ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត ៥,៩រ៉ិចទ័រ វាយប្រហារភាគអាគ្នេយ៏នៃប្រទេសជប៉ុន ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៩ រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ ៧៩គីឡូម៉ែត្រ ភាគអាគ្នេយ៏ នៃទីក្រុង Katsuren-haebaru របស់ប្រទេសជប៉ុន...
បរទេស៖ លោក Laurent Berger អគ្គលេខាធិការនៃសហភាព ការងារប្រជាធិបតេយ្យបារាំង (CFDT) បាននិយាយកាលពីថ្ងៃអាទិត្យថា បាតុកម្មនៅថ្ងៃទី ១ ខែឧសភា នឹងក្លាយជាបាតុកម្មដ៏ធំបំផុត នៅក្នុងប្រទេសបារាំងក្នុងរយៈពេល ៣០-៤០ ឆ្នាំ មកនេះ ដោយមនុស្សនៅតែបន្តតវ៉ា ប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីលោក ម៉ាក្រុង។ យោងតាមសារព័ត៌មាន Sputnik...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា ករណីដាច់ចរន្តអគ្គិសនីដែល មិនអាចពន្យល់បាននៅថ្ងៃចន្ទនេះ នៅស្ថានីយទី៣ នៃអាកាសយានដ្ឋានក្នុងទីក្រុងម៉ានីល បានធ្វើឱ្យជើងហោះហើរក្នុងស្រុកប្រហែល ៤០ជើងហោះហើរ Cebu Pacific ត្រូវបានលុបចោលវិញ ។ អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយថា លោក និងបុគ្គលិក នឹងស្លាប់ក្នុងការប្រយុទ្ធគ្នា ជាជាងឱ្យគេចាប់ជាឈ្លើយ ដោយសារកងទ័ពរុស្ស៊ីបានវាយលុក ទីស្នាក់ការកណ្តាលក្រុងគៀវរបស់លោក កាលពីដើមដំបូងនៃជម្លោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ហ្សលេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍មួយ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានរិះគន់ទៅលើកិច្ចព្រមព្រៀង របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ដើម្បីជំរុញការដាក់ពង្រាយ ទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ សម្រាប់ការបង្កើនភាពតានតឹងដល់ “មាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ”...
បរទេស៖ កូរ៉េខាងជើងបានចោទ ពីភាពចាស់ជរារបស់ ប្រធានាធិបតីអាមេរិក លោក Joe Biden បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានគំរាមបំផ្លាញកូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍នៃការ វាយប្រហារនុយក្លេអ៊ែរ ហើយក៏បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះគោលនយោបាយ “ជ្រុលនិយម” និង “អរិភាព” ទៀតផង។ ការអត្ថាធិប្បាយនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំចុងក្រោយរបស់លោក Biden ជាមួយសមភាគីកូរ៉េខាងត្បូង ដែលលោកបានប្តេជ្ញាជំរុញ...
បរទេស៖ កាសែត New York Times បានរាយការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងរៀបចំសម្រាប់ការវាយប្រហារ នុយក្លេអ៊ែរដែលអាចកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន ដោយភ្ជាប់ប្រទេសជាមួយនឹង បណ្តាញឧបករណ៍ចាប់សញ្ញា ដែលអាចកំណត់អត្តសញ្ញាណប្រភពដើម នៃការវាយប្រហារបរមាណូណាមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូនឹងមិនគោរពតាម “ច្បាប់ដែលហៅថា” ដែលបង្កើត និងដាក់ដោយ “ប្រទេសមួយចំនួន” នោះទេ ក្នុងពេលលោកបានថ្លែងសុន្ទរកថា នៅឯកិច្ចប្រជុំក្រុមប្រឹក្សា នីតិប្បញ្ញត្តិរបស់រុស្ស៊ីនៅទីក្រុង St. Petersburg។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសឥណ្ឌាលោក Rajnath Singh កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះជំនួបជាមួយនឹងសមភាគី លោករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី Sergey Shoigu និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានធ្វើការលើកឡើងបែបនេះ នៅក្នុងពេលដែលប្រទេសឥណ្ឌា កំពុងដឹកនាំកិច្ចប្រជុំកំពូលមួយរវាង រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសមាជិកអង្គការ Shanghai Cooperation...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RIA Novosti កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសរុស្សីបានក្លាយទៅជាដៃគូ ពាណិជ្ជកម្មធំបំផុតទី៥ របស់ប្រទេសឥណ្ឌាក្នុងរយៈពេល ត្រឹមតែមួយឆ្នាំកន្លងមកនេះប៉ុណ្ណោះ។ ទិន្នន័យដែលបានមកពីក្រសួងពាណិជ្ជគម្ម របស់ប្រទេសឥណ្ឌាបានបង្ហាញថា ការនាំចេញរបស់រុស្សីមកកាន់ទីផ្សារឥណ្ឌា មានប្រមាណដល់ទៅ ៤១,៦ពាន់លានដុល្លារ ជាលើកដំបូងគិតចាប់ពីខែមេសា ឆ្នាំ២០២២ ដល់ខែមិនា ឆ្នាំ២០២៣ ដែលតួលេខនេះមានទំហំដល់ទៅ ៤ដងច្រើនជាងទំហំដែលធ្វើបាន កាលពីឆ្នាំសារពើពន្ធឆ្នាំទៅ។ ដោយឡែកទំហំពាណិជ្ជកម្មទៅវិញទៅមក...