តូក្យូ៖ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងផ្លាស់ប្តូរ រូបិយប័ណ្ណប្រើប្រាស់ជាបន្ទាន់ ដែលបានផុតកំណត់កាលពី ៨ឆ្នាំមុន នៅក្នុងការដួលរលំជានិមិត្តរូបនៅក្នុង ទំនាក់ទំនងទ្វេភាគី ដែលបែកបាក់គ្នាជាយូរមក ក្នុងប្រវត្តិសាស្ត្រសម័យសង្គ្រាម។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Shunichi Suzuki និងសមភាគីកូរ៉េខាងត្បូងលោក Choo Kyung Ho បានឈានដល់កិច្ចព្រមព្រៀង ក្នុងអំឡុងពេលកិច្ចសន្ទនាហិរញ្ញវត្ថុ លើកដំបូងដែលបានធ្វើឡើង...
តៃប៉ិ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក You Si-kun ប្រធានសភានីតិប្បញ្ញត្តិរបស់កោះតៃវ៉ាន់ បានថ្លែងថា លោកគ្រោងនឹងដឹកនាំ ការជិះទូកសាកល្បងមួយ ដែលចេញពីស្រុក Yilan នៅភាគខាងកើតរបស់កោះនេះឆ្ពោះទៅកាន់កោះ Yonaguni ដែលមានប្រជាជនរស់នៅភាគខាងលិច របស់ប្រទេសជប៉ុន នៅសប្តាហ៍ក្រោយ ការធ្វើបែបនេះក្នុងគោលបំណង...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យ ដែលជាជំនួយការដ៏ជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រី Fumio Kishida បានអំពាវនាវឱ្យកូរ៉េខាងជើង សម្រេចបាននូវកិច្ចប្រជុំកំពូលដំបូង ដើម្បីដោះស្រាយបញ្ហា នៃការចាប់ជំរិតជនជាតិជប៉ុន កាលពីពេលកន្លងមក ។ លោក Matsuno...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ យ៉ាងហោចណាស់មនុស្សចំនួន ១៨នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះហ្គាស ដែលបានឆាបឆេះផ្សារទំនើបមួយកន្លែង នៅក្នុងខេត្ត Oriental Mindoro របស់ប្រទេសហ្វីលីពីន ។ ប៉ូលិសបានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងប្រហែលម៉ោង១០ និង២០នាទីព្រឹកម៉ោងនៅក្នុងស្រុក នៅខាងក្នុងផ្សារទំនើបនៅក្នុងទីក្រុង Calapan ដោយបានបំផ្លាញរថយន្តអស់តិចបំផុត ១៣គ្រឿង...
ឡូសអែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ អាជ្ញាធរបានឲ្យដឹងថា មានអ្នកស្រុកជាង ១.១០០នាក់ រស់នៅក្នុងតំបន់វាលខ្សាច់នៃរដ្ឋ Arizona សហរដ្ឋអាមេរិក ត្រូវបានជម្លៀសចេញដោយសារតែ ភ្លើងឆេះព្រៃដែលបណ្តាលមកពី ខ្យល់បោកបក់ខ្លាំង ។ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ និងអគ្គីភ័យនៅរដ្ឋ Arizona បានបញ្ជាក់ថា ភ្លើងឆេះព្រៃ គេហៅថា...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកជាបណ្តោះអាសន្ន កំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ ក្នុងថ្ងៃរៀបចំពិធីមិន្ទីញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំណពេញ ផ្សព្វផ្សាយកាលពីថ្ងៃទី២៩ មិថុនា ។ គួរឲ្យដឹងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ឆ្នាំ២០២៣នេះ កម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នៅរាជធានីភ្នំពេញ ព្រមទាំងរៀបចំពិធីបុណ្យឯករាជ្យជាតិផងដែរ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ...
ភ្នំពេញ៖ សម្រាប់ខែមិថុនា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលប្រកាសទ្រព្យសម្បត្តិ និងបំណុលពីមន្ត្រីជាប់កាតព្វកិច្ចចំនួន ៣៦០នាក់ និងសម្រេចលើពាក្យប្ដឹង៤១។ យោងតាមកិច្ចប្រជុំលើកទី២៤ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ មិថុនា បានឲ្យដឹងថា ក្នុងខែមិថុនានេះ ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ៣៦០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល...
ភ្នំពេញ៖ ថ្លែងចេញពីទឹកដីខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានបិទប្រព័ន្ធហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា បើសិនក្រុមប្រឆាំងនៅតែអុកឡុក និងព្រហើន ដោយងាកទៅប្រើប្រាស់ប្រព័ន្ធ សង្គមផ្សេងទៀតដូចជា តេឡេក្រាម វាត់អាប់ វ៉ាយប៊រ ឡាញជាដើម។ ក្នុងពធីសំណេះសំណាល ជាមួយកម្មករនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានឲ្យដឹងថា...