បរទេស៖ ខណៈដែលប្រទេសរុស្សី បានប្រកាសបន្ថែមទៀតជាច្រើនរយពាន់នាក់ទៀត ទៅកាន់ប្រទេសអ៊ុយក្រែននោះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ អង្គការសហប្រជាជាតិថា វ៉ាស៊ិនតោននឹងបន្តជួយគាំទ្រដល់អ៊ុយក្រែនថែមទៀតរហូតដល់ អាចបញ្ចប់ទៅនៃជម្លោះហើយស្របតាមលក្ខខណ្ឌ ចង់បានរបស់រុស្សីផងដែរ។ ថ្លែងទៅកាន់អង្គក្រុមប្រឹក្សាអង្គការសហប្រជាជាតិ លោក Blinken បានប្រកាសថា នឹងបន្តជួយគាំទ្រដល់ប្រទេសអ៊ុយក្រែនដើម្បីអាចការពារខ្លួនឯង និងពង្រឹងកងកម្លាំងការពារជាតិដើម្បីធ្វើយ៉ាងណា ឲ្យអ៊ុយក្រែនអាច ធ្វើការដោះស្រាយជម្លោះ តាមរយៈកាទូតជាមួយនឹង លក្ខខណ្ឌរបស់ប្រទេសរុស្សី។...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមេបញ្ជាការអ៊ីរ៉ង់ លោក Mohammad Hossein Bagheri កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងជើងទឹក របស់អ៊ីរ៉ង់នឹងចូលរួម ជាផ្នែកមួយនៃសមយុទ្ធយោធា រវាងប្រទេសរុស្សីនិងប្រទេសចិនផង នៅពេលខាងមុខនេះ។ មេបញ្ជាការយោធារូបនេះ ទោះបីជាយ៉ាងណាក្តីមិនបានបញ្ជាក់អំពីព័ត៌មានលំអិត នៃការចូលរួមធ្វើសមយុទ្ធ និងអំពីសមយុទ្ធយោធាលើកនេះទេ ប៉ុន្តែនិយាយថា ប្រទេសផ្សេងទៀតដែល នឹងអាចចចូលរួមនោះ ក៏មានដូចជាប្រទេសអូម៉ង់ និងប្រទេសប៉ាគីស្ថានផងដែរ។...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងអំពីគំនិត របស់លោកដែរថា ជម្លោះរវាងអ៊ុយក្រែន និងរុស្សី នឹងមិនអាចកើតឡើងឡើយប្រសិនបើលោក នៅជាប្រធានាធិបតី របស់អាមេរិកនោះ។ លើសពីនេះថែមទៀត អតីតប្រធានាធិបតីរូបនេះ បានថែមទាំងព្រមានទៀតថា ជម្លោះនៅអ៊ុយក្រែន នឹងអាចឈានទៅដល់ការកកើតឡើងនៃ សង្គ្រាមលោលលើកទី៣ នឹងអាចកើតឡើងពោលគឺ នៅក្រោយពេលដែល ប្រធានាធិបតីរុស្សីលោក Vladimir...
បរទេស៖ លោក Ben Hodges អតីតមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុបបាននិយាយថា សហរដ្ឋអាមេរិកអាចបំផ្លាញកងនាវាចរសមុទ្រខ្មៅ ដែលមានមូលដ្ឋាននៅ Crimea ឬមូលដ្ឋានរបស់ខ្លួននៅលើឧបទ្វីប ប្រសិនបើទីក្រុងម៉ូស្គូងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Daily Mail កាលពីថ្ងៃពុធ លោក...
បរទេស៖ កូរ៉េខាងជើងបាននិយាយថា ខ្លួនមិនមានគម្រោងលក់អាវុធទៅឱ្យរុស្ស៊ីទេ ដោយហៅគំនិតនេះថាជា “ទ្រឹស្តីសមគំនិត” បន្ទាប់ពីមន្ត្រីអាមេរិកបានអះអាងថា កិច្ចព្រមព្រៀងមួយស្ថិតនៅក្នុងការងារដែល ពាក់ព័ន្ធនឹងគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរបស់ក្រុងព្យុងយ៉ាងបានចេញ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ជាឆ្លើយតបទៅនឹងការ អះអាងនេះដោយនិយាយថា ខណៈពេលដែលខ្លួនមិនទទួលយក ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការលក់អាវុធទាំងអស់ដោយកូរ៉េខាងជើង...
តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស ឧស្សាហកម្មទាំងប្រាំពីរ G-7 កាលពីថ្ងៃពុធបានអះអាងឡើងវិញ នូវកិច្ចសហប្រតិបត្តិការរបស់ពួកគេ ក្នុងការគាំទ្រអ៊ុយក្រែន នៅពេលប្រទេសមួយនេះ កំបុងប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។ ក្នុងជំនួបជាមួយសមភាគី G-7 របស់លោកនៅទីក្រុងញូវយ៉ក នៅខាងក្រៅសម័យប្រជុំប្រចាំឆ្នាំ របស់មហាសន្និបាត អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ក៏បានពិភាក្សាជាមួយពួកគេផងដែរ អំពីការពង្រឹងតួនាទីរបស់...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃពុធ បានរំលឹកឡើងវិញនូវការគាំទ្រ របស់ជប៉ុនចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ក្នុងជំនួបរបស់គាត់ជាមួយ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ខណៈដែលកិច្ចពិភាក្សា បន្តរក្សាកិច្ចព្រមព្រៀង ដែលសម្រេចបាន រវាងប្រទេសមជ្ឈិមបូព៌ា និងមហាអំណាច។ ជំនួបជាមួយលោក Raisi នៅទីក្រុងញូវយ៉ក...
តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នា កាលពីថ្ងៃពុធថា ប្រទេសទាំងពីរចាំបាច់ត្រូវស្តារឡើងវិញ នូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ នេះបើយោងទៅតាមរដ្ឋាភិបាល របស់ប្រទេសជប៉ុន ចំពេលមានការរំពឹងទុក សម្រាប់ភាពប្រសើរឡើងនៃទំនាក់ទំនង ដែលបែកបាក់ជុំវិញបញ្ហាការងារ ក្នុងសម័យសង្គ្រាម និងបញ្ហាទឹកដី។ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ក៏បានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងមីស៊ីល...
ក្រោមដំបូលនៃសន្តិភាព និងការជ្រុមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា យុវជនខ្មែរមានឳកាសច្រើន ក្នុងការងារបំពេញការងារ ក្នុងមុខដំណែងល្អៗ ក៏ដូចជាចេញមកដើរតាមក្តីស្រម៉ៃខ្លួន ក្នុងការចាប់ផ្តើមអាជីវកម្មនានា។ ពិសេសប៉ុន្មានឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតស្ថាប័ន និងកម្មវិធីជាច្រើនក្នុងការងារជម្រុញ ភាពជាសហគ្រិនភាពដល់យុវជនកម្ពុជា ជាឧទាហរណ៍ សហគ្រិនខ្មែរ ( Khmer Enterprise) និង មជ្ឈមណ្ឌលធុរកិច្ចថ្មី “តេជោ” Techo Start Up...
យេរ៉ូសាឡឹម៖ ការិយាល័យរបស់លោក Lapid បានប្រកាសថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ដោយធ្វើការពិភាក្សាទល់មុខគ្នា ជាលើកដំបូងរវាងមេដឹកនាំនៃ ប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០០៨ ។ ការិយាល័យរបស់លោក Lapid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានជួបគ្នានៅទីក្រុងញូវយ៉ក នៅខាងក្រៅសម័យប្រជុំលើកទី៧៧...