ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ UN ចូលរួមសោកស្តាយជាពន់ពេក ក្រោយមានករណីផ្ទុះហ្គាស បណ្តាលឲ្យស្លាប់មនុស្សដល់ទៅ ៤៣នាក់ នៅអាហ្វ្រិកខាងត្បូង

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres មានការសោកស្ដាយជាខ្លាំង ចំពោះការស្លាប់របស់ជនស៊ីវិលរាប់សិបនាក់ ពីការបំផ្លិចបំផ្លាញនៃនាវាដឹកហ្គាសនៅទីក្រុង Boksburg ប្រទេសអាហ្វ្រិកខាងត្បូង ។

មន្ត្រីម្នាក់មកពីខេត្តបានលើកឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុនថា មនុស្សសរុបចំនួន៣៤នាក់ រួមទាំងបុគ្គលិកថែទាំសុខភាព ១១នាក់ មកពីមន្ទីរពេទ្យក្បែរនោះបានស្លាប់ ដោយសារការផ្ទុះធុងហ្គាសនៅទីក្រុង Boksburg ខេត្ត Gauteng នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃបុណ្យណូអែល ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ (UN)បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guterres សម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារ នៃអ្នកដែលបានបាត់បង់ជីវិត និងដល់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូង ។

សេចក្តីថ្លែងការណ៍បានដាក់ថា “អគ្គលេខាធិការសូមជូនពរឱ្យមាន ការជាសះស្បើយពេញលេញ និងឆាប់រហ័សសម្រាប់អ្នករងរបួស និងការកសាងឡើងវិញយ៉ាងឆាប់រហ័ស នូវហេដ្ឋារចនាសម្ព័ន្ធសុខភាពដែលខូចខាត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top