ព័ត៌មានអន្តរជាតិ

តើនៅពេលណាដែលអ៊ុយក្រែន នឹងទទួលបានរថក្រោះ Abrams ពីទីក្រុងវ៉ាស៊ីនតោន ក្នុងពេលដែលអាមេរិក មានរោងចក្រផលិត រថក្រោះតែមួយគត់

បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ថា វាមិនច្បាស់ទេថានៅពេលណា ដែលអ៊ុយក្រែននឹងទទួលបានរថក្រោះ Abrams ពីទីក្រុងវ៉ាស៊ីនតោន ដែលជារោងចក្រតែមួយគត់ នៅអាមេរិកដែលផលិតរថពាសដែក ក៏មានការបញ្ជាទិញពីសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រោងចក្រនៅក្នុងទីក្រុង Lima រដ្ឋ Ohio ដែលដំណើរការដោយ General Dynamics ត្រូវតែផលិតរថក្រោះរាប់រយ សម្រាប់ប្រទេសប៉ូឡូញ និងកោះតៃវ៉ាន់ មុនពេលដែលវាអាចចាប់ផ្តើម ដំណើរការលើរថក្រោះ ៣១គ្រឿងដែលរដ្ឋបាល Biden បានសន្យាជាមួយទីក្រុងគៀវ កាលពីដើមសប្តាហ៍នេះ , នេះបើតាមសារព័ត៌មានបានចង្អុលបង្ហាញ នៅក្នុងអត្ថបទមួយ នៅ​ថ្ងៃព្រហស្បតិ៍។

រដ្ឋាភិបាលទីក្រុងវ៉ារស្សាវ៉ា រំពឹងថានឹងទទួលបានរថក្រោះ A2 ប្រភេទ M1 Abrams កែប្រែចំនួន ២៥០ គ្រឿង ចាប់ផ្តើមពីឆ្នាំ ២០២៥។ រដ្ឋាភិបាលប៉ូឡូញបានផ្តល់រថក្រោះ T-72 សម័យសូវៀតចំនួន ២៥០ គ្រឿងដល់ទីក្រុងគៀវកាលពីឆ្នាំមុន ចំពេលមានជម្លោះជាមួយរុស្ស៊ី។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងដឹកជញ្ជូនរថក្រោះ M1A1 ចំនួន ១១៦ គ្រឿង ដែលទើបនឹងចូលនិវត្តន៍ដោយMarine Corps ទៅកាន់ប្រទេសប៉ូឡូញ ជាការជំនួសបន្ទាន់សម្រាប់ស្តុករថពាសដែករបស់ខ្លួន។

ទីក្រុងតៃប៉ិវិញ ក៏បានបញ្ជាទិញរថក្រោះ M1A2 ចំនួន ១០៨គ្រឿងផងដែរ ក្នុងឆ្នាំ ២០១៩ ជាមួយនឹងការចែកចាយលើកដំបូងគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។

Politico បានសរសេរថា ដោយពិចារណាលើសារៈសំខាន់ នៃទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយប៉ូឡូញ និងកោះតៃវ៉ាន់ ការបញ្ជាទិញទាំងនោះ “នឹងមានការលំបាក និងទំនងជាមានភាពចម្រូងចម្រាស ក្នុងការដាក់លើការផ្អាកសិន។

រោងចក្រនៅក្នុងទីក្រុង Lima មិនបានផលិតរថក្រោះ Abrams ពីដំបូងឡើយ ប៉ុន្តែបានកែប្រែអ្វីដែលគេហៅថា “រថយន្ត seed M1” ដោយដំឡើងបច្ចេកវិទ្យាថ្មីនៅលើពួកវា។ ប៉ុន្តែវានៅតែអាចផលិតបានត្រឹមតែ ១២គ្រឿងប៉ុណ្ណោះក្នុងមួយខែ។

To Top