ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្ដីពីការផ្សាយបន្តផ្ទាល់ពិធីបើក និងពិធីបិទព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នាថ្ងៃ៣ មិថុនា និងថ្ងៃ៩មិថុនាខាងមុខ។ ទាំងក្នុងពិធីបើកនិងបិទនេះ នឹងរៀបចំបញ្ចាំងស្លាយចំនួន ៣ទីតាំងផ្សេងគ្នា ។ ទី១- បញ្ចាំងនៅសួនច្បារវត្តបុទុមវត្តី ខណ្ឌដូនពេញ ទី២-សួនច្បារព្រះនាងប្រាជ្ញាបារមី ក្នុងខណ្ឌជ្រោយចង្វារ និងទី៣-នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្ស៊ីកែវ៕
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដំណើរការនីតិវិធី ជ្រើសរើសក្រុមហ៊ុនសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ព្រមទាំងដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋាន។ នាឱកាសអញ្ជើញទទួលជួបលោកបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ទើបតែងតាំងថ្មី...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូន ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទីនេះ គឺជា “សញ្ញាច្បាស់លាស់នៃសកម្មភាពភេរវកដ្រូន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន បានលើកឡើងថា ក្រុងគៀវ បានជ្រើសរើសផ្លូវផ្សេង ពោលគឺព្យាយាមបំភិតបំភ័យរុស្ស៊ី និងពលរដ្ឋរបស់ខ្លួន និងវាយប្រហារអគារលំនៅដ្ឋានក្នុងស្រុក។...
ហ្សាកាតា៖ មជ្ឈមណ្ឌលចាប់យក និងស្តុកកាបូនឥណ្ឌូណេស៊ី (ICCSC) ត្រូវបានបង្កើតឡើងកាលពីថ្ងៃអង្គារ ជាមួយនឹងក្តីសង្ឃឹម ដើម្បីជួយជំរុញរបៀបវារៈ របស់ប្រទេសនេះឱ្យក្លាយជា មជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់ដំណោះស្រាយការផ្ទុកកាបូន (CCS) ។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី លោក Luhut Binsar Pandjaitan បានឲ្យដឹងថា ICCSC នឹងក្លាយជាមធ្យោបាយថ្មីមួយ ក្នុងការអភិវឌ្ឍអាជីវកម្មកាបូនទាប...
ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគត បានធ្លាក់ចុះ ចំពេលមានភាពមិនច្បាស់លាស់ លើកិច្ចប្រជុំនាពេលខាងមុខរបស់ អង្គការនៃប្រទេសនាំចេញប្រេង និងដៃគូរបស់ខ្លួន (OPEC+) ក៏ដូចជាជោគវាសនានៃ កិច្ចព្រមព្រៀងបន្ទាត់បំណុល របស់សហរដ្ឋអាមេរិក នៅក្នុងសភា។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកក្កដាធ្លាក់ចុះ ៣,២១ ដុល្លារអាមេរិក ឬ ៤,៤២ ភាគរយ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះបានបញ្ចប់ដោយការបរាជ័យ ដោយបានបញ្ជូនឧបករណ៍ជំរុញ និងបន្ទុកធ្លាក់ចូលទៅក្នុងសមុទ្រ ហើយយោធាកូរ៉េខាងត្បូងបានលើកឡើងថា ខ្លួនបានរកឃើញផ្នែកខ្លះនៃយានបាញ់បង្ហោះនោះ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍ថា គ្រាប់រ៉ុក្កែតដែលបាញ់បង្ហោះផ្កាយរណបថ្មី...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២៣ថា សហរដ្ឋអាមេរិក បានឲ្យដឹងថា យន្តហោះចម្បាំងចិន ចំនួន១គ្រឿង បានធ្វើសមយុទ្ធ ដោយហោះ “ឈ្លានពានដោយមិនចាំបាច់” នៅជិតយន្តហោះយោធាអាមេរិក នៅក្នុងដែនអាកាសអន្តរជាតិ នៅលើសមុទ្រចិនខាងត្បូង ។ បញ្ជាការយោធាអាមេរិក ដែលទទួលខុសត្រូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានឲ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា សម្រាប់រាជធានីភ្នំពេញ ត្រូវការស្ពានឆ្លងកាត់ទន្លេចំនួន៣កន្លែងបន្ថែមទៀត ខណៈស្ពានចំនួន២ អាចចេញជារូបរាង ក្នុងពេលឆាប់ៗនេះ។ ស្ពានចំនួន២ អាចចេញជារូបរាង ក្នុងពេលឆាប់ៗនេះ រួមមាន ៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានសម្រាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដំណើរការបោះពុម្ពសន្លឹកឆ្នោតហើយ គឺមិនដើរថយក្រោយ ព្រោះតែគណបក្សមួយ ឬពីរបក្សនោះទេ ទោះបីតវ៉ាយ៉ាងណាក៏ដោយ។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាថ្ងៃ៣១ ឧសភា សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «គេ (គ.ជ.ប)...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដាំទៅថៅកែដឹកនាំបាតុកម្ម ដែលគេសង្កេតឃើញថាជា លោក រ៉ុង ឈុន តែងតែអ្នកដឹកនាំបាតុកម្មមួយរូប ដ៏សកម្មនៅកម្ពុជា ដើម្បីប្រឆាំងទៅនឹងរារដ្ឋាភិបាលឲ្យយកប្រពន្ធ ដើម្បីបានកូនបន្តពូជ ដើម្បីទុកធ្វើបាតុកម្មទៅថ្ងៃមុខទៀត។ ទោះបីជាសម្តេច មិនសំដៅចំឈ្មោះថា ថៅកែដឹកនាំបាតុកម្មនោះ ជាអ្នកណាក៏ដោយ ក៏គ្រប់គ្នាដឹងថា ជាលោករ៉ុង ឈុនដែរ...