យេរ៉ូសាឡឹម៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតី អ៊ីស្រាអែលលោក Isaac Herzog នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសតួកគី នៅពាក់កណ្តាល ខែមីនា ក្នុងគោលបំណងរឹតចំណង ទំនាក់ទំនងទ្វេភាគី។ លោក Erdogan បានប្រាប់អ្នកយកព័ត៌មាន នៅអាកាសយានដ្ឋាន Esenboga របស់ទីក្រុងអង់ការ៉ាថា...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានណែនាំសមាគម ជប៉ុន-កម្ពុជា ជួយកៀរគរក្រុមហ៊ុនជប៉ុនចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងគាំទ្រដល់កសិករនៅតំបន់ អភិវឌ្ឍន៍ដីសង្គមកិច្ច ដើម្បីឲ្យពួកគាត់ចាប់ផ្តើមជីវិតលើដីថ្មី។ នេះយោងតាមគេហទំព័រហ្វេសប៊ុក លោក ហេង រតនា។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក TAMURA Tsutomu...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ ចំពោះជនរងគ្រោះ និងជនស៊ីវិល នៅក្នុងការវាយឆ្មក់របស់ សហរដ្ឋអាមេរិក ដែលនាំទៅដល់ការស្លាប់ របស់មេដឹកនាំរដ្ឋអ៊ីស្លាម (IS)លោក Abu Ibrahim al-Hashimi al-Qurayshi ។ នៅពេលសួររកការអត្ថាធិប្បាយ របស់អគ្គលេខាធិការលើ ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសស៊ីរី...
អាក្រា៖ សហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានសម្រេចចិត្តបញ្ជូនកម្លាំងរក្សាស្ថិរភាព ដើម្បីជួយរក្សាស្ថិរភាពស្ថានភាព សន្តិសុខក្នុងប្រទេសហ្គីណេ-ប៊ីសូ បន្ទាប់ពីរដ្ឋប្រហារ បរាជ័យកាលពីថ្ងៃអង្គារ។ ប្រធានគណៈកម្មការ ECOWAS លោក Jean-Claude Kassi Brou បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយបន្ទាប់ពីកិច្ចប្រជុំកំពូលវិសាមញ្ញ នៃអាជ្ញាធររបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលរបស់ ECOWAS ថា ប្លុកក្នុងតំបន់បានសម្រេចចិត្តផ្តល់...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុម័តទាំងស្រុងទៅលើ សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ”។ សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ត្រូវបានរៀបចំឡើងដោយផ្អែកលើ គោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិ ពាក់ព័ន្ធជាធរមាននៅកម្ពុជា ព្រមទាំងកិច្ចព្រៀងនិងអនុសញ្ញាក្នុងតំបន់ និងអន្តរជាតិស្តីពីការការពាររុក្ខជាតិ...
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ខែមករា ឆ្នាំ២០២២ កម្ពុជា សម្រេចការនាំចេញអង្ករ ចំនួន៥៣ ០៣៦តោន គិតជាទឹកប្រាក់ ចំនួន៣៥.៧២ លានដុល្លារ ទៅកាន់គោលដៅទីផ្សារ ចំនួន៣៤។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ថ្មីៗនេះ បានបញ្ជាក់ថា គោលដៅទីផ្សារ ទាំង៣៤នោះ រួមមាន ៖...
រ៉ូម៖ ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានស្បថចូលកាន់តំណែង ដោយសម្ពោធអាណត្តិទីពីររយៈពេល ៧ឆ្នាំរបស់លោកបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការបោះឆ្នោតឡើងវិញរបស់លោក ដែលសភាបានបោះឆ្នោតដោយសំឡេងភាគច្រើន យ៉ាងទូលំទូលាយនៅថ្ងៃទី២៩ ខែមករាបានកើតឡើងបន្ទាប់ពី កងកម្លាំងនយោបាយសំខាន់ៗរបស់ប្រទេសនេះបរាជ័យ ក្នុងការស្វែងរកកិច្ចព្រមព្រៀង ស្តីពីអ្នកស្នងតំណែងដែលអាចធ្វើទៅបាន។ ទោះបីជាមានការស្ទាក់ស្ទើរ ដំបូងក៏ដោយលោក Mattarella បានទទួលយក ដើម្បីបម្រើអាណត្តិទីពីរ ដោយលើកឡើងពី”អារម្មណ៍នៃការ ទទួលខុសត្រូវក្នុងអំឡុងពេល (បច្ចុប្បន្ន) សុខភាព និងគ្រាអាសន្នសេដ្ឋកិច្ច” ដែលភ្ជាប់ទៅនឹងជំងឺរាតត្បាត។ លោកបានសង្កត់ធ្ងន់វាម្តងទៀត នៅពេលបើកសុន្ទរកថារបស់លោកនៅថ្ងៃព្រហស្បតិ៍ថា “សភា និងតំណាងប្រចាំតំបន់បានធ្វើការជ្រើសរើសរបស់ពួកគេ វាគឺជាការហៅកាតព្វកិច្ចថ្មី និងមិននឹកស្មានដល់សម្រាប់ខ្ញុំ ដែលខ្ញុំមិនអាច និងខ្ញុំមិនចង់ជៀសវាង” ។ សុន្ទរកថាស្បថចូលកាន់តំណែង របស់លោកនៅចំពោះមុខសភាត្រូវបានស្វាគមន៍ ដោយសំឡេងទះដៃយ៉ាងយូរ និងការឈរបញ្ចេញមតិជាវិជ្ជមាន។ ថ្លែងទៅកាន់សមាជិកសភា លោក Mattarella បានសង្កត់ធ្ងន់លើ តម្រូវការឯកភាពរបស់ប្រទេសក្នុងដំណាក់កាល នៃការស្តារឡើងវិញពីជំងឺរាតត្បាត ហើយបានគូសបញ្ជាក់ពី អាទិភាពមួយចំនួន ដែលត្រូវដោះស្រាយនាពេលខាងមុខ រួមទាំងកំណែទម្រង់ទូលំទូលាយនៃប្រព័ន្ធតុលាការផងដែរ៕ ដោយ ឈូក បូរ៉ា
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានលាតត្រដាងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក នៅភាគពាយ័ព្យប្រទេសស៊ីរី បានដោយជោគជ័យ ដោយយកក្រុមរដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) មេដឹកនាំ Abu Ibrahim al-Hashimi al-Qurayshi “ចេញពីសមរភូមិ” ។ របាយការណ៍ក៏បង្ហាញថា ជនស៊ីវិលជាច្រើននាក់...
ភ្នំពេញ៖ ប្រទេសជាបណ្ដាសមាជិកអាស៊ាន បានឯកភាពគ្នា មិននអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ឲ្យចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនោះទេ ។ នេះបើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិលនៅរសៀលថ្ងៃទី៣ កុម្ភៈ។ លោកបន្តថា “ចំពោះមូលហេតុដែល ប្រទេសសមាជិកអាស៊ាន សម្រេចមិនអញ្ជើញ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា មកចូលរួមប្រជុំចង្អៀតនេះ...