អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) មនុស្សជាង ១,២លាននាក់ឥឡូវនេះត្រូវបានផ្លាស់ទីលំនៅ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា រួមទាំងមនុស្សជាង ៨៦៦.០០០នាក់ បានផ្លាស់ទីលំនៅដោយសារជម្លោះ និងអសន្តិសុខចាប់តាំងពី ការកាន់កាប់ដោយយោធានៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៩នាក់ទៀត ខណៈជាសះស្បើយចំនួន៣៧នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៨៦៨នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៥៦៩នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា សង្រ្គាមនុយក្លេអ៊ែរ មិនអាចឈ្នះបានទេ ហើយមិនត្រូវធ្វើសង្គ្រាមឡើយ ។ លោក ពូទីន បានថ្លែងនៅក្នុងសារស្វាគមន៍មួយថា “យើងឈរលើសន្តិសុខស្មើគ្នា និងមិនអាចបំបែកបានសម្រាប់សមាជិកទាំងអស់នៃសហគមន៍ពិភពលោក” លោក ពូទីន...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទម្សិលមិញនេះបានចេញ សេចក្តីថ្លែងការណ៍មួយនៅឯសន្និសិទស្តីអំពី កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធលើកទី១០ ហៅឈ្មោះថា NPT ដោយបានអំពាវនាវឲ្យ មានការត្រៀមរៀបចំខ្លួន ជាមុនពីសំណាក់ប្រទេសរុស្សី ក្នុងការពិភាក្សាគ្នាទៅលើបញ្ហាបង្កើត កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធថ្មីមួយទៀតនាពេលខាងមុខជាមួយគ្នា។ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហាញពីជំហដើម្បីឲ្យមានការចូលរួម សំណាក់ប្រទេសចិនផងដែរ ហើយដោយបានបញ្ជាកា់បែបនេះថា៖ នៅថ្ងៃនេះរដ្ឋបាលរបស់ខ្ញុំ គឺបានត្រៀមរួចរាល់ហើយក្នុងការចរចា ដើម្បីបង្កើតឲ្យបាន នូវកិច្ចព្រមព្រៀងគ្រប់គ្រង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថា មេដឹកនាំអាល់កៃដា លោក Ayman al-Zawahiri ត្រូវបានសម្លាប់ដោយយន្តហោះវាយប្រហារគ្មានមនុស្សរបស់ CIA នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន កាលពីចុងសប្តាហ៍កន្លងទៅនេះ ។ មន្ត្រីរបស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃចន្ទ ដែលនេះជាមេដឹកនាំយោធាធំបំផុត ចាប់តាំងពីស្ថាបនិករបស់ខ្លួន គឺ...
បរទេស៖ រដ្ឋបាលអាមេរិកក្រោមការដឹកនាំ របស់លោកប្រធានាធិបតី Joe Biden បានធ្វើការព្រមានថាចិនអាចនឹងបង្កើតជាភាពតានតឹងផ្នែកនយោបាយ ជុំវិញបញ្ហាកោះតៃវ៉ាន់ហើយក្នុងនោះ ប្រហែលជានឹងមានសកម្មភាព បង្កហេតុដោយប្រើប្រាស់យោធាផងដែរ។ ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីអាមេរិកប្រកាសអំពីផែនការបំពេញទស្សនកិច្ច របស់លោកស្រីប្រធានសភា Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ និងត្រូវបានព្រមានជាច្រើនដងពីសំណាក់ ប្រទេសចិនជារឿយៗ។ លោក John Kirby អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានបញ្ជាក់ថា៖ ចិនទំនងជានឹងរៀបចំផែនការក្នុងការ...
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានបញ្ជាក់ថា សមាគមមិត្តភាពវៀតណាម-កម្ពុជា ជាតួអង្គសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំយូរអង្វែង ។ ក្នុងជំនួបជាមួយលោកស្រី ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា នាព្រឹកថ្ងៃ២សីហា សម្តេច ហេង សំរិន បានលើកឡើងថា «សមាគមមិត្តភាពវៀតណាម-កម្ពុជា ជាតួអង្គដ៏មានសារៈសំខាន់មួយ នៃការរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនង...
ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២ ខែ សីហាឆ្នាំ ២០២២ នេះ ប្រកាសសាលក្រម លើសំណុំរឿង ជនជាប់ចោទ ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ចំនួន ៦នាក់ទៀត ជាប់ពាក់ព័ន្ធនិងការ...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងលោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ។ នេះបើយោងតាមលិខិតចុះហត្ថលេខាដោយ សម្តេច សាយ ឈុំ អនុប្រធានគណៈអចិន្ត្រៃយ៍ របស់គណបក្សប្រជាជនកម្ពុជានាថ្ងៃ១ សីហា ។ គួរឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ ក្រសួងធនធានទឹក និឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៣-៩ សីហា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ពីតិចទៅច្រើន លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនោះផ្នែកមួយចំនួនក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ យោងសេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃ២ សីហា បានបញ្ជាក់ថា ចាប់ពីថ្ងៃ៣-៩ សីហា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (...