បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោយរៈពេល២៨ខែ ក្នុងការរស់នៅជាមួយនឹងកាតព្វកិច្ចពាក់ម៉ាស នៅតាមទីសាធារណៈ នោះទីបំផុតគឺបានប្រកាស ដកចោលច្បាប់នេះហើយ។ ការប្រកាសដែលត្រូវធ្វើឡើង ដោយផ្ទាល់ពីសំណាក់អភិបាលក្រុង Kathy Hochul ដោយបញ្ជាក់ថាម៉ាសគឺ លែងជាការចាំបាច់ទៀត ហើយសម្រាប់ពលរដ្ឋ ដែលធ្វើដំណើរទាំងតាមអាកាស ឬសូម្បីតែរថយន្តតាក់ស៊ីក្តី។ រំលឹកដែរថាច្បាប់កាតព្វកិច្ចពាក់ម៉ាស...
បរទេស៖ ប្រធានាធិបតីកោះតៃវ៉ាន់ បាននិយាយថា យោធាចិនកំពុងប្រើប្រាស់យន្តហោះ គ្មានមនុស្សបើកកាន់តែខ្លាំងឡើង ដើម្បីដាក់សម្ពាធលើកោះតៃវ៉ាន់ ដោយបន្ថែមលើឃ្លាំងអាវុធ នៃយុទ្ធសាស្ត្របំភិតបំភ័យរបស់ខ្លួន រួមទាំង “សង្រ្គាមការយល់ដឹង ឬ សង្រ្គាមចិត្តសាស្ត្រ” និងការលុកលុយដោយយន្តហោះចម្បាំង និងនាវា។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីកោះតៃវ៉ាន់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃនេះបានឲ្យដឹងថាលោកស្រី Liz Truss នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអង់គ្លេស បានទទួលយកសំណើរសុំ ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ហើយដើម្បីអាចបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Zelensky បានក្លាយទៅជាមេដឹកនាំ បរទេសដំបូងគេដែលបានចេញ សេចក្តីថ្លែងការណ៍អបអរលោកស្រី Trussក្នុងពេលលោកស្រីជាប់ឈ្មោះ ជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស។ លោក Zelensky...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីមេដឹកនាំ របបយោធាជាន់ខ្ពស់ លោក Min Aung Hlaing បាននិយាយនៅថ្ងៃពុធថា ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើម ទិញផលិតផលប្រេងរបស់ប្រទេសរុស្ស៊ី ហើយត្រៀមខ្លួនជាស្រេច ក្នុងការចំណាយសម្រាប់ ការចែកចាយជាប្រាក់រូប្លិ៍។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារថា ឯកសារចាត់ថ្នាក់ដែលរឹបអូសដោយ FBI ក្នុងអំឡុងពេលវាយឆ្មក់លើ លំនៅដ្ឋានរបស់អតីតប្រធានាធិបតី អាមេរិកលោក Donald Trump រួមមានឯកសារសម្ងាត់កំពូលទាក់ទង នឹងសមត្ថភាពនុយក្លេអ៊ែរ របស់មហាអំណាចបរទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពរបស់គេហទំព័រនេះ...
បរទេស៖ គ្រូបង្រៀនម្នាក់ត្រូវបានចោទប្រកាន់ ពីបទរំលោភផ្លូវភេទលើកុមាររហូតដល់ ២២នាក់ ដែលភាគច្រើនចូលរៀន នៅសាលាដែលគាត់ធ្វើការ ហើយថែមទាំងបានបង្ហោះវីដេអូនោះ នៅលើបណ្តាញសង្គមថែមទៀត។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានលម្អិតត្រូវបានចេញផ្សាយ ដោយជំនួយការនគរបាលជាតិ ឧត្តមសេនីយ៍ទោ Surachate Hakparn ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ។ ឧត្តមសេនីយ៍ទោ Surachat...
គៀវ៖ បើយោងតាមមន្ត្រីនៅទីក្រុងគៀវ បានឲ្យដឹងថា យោធារុស្ស៊ី កំពុងប្រើប្រាស់មីស៊ីល “ហួសសម័យ” ឬផុតអាយុប្រើប្រាស់ ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ កាលពីថ្ងៃអាទិត្យ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានធ្វើការទាមទារនៅក្នុង ការអាប់ដេតប្រតិបត្តិការ ដែលត្រូវបានចែករំលែកនៅលើ Facebook ដោយមានការបង្ហើបមកថា រុស្ស៊ីកំពុងប្រើមីស៊ីលហួសសម័យ ខណៈស្តុកអាវុធធ្លាក់ចុះ។ ការប្រកាសកាលពីថ្ងៃទី៤...
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម នៅម៉ោងប្រមាណជាង ៧ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីរថភ្លើងក្រឡាប់ ធ្លាក់ចេញពីផ្លូវមិនដឹងពីមូលហេតុ ខណៈកំពុងដំណើររត់លើផ្លូវ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងស្ថិតនៅចំណុចមូលដ្ឋាន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនទាន់ដឹងថា មានអ្នកស្លាប់ ឬរបួសនៅឡើយទេ ៕
បរទេស៖ លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា បណ្តាប្រទេសលោកខាងលិច មិនបានបំពេញតាមការសន្យារបស់ខ្លួន ឡើយក្នុងការដកទណ្ឌកម្ម ប្រឆាំងផលិតផលជាគ្រាប់ធញ្ញជាតិ របស់រុស្សីដើម្បីឲ្យផលិតផលទាំងនេះ អាចហូរចូលទីផ្សារសកល។ រំលឹកដែរថាការប្តេជ្ញាចិត្តរបស់ លោកខាងលិចនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការសហប្រជាជាតិហៅកាត់ថាយូអិន ជាមួយនឹងប្រទេសតួគីដែលបាន បង្កើតឡើងបានជាកិច្ចព្រមព្រៀង មួយកាលពីខែកក្កដា នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល ក្នុងការអនុញ្ញាតិឲ្យធញ្ញជាតិរបស់អ៊ុយក្រែន អាចនាំចេញទៅក្រៅវិញបានក្នុងពេលដែល...
បរទេស៖ អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការប្រកាសថា លោកប្រធានាធិបតីរុស្សី Vladimir Putin នឹងធ្វើដំណើរទៅបំពេញ ទស្សនកិច្ចនៅក្នុងតំបន់ Donbass ប៉ុន្តែទោះបីជាយ៉ាងណាក្តី គឺនៅមិនទាន់អាចបញ្ជាក់ ពីកាលវេលាច្បាស់លាស់ នៃដំណើរទស្សនកិច្ចនេះនៅឡើយទេ។ លោក Peskov បានបន្តទៀតថា៖ ចំពោះដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីទៅកាន់តំបន់...