បរទេស៖ មន្ត្រីអាមេរិកបាននិយាយថា កងទ័ពរុស្សីជាង ៧៥ ០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួស ជាផ្នែកនៃការលុកលុយរបស់រុស្ស៊ី មកកាន់អ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ជាច្រើន។ យោងតាមសារព័ត៌មាន BUSINESSES INSIDER ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា តួលេខនេះនឹងតំណាងឱ្យប្រហែល ពាក់កណ្តាលនៃចំនួនកងទ័ពសរុបដែលរុស្ស៊ី បានបញ្ជូនទៅអ៊ុយក្រែននៅពេល ចាប់ផ្តើមការឈ្លានពានរបស់ខ្លួន។ តួលេខនេះ...
បរទេស៖ យោធារុស្ស៊ី និងអ្នកបំបែកខ្លួនគាំទ្រទីក្រុងមូស្គូ បានអះអាងកាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោង ដាក់ពន្ធនាគារមួយកន្លែង នៅភាគខាងកើតអ៊ុយក្រែន ដោយបានសម្លាប់អ្នកទោស សង្គ្រាមអ៊ុយក្រែនយ៉ាងតិច ៤០នាក់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋថា “កងកម្លាំងសន្តិសុខអ៊ុយក្រែនបានបាញ់រ៉ុក្កែត...
បរទេស៖ ការវាយប្រហាររបស់រុស្សី លើទីតាំងយោធា និងអគារលំនៅឋានទូទាំងប្រទេសអ៊ុយក្រែន ដែលមានស្លាកស្នាមដោយសង្រ្គាម កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ ហើយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានពណ៌នាថាជា “អំពើភេរវកម្មដោយមីស៊ីល”។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការវាយប្រហារដ៏ខ្លាំងក្លាបំផុត ដែលបានវាយប្រហារតំបន់...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានប្រកាសអញ្ជើញបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលដែលជំទាស់ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មកទទួលការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ដើម្បីជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី២៩ កក្កដា បានបញ្ជាក់ថា កន្លងទៅនេះ, តំណាងរាជរដ្ឋាភិបាល បានបកស្រាយបំភ្លឺអំពីខ្លឹមសារ និងគោលបំណងនៃការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ហើយក៏បានឆ្លើយតប ដើម្បីបំភ្លឺទៅនឹងកង្វល់នានា ឬការលើកឡើងនានា...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា អ្នកស្រុកបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្រុកដែលមានការព្រួយបារម្ភ បានដេកនៅខាងក្រៅផ្ទះ បន្ទាប់ពីមានការរញ្ជួយដីរាប់រយដង បានកើតឡើងនៅភាគខាងជើង ប្រទេសហ្វីលីពីន ខណៈដែលប្រធានាធិបតីលោក Ferdinand Marcos Jr បានធ្វើតាមជើងហោះហើរទៅកាន់ តំបន់រងគ្រោះដើម្បីពិនិត្យ មើលការខូចខាតទាំងនោះ ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មន្ត្រីរបស់ទីក្រុងសាន់ហ្វ្រានស៊ីស្កូ ស្ថិតនៅរដ្ឋភាគខាងលិច សហរដ្ឋអាមេរិក កាលីហ្វ័រញ៉ា បានប្រកាសដាក់ទីក្រុង ក្នុងកម្រិតប្រកាសអាសន្ន ពីសំណាក់វិរុសរាតត្បាតអុតស្វាឬ Monkeypox ។ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលលោកស្រី Susan Philip បានបញ្ជាក់ថា៖ ពួកយើងនៅពេលនេះគឺ មានបំណងតែមួយគត់ធ្វើយ៉ាង អាចប្រើប្រាស់ធនធានរបស់យើងទាំងអស់ នៅក្នុងសេវាកម្មដើម្បីបម្រើសេវា សុខភាពសាធារណៈទាំងឯកជននិងរដ្ឋដើម្បីឲ្យ ទទួលបានប្រសិទ្ធភាពបំផុត។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែនបានបង្កើនការជំរុញរបស់ខ្លួន ដើម្បីដណ្តើមយកភាគខាងត្បូង ដែលគ្រប់គ្រងដោយរុស្ស៊ីរបស់ខ្លួនឡើងវិញ ដោយព្យាយាមទម្លាក់គ្រាប់បែក និងដាក់ឱ្យនៅដាច់ដោយឡែក ពីកងទ័ពរុស្ស៊ីនៅក្នុងតំបន់ ដែលពិបាកនឹងផ្គត់ផ្គង់ឡើងវិញ ប៉ុន្តែអ៊ុយក្រែនបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានឃើញភស្តុតាងដែលថា ទីក្រុងម៉ូស្គូកំពុងដាក់ពង្រាយ កងកម្លាំងរបស់ខ្លួនឡើងវិញ ដើម្បីការពារទឹកដីនោះ ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក និងសមភាគីចិន លោក ហ្ស៊ី ជិនពីង បានយល់ព្រមកំណត់ពេល កិច្ចប្រជុំកំពូលដោយផ្ទាល់ ជាលើកដំបូងរបស់ពួកគេ ក្នុងអំឡុងពេលការហៅទូរស័ព្ទ ដែលមានភាពតានតឹងកាលពីថ្ងៃព្រហស្បតិ៍ ដែលលោក ហ្ស៊ី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសរុស្សីបានបើកការវាយប្រហារ ទៅលើតំបន់ជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន បូករួមទាំងតំបន់ក្បែរទីក្រុងគៀវផង ខណៈដែលយោធាអ៊ុយក្រែន ឯណោះវិញកំពុងខិតខំសម្រុក ដើម្បីដណ្តើមយកតំបន់ភាគខាងត្បូង Kherson ។ មនុស្ស៥នាក់បាត់បង់ជិវិត និងរបួស២៦នាក់ នៅក្នុងការវាយប្រហារដោយមីស៊ីល ក្នុងតំបន់ភាគកណ្តាលនៃទីក្រុង Kropyvnytskyi ហើយក្រៅពីនោះនៅតំបន់ Bakhmut ការវាយប្រហារបានធ្វើឲ្យមនុស្សស្លាប់ ៣នាក់ផ្សេងទៀត ខណៈដែលការវាយប្រហារក្បែរទីក្រុងគៀវ...
ភ្នំពេញ៖ ខណៈកម្ពុជា-វៀតណាម បានរួមគ្នាបោះបង្គោលព្រំដែន ប្រមាណជា ៨៤ភាគរយ រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឯកភាពគ្នាបន្តបោះបង្គោលព្រំដែន នៅសេសសល់១៦ភាគរយទៀត ឲ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រទេសទាំងពីរ ឲ្យមានសុខសន្តិភាព និងមានព្រំដែនស្ថេរភាព។...