ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃចន្ទបានជំរុញឱ្យ អង្គការសហប្រជាជាតិថ្កោលទោស ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ម្តងហើយម្តងទៀត នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានថ្កោលទោស នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារមីស៊ីល ចុងក្រោយបង្អស់របស់អ៊ីស្រាអែល ដែលបានវាយប្រហារអាកាស យានដ្ឋានអន្តរជាតិក្រុងដាម៉ាស់ កាលពីថ្ងៃច័ន្ទ ដោយធ្វើឱ្យអាកាសយានដ្ឋាន លែងដំណើរការ និងបានសម្លាប់ទាហានពីរនាក់។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសថា អ៊ីស្រាអែល...
ប៊ែរឡាំង៖ មានការចុះផ្សាយ ក្នុងកាសែតធុរកិច្ចអាល្លឺម៉ង់ Handelsblatt ថ្មីៗនេះបានឲ្យដឹងថា ការការពារនិយមរបស់សហរដ្ឋអាមេរិក កំពុងពង្រឹងក្នុងល្បឿនយ៉ាងលឿន ហើយអាចកំណត់អារម្មណ៍សម្រាប់ ទំនាក់ទំនងឆ្លងអាត្លង់ទិកនាពេលអនាគត។ អត្ថបទដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកាបានឲ្យដឹងថា “គោលគំនិតនៃការក្លាយជា ឯករាជ្យនៃប្រទេសចិន ត្រូវបានបង្កប់យ៉ាងជ្រៅ នៅក្នុងភាគីអាមេរិកទាំងពីរ” នេះជាមូលហេតុដែលសហរដ្ឋអាមេរិក កំពុងដាក់ប្រាក់ឧបត្ថម្ភធន និងការវិនិយោគរាប់ពាន់លាន ដែលគាំទ្រដល់ក្រុមហ៊ុនផលិតក្នុងស្រុក។ ដើម្បីដាក់ឱ្យនៅដាច់ដោយឡែកពីប្រទេសចិន សហរដ្ឋអាមេរិក ក៏កំពុង...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ រលកនៃយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ីបានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន និងតំបន់ជុំវិញនោះ ដោយបំផ្លាញគ្រឿងបរិក្ខារថាមពល និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីមួយចំនួន ខណៈដែលរុស្ស៊ីបានបន្តការ ទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២នេះ ។...
ស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីជួញដូគ្រឿងញៀន និងរឹបអូសវត្ថុតាងបានមួយចំនួន។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៦និង១០នាទីព្រលប់ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ស្ថិត ចំណុចខាងមុខក្លោងទ្វាវត្តគ្រួស ស្ថិតនៅចំណុចភូមិគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមលោក សោមសុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា កំលាំងរបស់លោកបានឃាត់សង្ស័យម្នាក់ ភេទប្រុស អាយុ៥៤ ឆ្នាំមុខរបរមិនពិតប្រាកដ...
តូក្យូ៖ ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅឆ្នាំ២០២៣ បន្ទាប់ពីការផ្លាស់ប្តូររបស់ខ្លួន ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ បន្ទាប់ពីបានបន្ធូរបន្ថយការ រឹតបន្តឹងយ៉ាងខ្លាំងរបស់ខ្លួន ចំពោះមុខការខកចិត្តជាសាធារណៈ ជាមួយនឹងការប៉ុនប៉ងណាមួយ ដើម្បីឈ្លានពានតៃវ៉ាន់ត្រូវបាន គេមើលឃើញថា មិនទំនងកើតមានក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះទេ។ ប្រទេសចិន ហាក់ដូចជាកំពុងធ្វើការចុះចត យ៉ាងលំបាកនៅក្នុងការ ចាកចេញពីគោលនយោបាយ “កូវីដសូន្យ” ហត្ថលេខារបស់ប្រធានាធិបតីលោក ស៊ី...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅតាមតំបន់មួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ នឹងអាចមានខ្យល់បក់ពីបង្គួរទៅខ្លាំង ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី៣ មករានេះ បានឲ្យបញ្ជាក់ថា ពីថ្ងៃទី៤-៧ ខែមករា ព្រះរាជាណាចក្រកម្ពុជា...
តូក្យូ៖ ប្រទេសជប៉ុន បានចូលរួមក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍ កាលពីថ្ងៃអាទិត្យ ដោយចាប់ផ្តើមរយៈពេលពីរឆ្នាំ ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើង សម្រាប់កំណែទម្រង់របស់ ស្ថាប័នពិភពលោកបន្ទាប់ពី ការបរាជ័យរបស់ខ្លួនក្នុងការបញ្ឈប់ ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ទីក្រុងតូក្យូ ទទួលបានអាសនៈមិន អចិន្ត្រៃយ៍នៃក្រុមប្រឹក្សានេះ ទទួលបន្ទុកធានាសន្តិភាព និងសន្តិសុខអន្តរជាតិ ជាកំណត់ត្រាលើកទី១២ ចាប់តាំងពីវាបានក្លាយជាសមាជិក របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៥៦ បន្ទាប់ពីអាណត្តិមុន ឆ្នាំ២០១៦-២០១៧...
បរទេស៖ ក្រសួងការពារជាតិស៊ីរីបាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ Damascus ត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការ នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារដោយកាំជ្រួច របស់អ៊ីស្រាអែលបានធ្វើឱ្យ ទាហានពីរនាក់ស្លាប់ និងខូចខាតសម្ភារៈបរិក្ខារនានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិស៊ីរី បានសរសេរក្នុងសារបង្ហោះលើ Facebook ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើអាកាសយានដ្ឋាន...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានទស្សន៍ទាយពីជ័យជម្នះ ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនៅឆ្នាំក្រោយ ដោយលើកឡើងថា វានឹងមកដោយការខិតខំ ប្រឹងប្រែងជាជាងអព្ភូតហេតុ ក៏ដូចជាជំនួយពីដៃគូបរទេស។ លោក ហ្សេឡិនស្គី បានលើកឡើងថា “ថ្ងៃនេះមានបំណងប្រាថ្នាតែមួយគត់។ ហើយវានឹងក្លាយជាការពិត មិនមែនដោយអព្ភូតហេតុនោះទេ ប៉ុន្តែតាមរយៈការងាររបស់យើង ការតស៊ូរបស់យើង ជំនួយទៅវិញទៅមក និងមនុស្សជាតិ “រីករាយឆ្នាំថ្មី! ឆ្នាំនៃជ័យជំនះរបស់យើង”...
ហ្សឺណែវ៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថានៅឆ្នាំនេះនឹងមាន ភាពតឹងតែងជាងឆ្នាំ២០២២ សម្រាប់សេដ្ឋកិច្ចពិភពលោកភាគច្រើន ខណៈដែលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន មើលឃើញថា មានកំណើនយឺត។ នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានឲ្យដឹងថាឆ្នាំ២០២៣ នឹងក្លាយជា “ឆ្នាំដ៏លំបាក” ដោយមួយភាគបីនៃសេដ្ឋកិច្ចពិភពលោក ត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច...