ព័ត៌មានអន្តរជាតិ

លោក Vucic៖ នាយករដ្ឋមន្ត្រីកូសូវ៉ូ ព្យាយាមសំដែងធ្វើខ្លួនឯង ដូចទៅនឹងស្ថានភាពលោក Zelensky

បរទេស៖ ប្រធានាធិបតីនៃប្រទេសស៊ែប៊ីលោក Aleksandar Vucic កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា នាយករដ្ឋមន្ត្រីនៃតំបន់កូសូវ៉ូលោក Albin Kurti កំពុងតែព្យាយាមសំដែងខ្លួនថា ដូចទៅនឹងតួអង្គលោក Vladimir Zelensky ថ្មីម្នាក់ដែលគឺជាអ្នករងគ្រោះ និងត្រូវគេធ្វើបាប។

ថ្លែងបែបនេះទៅកាន់ ទីប្រឹក្សាក្រសួងការបរទេសលោក​ Derek Chollet ហើយលោកប្រធានាធិបតី បានបន្ថែមថា៖ វាគឺជាស្ថានភាពដ៏លំបាក សម្រាប់យើងខណៈដែលមហាអំណាចមួយចំនួនធំ បានទទួលស្គាល់ឯករាជ្យភាព របស់កូសូវ៉ូដូច្នេះយើងមិន
រំពឹងនឹងទទួលបានអ្វីដែលជារឿងល្អៗ ឬមានប្រយោជន៍នោះទេ។ វាមិនមែនជារឿងម្សិលមិញនោះទេ ដូច្នេះក៏មិនមានអ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលរបស់ប្រទេសស៊ែប៊ីនិងលោក Vucic នៅតែបានបង្ហាញជំហច្បាស់លាស់ នៅឡើយថា កូសូវ៉ូគឺជាតំបន់មួយផ្នែក របស់ប្រទេសស៊ែប៊ីដដែលទោះបីជា កន្លងមកបានទទួលការគាំទ្រ និងទទួលស្គាល់ពីសំណាក់ប្រទេសមួយចំនួន
ជាពិសេសមានទាំងសហរដ្ឋអាមេរិកផងក្តី។

លោក Vucic បានបន្តថា៖ បន្ទាត់ព្រំដែនមិនមានកំណត់ទៅលើលោក Kurti នោះទេប៉ុន្តែគឺអាស្រ័យទៅលើ ច្បាប់របស់អន្តរជាតិប៉ុន្តែលោក Kurti បានព្យាយាមសំដែងខ្លួនឯង ដូចទៅនឹងប្រធានាធិបតីអ៊ុយក្រែន ចំណែកឯខ្ញុំដូចទៅនឹងលោក Putin ៕

ប្រែសម្រួល៖ ស៊ុន លី

To Top