បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានប្រកាស ក្នុងការបញ្ចេញជំនួយជាអាវុធ ដែលមានទឹកប្រាក់ប្រមាណជា ៣០០លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។ ការប្រកាសដែលត្រូវបាន យកមកចេញផ្សាយដោយ RT លើកនេះធ្វើឡើងនៅមុនពេល ដែលអ៊ុយក្រែនគ្រោងនឹងរៀបចំ ផែនការវាយប្រហារទៅលើ កងកម្លាំងយោធារុស្សីនាពេលខាងមុខ ហើយខណៈពេលដែលអ៊ុយក្រែន កំពុងខ្វះខាតគ្រាប់រំសេវផលិតគ្រាប់ផង ដែលវានឹងអាចជួយដោះស្រាយបញ្ហា កំពុងប្រឈមមុខនេះបានមួយគ្រា ។ ជំនួយយោធាលើកនេះពីសហរដ្ឋអាមេរិក គឺជាជំនួយយោធាលើកទី៣៧ ហើយសម្រាប់ប្រទេសអ៊ុយក្រែន...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា ក្រសួងយេនឌ័ររបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ជនរងគ្រោះកូរ៉េខាងត្បូងម្នាក់ ជាទាសករផ្លូវភេទដោយបង្ខំ នៅក្នុងផ្ទះបនយោធារបស់ប្រទេសជប៉ុន នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានទទួលមរណភាពនៅក្នុងសប្តាហ៍នេះ ហើយចំនួនជនរងគ្រោះដែលនៅរស់រាន មានជីវិតត្រូវបានកាត់បន្ថយមកត្រឹម៩នាក់ ។ ក្រសួងសមភាពយេនឌ័រ និងក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមការស្នើសុំរបស់ក្រុមគ្រួសារសពនោះទេ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ។...
ភ្នំពេញ៖ បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី «គឺថ្ងៃ១៥ កើត» ខែ ពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ ។ ការប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើត...
កំពង់ចាម៖ នៅយប់ថ្ងៃទី៤ ត្រូវនិងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៃការផ្សាយបន្តផ្ទាល់ របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៃការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិ យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ជាមួយហ្វីលីពីន មានប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចូលរួមទស្សនាការផ្សាយផ្ទាល់ ប្រមាណជាង ២ ម៉ឺននាក់ ។ បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម...
ភ្នំពេញ៖ ទីក្រុងស៊ូម៉ាត្រាខាងលិច នៃប្រទេសម៉ាឡេស៊ី មានបំណងចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ ដើម្បីពង្រីកវិស័យអប់រំសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្មនិងវប្បធម៌ ឲ្យកាន់តែល្អថែមទៀត ។ នេះជាការលើកឡើងរបស់លោក ម៉ាយែលឌី អាន់ស្សារូឡា (Mahyeldi Ansarullha) អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ខណៈជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃ២...
បរទេស៖ ទូរទស្សន៍ BBC នៅថ្ងៃបានចេញផ្សាយថា យោធារបស់ប្រទេសរុស្សីដែលបាន បាត់បង់ជីវិតនៅក្នុងសមរភូមិទីក្រុង Bakhmut ប្រទេសអ៊ុយក្រែនបានកើនឡើង ទៅដល់ជាង ២ម៉ឺននាក់មក ហើយគិតត្រឹមរយៈពេល ៥ខែចុងក្រោយនេះ។ ប្រភពដដែលបានឲ្យដឹងដែរថា ក្រៅពីនោះចំនួនអ្នករងរបួស ដល់ទៅជាង៨ម៉ឺននាក់ ដែលនេះសុទ្ធតែជាតួលេខត្រូវបាន ប្រកាសដោយសេតវិមានរបស់ សហរដ្ឋអាមេរិកនិងអ្នកនាំពាក្យ របស់ក្រុមប្រឹក្សាជាតិសន្តិសុខលោក John Kirby។ ក្នុងនោះផងដែរអាមេរិកក៏បានបញ្ជាក់ដែរថា...
បរទេស៖ យោងតាមការអះអាងដោយ ក្រសួងការពារជាតិរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសរុស្សី បានបើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើឧស្សាហកម្មយោធារបស់អ៊ុយក្រែន និងបានរារាំងដំណើរការផលិតអាវុធ រំសេវជាច្រើនរបស់អ៊ុយក្រែនផងដែរ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រសួងបានបញ្ជាក់ថា៖ កងកម្លាំងយោធារបស់ប្រទេសរុស្សី បានបើកការវាយប្រហារដោយមីស៊ីល ដែលមានរយៈចំងាយឆ្ងាយតាមផ្លូវគោកផ្លូវអាកាស និងផ្លូវទឹកផងទៅលើទីតាំងរោងចក្រ ផលិតអាវុធជាច្រើនរបស់អ៊ុយក្រែន ហើយជាលទ្ធផលគោលដៅទាំងអស់ ត្រូវបានវាយប្រហារតាមការរំពឹងទុក។ ខណៈដែលយោធារុស្សីមិនបាន លំអិតអំពីទីតាំងដែលខ្លួនបានធ្វើការ វាយប្រហារនៅឡើយនោះសារព័ត៌មាន...
ភ្នំពេញ៖ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប)បានចេញសេចក្តីប្រកាស ស្តីពីគណបក្សនយោបាយចំនួន ៧ ត្រូវបានទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ៕
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រកាសថា កងកម្លាំងតួកគីបានសម្លាប់មេដឹកនាំ ដែលសង្ស័យជាក្រុមរដ្ឋអ៊ីស្លាម (IS) នៅក្នុងប្រទេសស៊ីរី ។ លោក Abu Hussein al-Qurayshi ត្រូវបានគេនិយាយថា...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា រុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំជាបន្តបន្ទាប់ ទៅលើប្រទេសអ៊ុយក្រែន ដែលជាការវាយប្រហារមុនថ្ងៃរះជាលើកទី២ ហើយនៅក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នាមកនេះ ។ មនុស្សម្នាក់បានស្លាប់នៅក្នុងតំបន់ Kherson ហើយមនុស្ស២៥នាក់ រួមទាំងកុមារ៣នាក់ បានរងរបួសនៅក្នុងទីក្រុង Dnipropetrovsk ។ កងកម្លាំងប្រដាប់អាវុធរបស់ អ៊ុយក្រែនបានឲ្យដឹងថា...