ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនបានជំរុញឱ្យសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បន្តដោះស្រាយ និងគ្រប់គ្រងបញ្ហា THAAD ឱ្យបានត្រឹមត្រូវ ដើម្បីការពារកុំឱ្យវាក្លាយជា ឧបសគ្គរារាំងដល់ទំនាក់ទំនងទ្វេភាគី។ អ្នកនាំពាក្យ Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យ ធ្វើអត្ថាធិប្បាយលើការរៀបចំសេចក្តីព្រាង របាយការណ៍របស់កូរ៉េខាងត្បូង ស្តីពីការវាយតម្លៃផលប៉ះពាល់ បរិស្ថាននៃមូលដ្ឋាន THAAD...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ត្រីខកំប៉ុងរបស់ប្រទេសម៉ាល់ឌីវ ប្រហែលជាមានលទ្ធភាពច្រើនជាងគេ ក្នុងការនាំចូលមកកម្ពុជា ព្រោះមួយឆ្នាំៗ កម្ពុជាប្រើប្រាស់ត្រីខកំប៉ុងច្រើនណាស់។ ឱកាសអញ្ជើញធ្វើសន្និសីទ សារព័ត៌មានរួមពីវិមាន ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣...
ភ្នំពេញ៖ ថ្លែងចំពោះមុខ ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៊ីប្រាហ៊ីម សាឡេះ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា អង្កររបស់កម្ពុជា នាំចូលមកប្រទេសម៉ាល់ឌីវនេះ នឹងទទួលបានការពេញនិយមពីប្រជាជន និងអ្នកទេសចរណ៍នៅពេញម៉ាល់ឌីវ ព្រោះ អង្ករកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកចំនួន ៥ឆ្នាំ...
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីជួញដូរ គ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅផ្សេងៗគ្នា កាលពីថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងរឹបអូសគ្រឿងញៀន ១៩១៥០ក្រាម ។ គោលដៅដែលកម្លាំងជំនាញចុះបង្ក្រាបទាំង ៣ទីតាំងនោះរួមមាន៖ គោលើដៅទី១ ៖ តាមបណ្តោយផ្លូវជាតិលេខ៤១ ស្រុកសំរោងទង...
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា បានឈនដល់ការតភ្ជាប់តួស្ពានហើយ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅដើមខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ ពិធីតភ្ជាប់តួស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា...
គៀវ៖ ទីប្រឹក្សាអភិបាលតំបន់ លោកស្រី Natalia Babachenko បានឲ្យដឹងថា មនុស្សចំនួន ៣០នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអគារផ្ទះល្វែងមួយកន្លែង ក្នុងទីក្រុង Dnipro ត្រូវបានវាយប្រហារ អំឡុងពេលការវាយប្រហារ ដោយមីស៊ីលរុស្ស៊ីដ៏ធំមួយ។ លោកស្រី Babachenko បានឲ្យដឹងថា មនុស្សជាង ៣០នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យក្នុងនោះមាន...
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសាទរចំពោះការសន្យានាពេលថ្មីៗនេះ នៃការបញ្ជូនអាវុធធុនធ្ងន់ពី សម្ព័ន្ធមិត្តលោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន ដោយលើកឡើងថា លោករំពឹងថានឹងមានបន្ថែមទៀត “នាពេលអនាគតដ៏ខ្លីខាងមុខនេះ” ។ ប្រមុខនៃសម្ព័ន្ធភាពយោធាឆ្លងអាត្លង់ទិក បានធ្វើការអត្ថាធិប្បាយ កាលពីថ្ងៃអាទិត្យមួយថ្ងៃបន្ទាប់ពី រលកនៃការវាយប្រហាររបស់រុស្ស៊ី នៅទូទាំងអ៊ុយក្រែនម្តងទៀត បានកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយបានបណ្តាលឱ្យ មនុស្សយ៉ាងហោចណាស់...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារមីស៊ីលចុងក្រោយបំផុត ប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃសៅរ៍បានវាយប្រហារ “គោលដៅដែលបានកំណត់ទាំងអស់” ។ មុននេះ មន្ត្រីរបស់រដ្ឋាភិបាលទីក្រុងគៀវ បានរាយការណ៍ថា បណ្តាញអគ្គិសនីរបស់ប្រទេសនេះ ត្រូវបានខូចខាតនៅក្នុងតំបន់ ជាច្រើននៅថ្ងៃតែមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍របស់ ក្រសួងការពារជាតិរុស្ស៊ីចេញកាលពីថ្ងៃអាទិត្យថា “នៅថ្ងៃទី...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអង់គ្លេស កាលពីថ្ងៃម្សិលមិញនេះ បានចេញធ្វើការច្រានចោលនូវ ព័ត៌មានដែលបានចេញផ្សាយកន្លងមកថា ខ្លួននឹងផ្គត់ផ្គង់ឧទ្ធម្ភាចក្រប្រយុទ្ធប្រភេទ AH-64 Apache ដល់ទៅឲ្យ៤គ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែបញ្ជាក់ថា អ្វីដែលអង់គ្លេសចង់ជួយអ៊ុយក្រេននោះ គឺជារថក្រោះនិងកាំភ្លើងធំនោះទេ។ នៅក្នុងអត្ថបទដែលត្រូវបច្ចុប្បន្ន ត្រូវបានលប់ចោលទៅវីញ និងត្រូវបានចេញផ្សាយដោយកាសែត The Sunday People និងត្រូវយកទៅចែករំលែកបន្តដោយ The Mirror...
បរទេស៖ ប្រធានាធិបតីនៃប្រទេសស៊ែប៊ីលោក Aleksandar Vucic កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា នាយករដ្ឋមន្ត្រីនៃតំបន់កូសូវ៉ូលោក Albin Kurti កំពុងតែព្យាយាមសំដែងខ្លួនថា ដូចទៅនឹងតួអង្គលោក Vladimir Zelensky ថ្មីម្នាក់ដែលគឺជាអ្នករងគ្រោះ និងត្រូវគេធ្វើបាប។ ថ្លែងបែបនេះទៅកាន់ ទីប្រឹក្សាក្រសួងការបរទេសលោក Derek Chollet ហើយលោកប្រធានាធិបតី បានបន្ថែមថា៖ វាគឺជាស្ថានភាពដ៏លំបាក...