ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវគោរពដោយស្មោះ ពីគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ ហើយបញ្ឈប់ការបង្កាច់បង្ខូច និងការគាបសង្កត់ក្រុមហ៊ុនចិន។ គណៈកម្មាធិការកិច្ចការបរទេស របស់សភាអាមេរិក តាមសេចក្តីរាយការណ៍បានអនុម័តច្បាប់ គ្រប់គ្រងខ្សែកាបក្រោមសមុទ្រ ដើម្បីរារាំងសត្រូវបរទេសពី ការចូលទៅកាន់ទំនិញ និងបច្ចេកវិទ្យា ដែលមានសមត្ថភាពគាំទ្រខ្សែកាបក្រោមសមុទ្រ ឬប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀត ដូច្នេះការបង្រួបបង្រួម និងពង្រឹងការគ្រប់គ្រង និងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានផ្តាច់ទំនាក់ទំនងរបស់រដ្ឋាភិបាល របស់លោកជាមួយតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បន្ទាប់ពីសាលាក្តីនេះបានច្រានចោល ការអំពាវនាវឱ្យបញ្ឈប់ការស៊ើបអង្កេត លើការបង្រ្កាបដ៏បង្ហូរឈាមរបស់អ្នកកាន់តំណែង មុនរបស់លោកលើអ្នកជួញដូរគ្រឿងញៀន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Marcos...
បរទេស៖ អគ្គលេខាបក្សរបស់វៀតណាម លោក ង្វៀន ភូទ្រុង បានដឹកនាំកិច្ចប្រជុំនៃលេខាធិការដ្ឋាន គណៈកម្មាធិការមជ្ឈិមបក្សកាលពីថ្ងៃអង្គារ ដើម្បីពិចារណាវិធានការវិន័យ ចំពោះមន្ត្រីដែលកំពុងកាន់អំណាច និងអតីតមន្ត្រីនៃខេត្ត Hoà Binh និង Hà Nam និងទីក្រុង Hải Phong ។ យោងតាមសារព័ត៌មាន Vietnam News...
បរទេស៖ យោងតាមការឆ្លើយឆ្លងគ្នា រវាងក្រុមមន្ត្រីជាន់ខ្ពស់របស់ រដ្ឋាភិបាលប្រទេសអ៊ុយក្រែនជាមួយនឹង ក្រុមអ្នកយកព័ត៌មានរបស់ ABC News កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា យន្តហោះចម្បាំងជំនាន់ថ្មីបំផុត របស់ប្រទេសរុស្សី Su-35 ដែលត្រូវយកមកប្រើប្រាស់នោះ គឺនឹងធ្វើឲ្យប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន គ្មានសមត្ថភាពដើម្បីទប់ទល់វាបាននោះទេ ។ ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ប្រាប់ទៀតថា Su-35 ម៉ូដេលចុងក្រោយនេះ អាចបំពាក់មកជាមួយនឹងប្រព័ន្ធរ៉ាដា ដ៏មានប្រសិទ្ធភាពព្រមទាំងការបាញ់គ្រាប់រ៉ូក្កែត ពីចំងាយដើម្បីជួយគាំទ្របានយ៉ាងខ្លាំង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ការបាត់បង់ឧបករណ៍ប្រយុទ្ធជាច្រើន នៅក្នុងសង្គ្រាមប្រឆាំងជាមួយនឹងរុស្សី វាបានធ្វើឲ្យកងកម្លាំងយោធាអ៊ុយក្រែន ទាមទារចាំបាច់នូវការជួយផ្គត់ផ្គង់បន្ថែម ទាំងរថក្រោះនិងគ្រាប់កាំភ្លើង និងប្រព័ន្ធការពារអាកាសផង។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Christian Lindner បានសរសេរលិខិតបញ្ជូន ទៅកាន់រតនាគារជាតិ កាលពីដើមសប្តាហ៍កន្លងមក និងផ្ញើជូនឯកសារចម្លងទៅសភាជាតិផង ដើម្បីអាចធ្វើការពិភាក្សាដោយបិទទ្វា មួយចំពោះការបង្កើនជមនួយោធាជូន ទៅដល់ប្រទេសអ៊ុយក្រែន។ លោករដ្ឋមន្ត្រីត្រូវបានប្រភពដដែលអះអាងថា បានធ្វើលិខិតស្នើសុំ៣,២ពាន់លានអឺរ៉ូ...
កំពង់ចាម៖ លោក ឧកញ៉ា ហួត ឈឿន បានបន្តជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី អាណត្តិទី៣ តាមរយៈការបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌល ខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក បួន សារៈមុនី រដ្ឋលេខាធិការ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gerald Darmanin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញការប្រកាសបញ្ជាកងកម្លាំងប៉ូលីស បន្ថែមប្រមាណជា ១៣០០០នាក់ទៀត ទៅកាន់បណ្តាទីក្រុងសំខាន់ៗ ដែលកំពុងប្រឈមមុខទៅនឹង ក្រុមបាតុករជាច្រើនពាន់នាក់។ យោងតាមការចេញផ្សាយរបស់ RT លោក Darmanin បាននិយាយថាគាត់ជឿជាក់ថា ក្រុមបាតុករដែលកំពុងនាំគ្នាតវ៉ាប្រឆាំង ទៅនឹងបញ្ហាកំណែទំរង់ប្រាក់សោធននិវត្តន៍ទាំងនោះថា នឹងមានក្រុមសកម្មជនរ៉ាឌីកាល់ជាច្រើននាក់ ពីបរទេសដើម្បីជួយញុះញង់ឱ្យមាន អំពើហិង្សានៅក្នុងប្រទេសបារាំង។ ការប្រកាសកាលពីថ្ងៃចន្ទលោក...
បរទេស៖ លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថា ការរិះគន់ និងការលាក់ពុតរបស់ទីក្រុងវ៉ាស៊ីនតោន ដែលចោទទីក្រុងម៉ូស្គូលើផែនការ ក្នុងការដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស្ស ខណៈដែលអាមេរិកខ្លួនឯងក៏រក្សា អាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងប្រទេសផ្សេងទៀតផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Antonov...
ភ្នំពេញ៖ លោក យឹម ស៊ីណន់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ កាលពីរាត្រី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រោយសរសេរលិខិតសុំ ព្រះរាជទានទោសពីព្រះមហាក្សត្រ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ ការដោះលែងនេះ ត្រូវបានសម្តេចបញ្ចេញសារផងដែរ អំពីករណីប្រពន្ធយឹម ស៊ីណន សុំឲ្យសម្តេចជួយ ។...
ភ្នំពេញ ៖ លោក Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី បានសម្ដែងការគោរពសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការដឹកនាំដ៏ឈ្លាសវៃដែលបាននាំកម្ពុជា មកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេសនាំមកសុខដុម បនីយកម្ម រវាងសាសនា។ នេះជាប្រសាសន៍របស់លោក ក្នុងជំនួបជាមួយសម្ដេចតេជោ នាថ្ងៃ២៨...