ព័ត៌មានជាតិ

គណៈកម្មាធិការជាតិបុណ្យជាតិ អុជកាំជ្រួច៣ថ្ងៃ នៅមុខព្រះបរមរាជវាំង

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នៅមុខព្រះបរមរាជវាំងចំនួន ៣ថ្ងៃ ក្នុងឱកាសរៀបចំខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។

ពិធីអុជកាំជ្រួច នៅមុខព្រះបរមរាជវាំងចំនួន៣ថ្ងៃ គឺនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩យប់ , ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩យប់, ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩ យប់៕

To Top