ភ្នំពេញ៖ សត្វផ្សោតឈ្មោល១ក្បាល បានស្លាប់នៅកន្លង អភិរក្សសត្វផ្សោតកោះកូនសត្វ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាវេលាម៉ោង៦ និង៣០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រី ជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជា មិនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបធ្វើកំណែទម្រង់នោះទេ ខណៈការរស់រានរបស់កម្ពុជានាពេលនេះ គឺបានមកពីធ្វើកំណែទម្រង់នេះឯង។ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោមានប្រសាសន៍ថា «យើងមិនរង់ចាំទាល់តែមានសន្ដិភាពពេញលេញ ទើបយើងធ្វើការកែទម្រង់នោះទេ។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក Mariusz Blaszczak បានប្រកាសកាលពីថ្ងៃសុក្រថា គ្រាប់រ៉ុក្កែតប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិក នឹងត្រូវដាក់នៅព្រំដែនជាមួយតំបន់ Kaliningrad ភាគខាងលិចបំផុតរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Blaszczak ថា កាំជ្រួចរ៉ុក្កែតច្រើនរបស់អាមេរិក នឹងត្រូវឈរជើងជាមួយផ្នែកមេកានិចទី១៦...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានធ្វើការលើកឡើងថា រដ្ឋាភិបាលរបស់ខ្លួននឹងចងចាំ រាល់បណ្តាប្រទេសទាំងឡាយណា ដែលតែងតែគាំទ្រពួកគេ នៅក្នុងជម្លោះប្រឆាំងជាមួយនឹង ប្រទេសរុស្សីហើយក៏នឹងចងចាំ បណ្តាប្រទេសទាំងឡាយណា ដែលមិនបានជួយគាំទ្រខ្លួនផងដែរ។ ថ្លែងទៅកាន់បណ្តា ក្រុមអ្នកសារព័ត៌មានរបស់ទូរទស្សន៍ BBC លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmitry Kuleba បានព្រមានវាគឺជាជម្រើស របស់បណ្តាប្រទេសនានា ក្នុងការសម្រេចចិត្តជ្រើសយកការគាំទ្រ ឬមិនគាំទ្រអ៊ុយក្រែ...
ភ្នំពេញ៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ នៅខេត្តកំពង់ចាមប្រមាណ ៣០០០ នាក់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រ បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តហ៊ុន ម៉ានី នៅក្នុងបរិវេណវិទ្យាល័យព្រែកដំបូក...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។ យោងតាមសេចក្ដីប្រកាសព័ត៌មាន...
បរទេស៖ នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន របស់ប្រទេសស្លូវ៉ាគី លោក Eduard Heger បានប្រកាសថា រដ្ឋាភិបាលស្លូវ៉ាគីបានអនុម័ត ជាឯកច្ឆ័ន្ទក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង MiG-29 ផលិតដោយសូវៀត និងប្រព័ន្ធការពារដែនអាកាស Kub ដល់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Heger...
បរទេស៖ អ្នកបើកយន្តហោះរុស្ស៊ី ដែលព្យាយាមកំណត់អត្តសញ្ញាណ យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលកំពុងបំពេញបេសកកម្ម ឈ្លបយកការណ៍លើសមុទ្រខ្មៅ ត្រូវបានផ្តល់រង្វាន់ជាគ្រឿងឥស្សរិយយស, នេះបើតាមក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ី បានអានថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu “បានចេញមុខឱ្យរដ្ឋ...
អ.ស.ប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ (UN) បានគាំទ្រដល់ប្រទេសតួកគី និងអ៊ុយក្រែន ដោយអំពាវនាវឱ្យមាន កិច្ចព្រមព្រៀងរយៈពេល១២០ថ្ងៃ ដែលអនុញ្ញាតឱ្យមានការនាំចេញ គ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាព ពីកំពង់ផែសមុទ្រខ្មៅជាច្រើនរបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានលើកឡើងថា ខ្លួននឹងបន្តកិច្ចព្រមព្រៀងសម្រាប់តែ ៦០ថ្ងៃតែប៉ុណ្ណោះ ។ កិច្ចសន្យានេះត្រូវផុតកំណត់នៅថ្ងៃសៅរ៍ ។...
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី លួច (ដោយមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋ ដើម្បីយកទ្រព្យសម្បត្តិ) និងទទួលផលចោរកម្ម។ ជនសង្ស័យទាំង ២នាក់ មានឈ្មោះ ៖១-ឈ្មោះ កាក់ កេ...