ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន៨.៧៤៤ ករណីគិតត្រឹមថ្ងៃពុធ ក្នុងនោះមាន ៨.៧២២ករណីឆ្លងក្នុងស្រុក និង២២ករណីនាំចូលពីខាងក្រៅ ។ រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុត គិតក្នុងថ្ងៃពុធនេះមាន ២.៧១៦ករណី បន្ទាប់មកទីក្រុង Da Nang មាន៧៧៨ករណី និងខេត្ត Thanh Hoa នៅភាគកណ្តាលមានចំនួន ៣៥៣ករណី ។ ការឆ្លងបាននាំឱ្យ ចំនួនសរុបកើនឡើងដល់ ២.២៩៥.៤៨៤នាក់ ជាមួយគ្នានេះដែរមាន ស្លាប់ចំនួន៣៧.៧៧៧នាក់ ។ រហូតមកដល់ពេលនេះ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩មានចំនួន២,០៦៨.៨៥៣នាក់ បានជាសះស្បើយ ។ យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ចំនួន១៨១,៦លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ចំនួន២៨,៣លានត្រូវបានចាក់ ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការបង្កើនទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ ។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជិត២,២៩លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកបច្ចុប្បន្ន នៅចុងខែមេសាឆ្នាំមុន។ ក្រសួងបានឲ្យដឹងថា ករណីទាំងនេះក៏បានបញ្ជាក់ ពីករណីវិជ្ជមានចំនួន១៨៦ ដែលជាប្រភេទវីរុសបំប្លែងខ្លួនថ្មី Omicron ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស៖ អាល្លឺម៉ង់បានបង្កការ ខឹងសម្បារដល់ទាហានមួយចំនួន បន្ទាប់ពីប្រទេសនេះ បានផ្តល់មួកយោធាចំនួន ៥ ០០០មួក ដល់អ៊ុយក្រែនដើម្បីជួយខ្លួនការពារខ្លួន ពីការឈ្លានពានរបស់រុស្ស៊ី ដែលអាចកើតមាន។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ទាហានរុស្ស៊ីប្រហែល១០ម៉ឺននាក់ត្រូវបានគេជឿថា ស្ថិតនៅតាមព្រំដែនជាមួយអ៊ុយក្រែន។ ខណៈពេលដែលប្រទេសនានា ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបញ្ជូនផ្នែករឹងយោធា ទៅកាន់អ៊ុយក្រែន...
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ សូមបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍ ដែលមើលឃើញតែមួយជ្រុង ធ្វើនយោបាយូបនីកម្ម បែបស្រមើស្រមៃ និងបង្កការភ័ន្តច្រឡំ របស់អ្នករាយការណ៍ពិសេសបីរូប ដែលពុំមែនជាបុគ្គលិកអង្គការសហប្រជាជាតិពាក់ព័ន្ធនឹង ” ច្រកទ្វារអ៊ីនធឺណិត ជាតិ” នៅកម្ពុជា។ យោងតាមសេចក្ដីថ្លែងការណ៍ របស់ស្ថានបេសកកម្ម អចិន្ត្រៃយ៍កម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ការបង្កើត” ច្រកទ្វារអ៊ីនធឺណិតជាតិ” គឺជាការគោរពតាមគោលការណ៍ច្បាប់ សមាមាត្រ និង ភាពចាំបាច់ ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវឌីជីថលូបនីកម្មដ៏រស់រវើករបស់កម្ពុជា ដែលជាកម្លាំងចលករជំរុញកំណើន និងការអភិវឌ្ឍ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាគូសបញជាក់ថា វិធានការដែលនឹងត្រូវអនុវត្ត គឺមានភាពចាំបាច់និងសមាមាត្រ នៅក្នុងទិសដៅស្របច្បាប់។ ដោយជំនួសឱ្យការចោទប្រកាន់គ្មានមូលដ្ឋាន និងការជ្រៀតជ្រែកក្នុង កិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយ ស្ថានបេសកកម្មកម្ពុជា ស្នើយ៉ាងទទូចឱ្យអ្នករាយការណ៍ពិសេស បង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅលើការព្រួយបារម្ភ ចំពោះបញ្ហាប្រឈមរបស់សិទ្ធិមនុស្ស ដូចជា ការប្រើប្រាស់ភាសាសម្អប់ ការនិយាយបង្កាច់បង្ខូច ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ រួមទាំងការរើសអើងវ៉ាក់សាំងកូវីដ១៩ ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ ហើយដែលអ្នកជំនាញអស់ទាំងនោះបែរជាសម្ងំនៅស្ងៀមស្ងាត់គួរឱ្យភ្ញាក់ផ្អើល សម្រាប់ហេតុផលមួយចំនួន៕
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការបាញ់មីស៊ីលផ្លោង កាលពីថ្ងៃអាទិត្យ ដោយកូរ៉េខាងជើង ខណៈប្រទេសបានបន្ដការធ្វើតេស្ដមីស៊ីលជាបន្ដបន្ទាប់ ក្នុងរយៈពេលដ៏ខ្លីចុងក្រោយនេះ អ្នកនាំពាក្យបានឲ្យដឹងថា “លោកអគ្គលេខាធិការថ្កោលទោសការបាញ់សាកល្បងមីស៊ីលផ្លោង នៃរយៈចម្ងាយមធ្យម ដែលអាចធ្វើទៅបានដោយកូរ៉េខាងជើង នៅថ្ងៃទី៣០ ខែមករា។ នេះគឺជាការទម្លាយនៃការផ្អាក ដែលបានប្រកាសរបស់កូរ៉េខាងជើង ក្នុងឆ្នាំ២០១៨ លើការសាកល្បងមីស៊ីល”។ លោក Farhan Haq អ្នកនាំពាក្យរង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើតេស្ដមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងជាការបំពាន យ៉ាងច្បាស់លើដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ សេចក្ដីថ្លែការណ៍បានឲ្យដឹងថា “វាជាការព្រួយបារម្ភយ៉ាងខ្លាំង ដែលកូរ៉េខាងជើង បានបដិសេធម្តងទៀតនូវ ការពិចារណាលើការហោះហើរអន្តរជាតិ ឬសុវត្ថិភាពដែនសមុទ្រ។ លោកអគ្គលេខាធិការជំរុញឱ្យកូរ៉េខាងជើង ឈប់ធ្វើសកម្មភាពប្រឆាំងណាមួយបន្ថែមទៀត ហើយអំពាវនាវឱ្យភាគីទាំងអស់ស្វែងរកដំណោះស្រាយ ការទូតដោយសន្តិវិធី” ។ បើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រទេសនេះបានបាញ់សាកល្បងមីស៊ីលផ្លោង រយៈចម្ងាយមធ្យម និងមីស៊ីលរយៈចម្ងាយមធ្យម Hwasong ១២ប្រភេទ៕ ដោយ៖ ឈូក បូរ៉ា
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ថា សហរដ្ឋអាមេរិក មានឆន្ទៈ បន្តការផ្លាស់ប្តូរជាសំខាន់ជាមួយរុស្ស៊ី លើកង្វល់សន្តិសុខទៅវិញទៅមក។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រវាងអ្នកការទូតកំពូលរបស់ប្រទេសទាំងពីរ លោក Blinken បានជូនដំណឹងដល់សមភាគីរុស្ស៊ីរបស់លោកអំពី “ឆន្ទៈទ្វេភាគី និងរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីបន្តការផ្លាស់ប្តូរយ៉ាង សំខាន់ជាមួយរុស្ស៊ីលើកង្វល់សន្តិសុខទៅវិញទៅមក ដែលយើងមានបំណងធ្វើពេញលេញ ការសម្របសម្រួលជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើង” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយលោក Ned Price អ្នកនាំពាក្យក្រសួងការបរទេស។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លោក Blinken បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាសិទ្ធិរបស់ប្រទេសទាំងអស់ក្នុង ការកំណត់គោលនយោបាយការបរទេស និងសម្ព័ន្ធភាពរបស់ពួកគេ” ។ លោក Blinken ក៏បានជំរុញឱ្យរុស្ស៊ី បន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនអ៊ុយក្រែនជាបន្ទាន់ ដោយដកទ័ព និងឧបករណ៍របស់ខ្លួន ដោយសង្កត់ធ្ងន់ថា “ការឈ្លានពានអ៊ុយក្រែន បន្ថែមទៀតរបស់រុស្ស៊ី នឹងត្រូវជួបជាមួយនឹងផលវិបាកយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរ” ក្នុងនោះលោកបានជំរុញឲ្យរុស្ស៊ី បន្តផ្លូវការទូតឆ្ពោះទៅរកការដោះស្រាយវិបត្តិ ដែលកំពុងបន្ត។ គួរបញ្ជាក់ថា ការហៅទូរស័ព្ទកាលពី ថ្ងៃអង្គាររវាងអ្នកការទូតកំពូលនៃប្រទេសទាំងពីរ គឺដើម្បីតាមដានការឆ្លើយតបជាលាយលក្ខណ៍អក្សរកាលពីសប្តាហ៍មុន ពីទីក្រុងវ៉ាស៊ីនតោន ដែលនិយាយអំពីកង្វល់ សន្តិសុខរបស់ទីក្រុងម៉ូស្គូ៕ ដោយ៖ ឈូក បូរ៉ា
វ៉ាស៊ីនតោន៖ បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនលើស ៣០ពាន់ពាន់លានដុល្លារ ជាលើកដំបូង ដែលបង្កឱ្យមានការព្រួយបារម្ភ អំពីនិរន្តរភាពសារពើ ពន្ធនាពេលអនាគត ខណៈដែលធនាគារកណ្តាលរៀបចំ ដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណា។ បំណុលសាធារណៈ សរុបមានចំនួនលើសពី ៣០ពាន់ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ ដែលរាប់បញ្ចូលទាំងបំណុល សាធារណៈចំនួន ២៣,៥ ពាន់ពាន់លានដុល្លារ និង ៦,៥ពាន់ពាន់លានដុល្លារ នៅក្នុងការកាន់កាប់អន្តររដ្ឋាភិបាល...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី៧, ១១ មីនា ២០២២ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាព ជីវិតក្នុងសង្គមឌីជីថល»។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រសួងធនធានទឹក បានរៀបរាប់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពល ដូចជា ៖ ពីថ្ងៃទី២-៣ ខែកុម្ភៈ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ,...