ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់អគ្គិសនីកម្ពុជា កុំដំឡើងថ្លៃភ្លើង ហេីយ​ពលរដ្ឋ ត្រូវប្រើសន្សំសំចៃ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រាប់អគ្គិសនីកម្ពុជា (EDC) កុំដំឡើងថ្លៃអគ្គិសនី ហើយប្រជាពលរដ្ឋគ្រប់រូប ក៏ត្រូវប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវសន្សំសំចៃអគ្គិសនី ព្រោះថា បច្ចុប្បន្នរដ្ឋកំពុងខាតបង់លើថាមពលអគ្គិសនី។

សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំ បានប្រាប់ខាងអគ្គិសនីហើយថា កុំដំឡើងថ្លៃឱ្យសោះ តាឡើងថ្លៃដឹងតែរង្គោះរង្គើស្រុកខ្មែរ អាហ្នឹងសូមបញ្ជាក់ជូន រាល់ថ្ងៃបងប្អូនប្រើភ្លើងសន្សំសំចៃខ្លះទៅ កុំបើកវា អាមិនត្រូវការក៏បើកដែរ ម៉ាស៊ីនត្រជាក់ ត្រូវបើកឱ្យល្មមៗបានហើយ»៕

To Top