ព័ត៌មានអន្តរជាតិ

ការតវ៉ានៅបារាំង ក្លាយជាអំពើហិង្សា ខណៈក្រុមបាតុករជិត ១០ម៉ឺននាក់ ដើរដង្ហែក្បួននៅក្នុងរដ្ឋធានី របស់ប្រទេសបារាំង

បរទេស៖ ការតវ៉ាប្រឆាំងនឹង កំណែទម្រង់ប្រាក់សោធននិវត្តន៍ នៅទីក្រុងប៉ារីសបានធ្លាក់ចុះទៅជាអំពើហឹង្សា កាលពីថ្ងៃអង្គារ ខណៈដែលក្រុមអ្នកបះបោរបិទមុខបានប៉ះទង្គិច ជាមួយប៉ូលីសកុបកម្មដែលមានពាសដែក។ អាជ្ញាធរបាននិយាយថា មនុស្សជិត ១០០ ០០០ នាក់បានដើរដង្ហែក្បួននៅក្នុង រដ្ឋធានីរបស់ប្រទេសបារាំង ដោយសារតែកំហឹងសាធារណៈ ចំពោះផែនការកំណែទម្រង់សោធននិវត្តន៍ របស់រដ្ឋាភិបាលបដិសេធមិនផ្តល់ប្រាក់ឧបត្ថម្ភ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការហែក្បួនបានចាប់ផ្តើមដោយសន្តិវិធី ប៉ុន្តែនៅពេលដែលហ្វូងមនុស្ស នៅជិតគោលដៅរបស់ខ្លួនគឺនៅ Place de la Nation នៅភាគខាងកើតនៃកណ្តាលទីក្រុង សកម្មជនស្លៀកពាក់ខ្មៅបានដុតបំផ្លាញមុខហាងមួយ ដោយជំរុញឱ្យប៉ូលីសវាយបកវិញដោយប្រើដំបង។ ក្រុមបាតុករប្រើព្រនង់វាយបកវិញ ។

ខ្សែវីដេអូបង្ហាញពីជួរមន្ត្រីដែល កំពុងសម្រុកមកកន្លែងតវ៉ា ដែលខ្លះឆ្លើយតបដោយគប់ដុំថ្ម និងគប់វត្ថុផ្សេងទៀត។

វីដេអូមួយចំនួនដែលត្រូវបានបង្ហោះលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញពីក្រុមមន្រ្តី ប្រើព្រនង់វាយទៅលើបាតុករ ដែលទំនងជាមិនមានទំនាក់ទំនងជាមួយ ក្រុមកុប្បកម្មដែលពាក់ម៉ាស់នោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top