ភ្នំពេញ៖ បន្ទាប់ពីបានស្នាក់អាស្រ័យ បំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេល២យប់៣ថ្ងៃរួចមក នៅម៉ោង៨.០០នាទី(ម៉ោងនៅម៉ាល់ឌីវ) ត្រូវនឹងម៉ោង១០.០០នាទី(ម៉ោងនៅកម្ពុជា) ព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាឡេណា...
តេអេរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ថា អ៊ីរ៉ង់នឹងទទួលយកយន្តហោះចម្បាំងធុន Su-35 ជាច្រើនគ្រឿងពីប្រទេសរុស្ស៊ី នៅក្នុងថ្ងៃដំបូងនៃឆ្នាំបន្ទាប់របស់អ៊ីរ៉ង់ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២១ ខែមីនា។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Shahriar Heydari សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានបង្ហើបថា អ៊ីរ៉ង់ បានបញ្ជាទិញយន្តហោះចម្បាំង...
ហ្សាកាតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានវាយប្រហារខេត្ត អាឆេ ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃច័ន្ទនេះ ប៉ុន្តែមិនមានការបំផ្លិចបំផ្លាញ ឬអ្នករងគ្រោះនោះទេ ។ ទីភ្នាក់ងារនេះបានឲ្យដឹងថា ការរញ្ជួយដីបានកើតឡើងនៅម៉ោង ៥ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុក ជាមួយនឹងចំណុចកណ្តាលនៃ...
នាថ្ងៃទី១៦ ខែមករាឆ្នាំ ២០២៣ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានបើកធ្វើសន្និសីទព័ត៌មានអំពី កម្មវិធីរាត្រីសមោសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៣ ដើម្បីធ្វើបទបង្ហាញអំពីការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យា និងចំណុចគួរឱ្យចាប់អារម្មណ៍នៃរាត្រី សមោស ប្រកាសពីឈ្មោះក្រុមពិធីករពិធីការិនី ព្រមទាំងបានប្រកាសជាលើកដំបូងនូវភាពយន្ត ឃោសនារបាំនិងសិល្បៈនៃរាត្រីសមោស ក៏ដូចជាភាពយន្តគំនូរជីវចលខ្នាតខ្លី ស្តីពីតុក្កតាសិរីមង្គលឈ្មោះ Tuyuanyuan។ ពេលធ្វើបទបង្ហាញពី សភាពការណ៍ច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា នៃកម្មវិធីរាត្រីសមោសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន និងឥណ្ឌា នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមសមយុទ្ធ យន្តហោះចម្បាំងរួមគ្នាជាលើកដំបូង របស់ពួកគេនៅជិតទីក្រុងតូក្យូ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ របស់ពួកគេក្នុងការពង្រឹង ទំនាក់ទំនងការពារជាតិ ខណៈដែលពួកគេប្រឈមមុខនឹង អំណាចយោធា ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យោងតាមក្រសួងបានឱ្យដឹងថា យន្តហោះចម្បាំងធុន F-2 និង F-15 ៤គ្រឿង មកពីកងកម្លាំងស្វ័យការពារដែនអាកាស...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនបានជំរុញឱ្យសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បន្តដោះស្រាយ និងគ្រប់គ្រងបញ្ហា THAAD ឱ្យបានត្រឹមត្រូវ ដើម្បីការពារកុំឱ្យវាក្លាយជា ឧបសគ្គរារាំងដល់ទំនាក់ទំនងទ្វេភាគី។ អ្នកនាំពាក្យ Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យ ធ្វើអត្ថាធិប្បាយលើការរៀបចំសេចក្តីព្រាង របាយការណ៍របស់កូរ៉េខាងត្បូង ស្តីពីការវាយតម្លៃផលប៉ះពាល់ បរិស្ថាននៃមូលដ្ឋាន THAAD...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ត្រីខកំប៉ុងរបស់ប្រទេសម៉ាល់ឌីវ ប្រហែលជាមានលទ្ធភាពច្រើនជាងគេ ក្នុងការនាំចូលមកកម្ពុជា ព្រោះមួយឆ្នាំៗ កម្ពុជាប្រើប្រាស់ត្រីខកំប៉ុងច្រើនណាស់។ ឱកាសអញ្ជើញធ្វើសន្និសីទ សារព័ត៌មានរួមពីវិមាន ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣...
ភ្នំពេញ៖ ថ្លែងចំពោះមុខ ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៊ីប្រាហ៊ីម សាឡេះ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា អង្កររបស់កម្ពុជា នាំចូលមកប្រទេសម៉ាល់ឌីវនេះ នឹងទទួលបានការពេញនិយមពីប្រជាជន និងអ្នកទេសចរណ៍នៅពេញម៉ាល់ឌីវ ព្រោះ អង្ករកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកចំនួន ៥ឆ្នាំ...
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីជួញដូរ គ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅផ្សេងៗគ្នា កាលពីថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងរឹបអូសគ្រឿងញៀន ១៩១៥០ក្រាម ។ គោលដៅដែលកម្លាំងជំនាញចុះបង្ក្រាបទាំង ៣ទីតាំងនោះរួមមាន៖ គោលើដៅទី១ ៖ តាមបណ្តោយផ្លូវជាតិលេខ៤១ ស្រុកសំរោងទង...
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា បានឈនដល់ការតភ្ជាប់តួស្ពានហើយ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅដើមខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ ពិធីតភ្ជាប់តួស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា...