ភ្នំពេញ៖ ចោរថ្លើមធំហ៊ាន ធ្វើសកម្មភាពគាស់កញ្ចក់ផ្ទះ ចូលលួចសោរថយន្ត រួចបញ្ឆេះបើកចេញទៅបាត់ ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ២ទៀបភ្លឺ ឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៣។ តាមការរៀបរាប់របស់ជនរងគ្រោះជាម្ចាស់រថយន្ត បានឱ្យដឹងថា រថយន្តដែលត្រូវបានចោរលួចនោះ គឺម៉ាក Starex...
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងថា ទីក្រុងមូស្គូ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះ “ការវាយប្រហារភេរវកម្ម” របស់ទីក្រុងគៀវ លើនាវាស៊ីវិលរុស្ស៊ី នៅច្រកសមុទ្រឃើច។ មជ្ឈមណ្ឌលជួយសង្គ្រោះ និងសម្របសម្រួលដែនសមុទ្រនៃទីក្រុង Novorossiysk បានឲ្យដឹងថា យន្តហោះដ្រូនរបស់អ៊ុយក្រែនមួយគ្រឿង បានបើកវាយប្រហារនាវា ដឹកប្រេងរបស់រុស្ស៊ី នៅច្រកសមុទ្រឃើច បណ្តាលឱ្យខូចខាតដល់ បន្ទប់ម៉ាស៊ីនរបស់នាវាដឹកប្រេង...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្ដេជ្ញាបំពេញបេសកកម្មជាយករដ្ឋមន្ដ្រី ប្រកបដោយវីរភាព សេចក្ដីស្មោះត្រង និងទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសការពារជាដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញនៅកម្ពុជា។ តាមរយៈសារលិខិតថ្វាយព្រះមហាក្សត្រ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា...
ភ្នំពេញ៖ ក្របីមួយហ្វូង បានផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ចំនួន ១៧ក្បាល នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ។ បើតាមរបាយការណ៍របស់ មន្ទីរព័ត៌មានខេត្តកំពង់ចាម រាយការណ៍ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ដោយប្រជាពលរដ្ឋជាម្ចាស់ក្របី បានប្រលែងក្របីជាហ្វូង ដើម្បីស៊ីស្មៅនៅចំណុច...
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។
បរទេស៖ អ្នកបះបោរនៃក្រុមនយោបាយប្រដាប់អាវុធ ដែលកំពុងគ្រប់គ្រងប្រទេសនីហ្សេ បានបដិសេធមិនព្រមលះបង់អំណាច ដោយសារតែឱសានវាទដែលកំណត់ ដោយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានផុតកំណត់កាលពីថ្ងៃអាទិត្យ ក៏ដោយ។ ក្រុមមេដឹកនាំរដ្ឋប្រហារ បានប្តេជ្ញាកម្ចាត់ប្រទេសនីហ្សេ ចេញពីឥទ្ធិពលអាណានិគម ហើយបើតាមសេចក្តីរាយការណ៍ថា ក្រុមរដ្ឋប្រហារយោធារបស់នីហ្សេ បានងាកទៅរកជំនួយពីក្រុមហ៊ុនយោធាឯកជន Wagner របស់រុស្ស៊ី ដើម្បីសម្រេចបាននូវរឿងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា...
បរទេស៖ សកម្មជនម្នាក់បានប្រាប់សារព័ត៌មាន RT ថា យុទ្ធនាការដឹកនាំដោយលោកខាងលិច ដើម្បីបង្ខំឱ្យរដ្ឋាភិបាលស្តីទីរបស់នីហ្សេ ផ្តល់អំណាចដល់អតីតប្រធានាធិបតី លោក Mohamed Bazoum ឡើងវិញ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន គឺអាចផ្ទុះឡើងទៅជាជម្លោះកាន់តែធំឡើង ដែលដាក់អំណាចណាតូប្រឆាំងនឹងរុស្ស៊ី និងចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាយ៉ាងឱឡារិក ចំពោះមុខប្រជាជនថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងត្រូវបង្កើតឡើង ក្នុងពេលដ៏ឆាប់ខាងមុខនេះ នឹងបន្តពង្រឹងសាមគ្គីភាពរបស់ប្រជាជាតិ ព្រមទាំងខិតខំអនុវត្តកម្មវិធី នយោបាយឱ្យបានជោគជ័យ ។ តាមរយៈសេចក្ដីថ្លែងការណ៍នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា «សូមប្ដេជ្ញាយ៉ាងឱឡារិកចំពោះមុខប្រជាជនថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងត្រូវបង្កើតឡើង...
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំកិច្ចអន្តរាគមន៍ពី ក្រសួងឧស្សាហកម្ម ដើម្បីមានវិធានការផ្អាកដំណើរការ បណ្ដោះអាសន្ននូវរោងចក្រដែលបានបង្ហូរទឹកកខ្វក់ ចូលក្នុងស្ទឹងសង្កែ ព្រមទាំងស្នើដល់ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធចុះពិនិត្យវាយតម្លៃ ផលប៉ះពាល់បរិស្ថានសារឡើងវិញ ចៀសវាងបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។ សំណើររបស់រដ្ឋបាលខេត្តបាត់ដំបង បានធ្វើឡើងបន្ទាប់ពីគណៈកម្មការចម្រុះខេត្ត បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់ទីតាំងជាក់ស្ដែង របស់រោងចក្រដែលមានទីតាំង ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដោយបានរកឃើញថា ទឹកដែលមានពណ៌ខ្មៅខុសប្រក្រតី...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិកទទួលយក លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាស នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។ គណបក្សប្រជាជនកម្ពុជាចាត់ទុកលទ្ធផលនេះ បានបង្ហាញច្បាស់នូវបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជន គឺបោះឆ្នោតដើម្បីធានាការថែរក្សាសន្តិភាព បន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ...