ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរ គ្រឿងញៀនជិត ២០គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ៥នាក់

ភ្នំពេញ៖ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ​សហការ​ជាមួយ​កម្លាំង​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ គ្រឿងញៀន​ខុសច្បាប់​ នៅ​៣​គោលដៅ​ផ្សេងៗ​គ្នា​ កាលពី​ថ្ងៃ​ទី​៨-៩​ ខែមករា​ ឆ្នាំ​២០២៣​ ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៥​នាក់​ និង​រឹបអូស​គ្រឿងញៀន​ ១៩១៥០​ក្រាម​ ។​

គោលដៅដែលកម្លាំងជំនាញចុះបង្ក្រាបទាំង ៣ទីតាំងនោះរួមមាន៖ គោ​លើ​ដៅ​ទី​១​ ៖​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១​ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​ គោលដៅ​ទី​២​ ៖​ ក្នុង​បរិវេណ​ ភោជនីយដ្ឋាន​ មិត្តភាព​ ភូមិ​ស្តង់​តា​ងួ​ន​ សង្កាត់​ប៉ា​លី​ឡៃ​២​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​ គោលដៅ​ទី​៣​ ៖​ ភូមិក្បាលស្ពាន​១​ សង្កាត់​ប៉ា​លី​ឡៃ​១​ ក្រុង​ ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

ចំណែកជនសង្ស័យ​ទាំង ៥​នាក់​រួម​មាន​៖ ១.​ឈ្មោះ​ ស្រី​ គឹ​ម​សួរ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៨​ឆ្នាំ​, ២.​ឈ្មោះ​ ខឹ​ម​ សុ​ភ័ក្ត្រ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៤​ឆ្នាំ, ៣.​ឈ្មោះ​ ផា​ន់​ កំសត់​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៩​ឆ្នាំ​, ៤.​ឈ្មោះ​ បន​ បៀង​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៦ឆ្នាំ​ (​មេ​ក្លោ​ង​ និង​ជា​ម្ចាស់​គ្រឿងញៀន​)​ និង៥.​ឈ្មោះ​ ជា​ រ៉ុ​ង​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៤១​ឆ្នាំ​។​

​វត្ថុ​តាងចាប់បានរួមមាន៖​ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ទម្ងន់​១៩១៥០​ក្រាម​។​

បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​កម្លាំង​ជំនាញ​ បាន​កសាង​សំណុំរឿង​បញ្ជូន ​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ​តាម​ច្បាប់ ​៕

To Top