គូ។

ការអះអាងទាំងនេះកើតឡើងបន្ទាប់ពី មានការទទួលស្គាល់កាន់តែច្រើនឡើង សូម្បីតែមន្ត្រីកំពូលក្នុងទីក្រុងគៀវ ថាការវាយលុកនៅរដូវក្តៅរបស់អ៊ុយក្រែន ដែលមិនបានគ្រប់គ្រងដើម្បីសម្រេចបាន នូវការទទួលបានទឹកដីដ៏សំខាន់ណាមួយនោះ គឺបានបរាជ័យទៅហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top