SEA GAME

សម្តេចតេជោ ជួបសំណេះសំណាលជាមួយ គណៈប្រតិភូកីឡាកម្ពុជា ស៊ីហ្គេមលើកទី៣២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅរសៀលថ្ងៃ១ ឧសភានេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នៅកម្ពុជាឆ្នាំ២០២៣នេះ កម្ពុជា ចូលរួមប្រកួតក្នុង ៣៦ប្រភេទកីឡា និងកីឡាសម្តែងមួយ ប្រភេទ គឺកីឡា បាល់ទាត់លើតុ «tagball»។

ក្នុង ៣៦ប្រភេទកីឡា មាន កីឡាយុទ្ធគុន ដែលមាន៦ប្រភេទកីឡា រួមបញ្ចូលគ្នា (ដូចជាកីឡាប្រដាល់គុនខ្មែរ កីឡាគុនល្បុក្កតោ កីឡាអានីស កីឡាជឺជីតស៊ូ កីឡា Kick Boxing កីឡាវ៉ូវីណាម)។ ដូច្នេះបើគិតរួម ប្រភេទកីឡាសរុប មានចំនួន ៤១ប្រភេទកីឡា ក្នុង SEAGAMES លើកទី៣២នេះ៕

To Top