ព័ត៌មានអន្តរជាតិ

លោក Lavrov៖ អាមេរិក តុបតែងនិងរៀបចំខ្លួន ឲ្យក្រុងគៀវជាយូរមកហើយ សម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី

Sputnik

បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោករដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov បាននិយាយថា យុទ្ធនាការដ៏ធំរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីគាំទ្រអ៊ុយក្រែន ជាមួយនឹងសព្វាវុធ គឺស្មើនឹងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ហើយលោកបានបន្ថែមថា សហរដ្ឋអាមេរិកបានរៀបចំទីក្រុងគៀវ ជាយូរមកហើយសម្រាប់គោលបំណងនេះ។

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ក្រុមអ្នកយកព័ត៌មានរុស្ស៊ី Pavel Zarubin ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Lavrov បានលើកឡើងថា ពាក្យចចាមអារ៉ាមថាទីក្រុងវ៉ាស៊ីនតោន អាចនឹងផ្តល់ភ្លើងខៀវដល់ការ បញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ព (ATACMS) ដែលមានរយៈចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រ បន្ថែមទៀតមកឲ្យអ៊ុយក្រែនផងដែរ។

យោងតាមការអះអាងរបស់លោករដ្ឋមន្ត្រី ការពិភាក្សាទាំងនេះនឹង មិនអាចផ្លាស់ប្តូរការពិតទេថា អស់រយៈពេលជាច្រើនឆ្នាំ អ៊ុយក្រែនត្រូវបានតុបតែង និងត្រៀមខ្លួនទុកដើម្បីយកមក ប្រយុទ្ធជាមួយនឹងប្រទេសប្រទេសរុស្ស៊ី ។

គួរឲ្យដឹងដែរថាកន្លងមកអ៊ុយក្រែន ក៏បានទទួលបានមីស៊ីល រយៈចម្ងាយឆ្ងាយពីចក្រភពអង់គ្លេស និងបារាំងរួចហើយ ដែលយោងទៅតាមមន្ត្រីក្នុងតំបន់ ត្រូវបានគេប្រើប្រាស់ដើម្បី វាយប្រហារគោលដៅស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឧបទ្វីបគ្រីមៀ និងដុនបាសរបស់រុស្ស៊ី៕

ប្រែសម្រួល៖ ស៊ុន លី

To Top