គៀវ៖ យោងតាមប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងរៀបចំផែនការ យុទ្ធនាការអូសបន្លាយនៃ ការទម្លាក់គ្រាប់បែកពីលើអាកាស និងការវាយប្រហារដោយ ប្រើប្រាស់យន្តហោះដ្រូន ដែលផលិតដោយអ៊ីរ៉ង់ ក្នុងគោលបំណង ដើម្បីធ្វើឲ្យអ៊ុយក្រែនហត់នឿយកាន់តែខ្លាំង។ នៅក្នុងសុន្ទរកថា នាពេលរាត្រីរបស់លោកទៅកាន់ ប្រទេសជាតិកាលពីថ្ងៃចន្ទ លោក ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន បានទទួលការស៊ើបការណ៍សម្ងាត់ថា...
ម៉ូស្គូ៖ រុស្ស៊ី ផ្ទុះកំហឹង ក្រោយអ៊ុយក្រែនបើកការ វាយប្រហារដោយមីស៊ីល លើតំបន់ដែលខ្លួនកាន់កាប់ ដោយបានសម្លាប់ទាហានរុស្ស៊ីជាង ៦០នាក់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ទាហានអ៊ុយក្រែន បានបាញ់រ៉ុក្កែតទៅលើទីតាំងដាក់ពង្រាយ បណ្តោះអាសន្នរបស់កងទ័ពរុស្ស៊ី នៅក្នុងទីក្រុង Makiivka ក្នុងទីក្រុង Donetsk ដោយបានសម្លាប់ទាហានរុស្ស៊ី យ៉ាងហោចណាស់ ៦៣នាក់។ ក្រសួងបានឲ្យដឹងថា...
ម៉ូស្កូ៖ មន្ត្រីក្រសួងការបរទេសរុស្ស៊ី ជាន់ខ្ពស់មួយរូប ត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ថា “ផ្លូវប្រឆាំងរុស្ស៊ី” របស់ប្រទេសជប៉ុន ធ្វើឱ្យកិច្ចចរចាសន្ធិសញ្ញាសន្តិភាព “មិនអាចទៅរួច” ។ រុស្ស៊ី និងជប៉ុន មិនទាន់បញ្ចប់អរិភាព ក្នុងសង្គ្រាមលោកលើកទី២ ជាផ្លូវការនោះទេ ដោយសារការប្រឈមមុខដាក់គ្នាលើកោះ ដែលត្រូវបានរឹបអូសដោយសហភាពសូវៀត នៅចុងបញ្ចប់នៃសង្រ្គាម ស្ថិតនៅក្បែរកោះហុកកៃដូ ភាគខាងជើងបំផុតរបស់ប្រទេសជប៉ុន។ ...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលនេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ សម្រេចបានបរិមាណ ១៤៨១តោន ហើយបរិមាណនេះកើនឡើងប្រមាណ ៤០%។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣បានបញ្ជាក់ថា «ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ គិតមកដល់ថ្ងៃនេះ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ មិនមែនជាផ្នែកនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយបដិសេធការចោទប្រកាន់ “គ្មានមូលដ្ឋាន” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Nasser Kanaani បានឲ្យដឹងក្នុងអំឡុង សន្និសីទសារព័ត៌មានមួយថា “អ៊ីរ៉ង់មិនមែនជាផ្នែកនៃជម្លោះ នៅអ៊ុយក្រែននោះទេ ហើយការចោទប្រកាន់ដោយ គ្មានមូលដ្ឋានលើអ៊ីរ៉ង់ នឹងមិនជួយដោះស្រាយបញ្ហានោះទេ”...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃចន្ទបានជំរុញឱ្យ អង្គការសហប្រជាជាតិថ្កោលទោស ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ម្តងហើយម្តងទៀត នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានថ្កោលទោស នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារមីស៊ីល ចុងក្រោយបង្អស់របស់អ៊ីស្រាអែល ដែលបានវាយប្រហារអាកាស យានដ្ឋានអន្តរជាតិក្រុងដាម៉ាស់ កាលពីថ្ងៃច័ន្ទ ដោយធ្វើឱ្យអាកាសយានដ្ឋាន លែងដំណើរការ និងបានសម្លាប់ទាហានពីរនាក់។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសថា អ៊ីស្រាអែល...
ប៊ែរឡាំង៖ មានការចុះផ្សាយ ក្នុងកាសែតធុរកិច្ចអាល្លឺម៉ង់ Handelsblatt ថ្មីៗនេះបានឲ្យដឹងថា ការការពារនិយមរបស់សហរដ្ឋអាមេរិក កំពុងពង្រឹងក្នុងល្បឿនយ៉ាងលឿន ហើយអាចកំណត់អារម្មណ៍សម្រាប់ ទំនាក់ទំនងឆ្លងអាត្លង់ទិកនាពេលអនាគត។ អត្ថបទដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកាបានឲ្យដឹងថា “គោលគំនិតនៃការក្លាយជា ឯករាជ្យនៃប្រទេសចិន ត្រូវបានបង្កប់យ៉ាងជ្រៅ នៅក្នុងភាគីអាមេរិកទាំងពីរ” នេះជាមូលហេតុដែលសហរដ្ឋអាមេរិក កំពុងដាក់ប្រាក់ឧបត្ថម្ភធន និងការវិនិយោគរាប់ពាន់លាន ដែលគាំទ្រដល់ក្រុមហ៊ុនផលិតក្នុងស្រុក។ ដើម្បីដាក់ឱ្យនៅដាច់ដោយឡែកពីប្រទេសចិន សហរដ្ឋអាមេរិក ក៏កំពុង...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ រលកនៃយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ីបានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន និងតំបន់ជុំវិញនោះ ដោយបំផ្លាញគ្រឿងបរិក្ខារថាមពល និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីមួយចំនួន ខណៈដែលរុស្ស៊ីបានបន្តការ ទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២នេះ ។...
ស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីជួញដូគ្រឿងញៀន និងរឹបអូសវត្ថុតាងបានមួយចំនួន។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៦និង១០នាទីព្រលប់ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ស្ថិត ចំណុចខាងមុខក្លោងទ្វាវត្តគ្រួស ស្ថិតនៅចំណុចភូមិគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមលោក សោមសុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា កំលាំងរបស់លោកបានឃាត់សង្ស័យម្នាក់ ភេទប្រុស អាយុ៥៤ ឆ្នាំមុខរបរមិនពិតប្រាកដ...
តូក្យូ៖ ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅឆ្នាំ២០២៣ បន្ទាប់ពីការផ្លាស់ប្តូររបស់ខ្លួន ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ បន្ទាប់ពីបានបន្ធូរបន្ថយការ រឹតបន្តឹងយ៉ាងខ្លាំងរបស់ខ្លួន ចំពោះមុខការខកចិត្តជាសាធារណៈ ជាមួយនឹងការប៉ុនប៉ងណាមួយ ដើម្បីឈ្លានពានតៃវ៉ាន់ត្រូវបាន គេមើលឃើញថា មិនទំនងកើតមានក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះទេ។ ប្រទេសចិន ហាក់ដូចជាកំពុងធ្វើការចុះចត យ៉ាងលំបាកនៅក្នុងការ ចាកចេញពីគោលនយោបាយ “កូវីដសូន្យ” ហត្ថលេខារបស់ប្រធានាធិបតីលោក ស៊ី...