តេអេរ៉ង់៖ ទីប្រឹក្សានៃក្រុមចរចានុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថា គ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នឹងត្រូវបានអនុវត្តរហូតដល់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) បិទសំណុំរឿងរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។ លោក Seyed Mohammad Marandi បានសរសេរថា “គ្មានកិច្ចព្រមព្រៀងណាមួយ នឹងត្រូវបានអនុវត្តមុនពេល IAEA បិទជាអចិន្ត្រៃយ៍ការចោទប្រកាន់ មិនពិតប្រឆាំងនឹងអ៊ីរ៉ង់” ។ កាលពីខែមិថុនា ក្រុមប្រឹក្សាភិបាលរបស់ IAEA...
សេអ៊ូល៖ ប្រភពពីអាជ្ញាធរសុខាភិបាលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៣,៩៣៣៩ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃអង្គារធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ២២,៥៨៨,៦៤០ករណី។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ករណីផ្ទុកប្រចាំថ្ងៃបានធ្លាក់ចុះពី ១៥០,២៥៨ករណីកាលពីថ្ងៃមុន និងទាបជាងចំនួន ១៨០,៧៦៣ករណី កាលពីមួយសប្តាហ៍មុន។ សម្រាប់សប្តាហ៍មុន...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំអភិបាលស្រុកព្រៃឈរ ទើបប្រកាសចូលកាន់តំណែង ឱ្យចេះរួមសាមគ្គីគ្នា ជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានបន្ថែម និងនាំមកនូវការរីកចម្រើនដល់ប្រជាពលរដ្ឋ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២២ ក្នុងឱកាសអញ្ជើញ ប្រកាស លោក ហេង ម៉េងឈុន មកពីអភិបាលរងស្រុកកងមាស...
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២៣ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋ តាំងទីលំនៅខុសច្បាប់ ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ចំនួន ៦៨៩គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិជាតិរុនតាឯក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា លោក Gotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កា អាចនឹងត្រលប់មកមាតុប្រទេសវិញ ក្នុងរយៈពេលប្រហែល២សប្តាហ៍ បន្ទាប់ពីបានភៀសខ្លួនចេញពី ការបះបោរដ៏ខ្លាំងក្លានៅក្នុងខែកក្កដា ប្រភព២ដែលដឹងពីបញ្ហានេះ បានប្រាប់ដល់ទីភ្នាក់ងារ Reuters កាលពីថ្ងៃអង្គារ ហើយករណីនេះវាអាស្រ័យលើ ការរៀបចំមួយផ្នែកដើម្បីធានា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា ប្រជាជនអ៊ុយក្រែននៅថ្ងៃពុធនេះ បានប្រារព្ធខួបលើកទី៣១ឆ្នាំ ចាប់តាំងពីពួកគេបានរំដោះខ្លួន ចេញពីរបបដឹកនាំដោយសហភាពសូវៀត ដែលគ្រប់គ្រងដោយរុស្ស៊ី នៅក្នុងអ្វីដែលប្រាកដថា ជាថ្ងៃនៃការចុះចាញ់ ប៉ុន្តែការប្រារព្ធពិធីដ៏រឹងចចេស ត្រូវបានគ្របដណ្ដប់ដោយការភ័យខ្លាច នៃការវាយប្រហារដោយ មីស៊ីលពីរុស្ស៊ីជាថ្មី ។ ទិវាបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន ដែលប្រព្រឹត្តទៅរយៈពេល...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា អ៊ុយក្រែននឹងវាយយកតំបន់ Crimea ដែលកំពុងកាន់កាប់ដោយ រុស្ស៊ីនៅពេលណាទាំងអស់ ដោយមិនចាំបាច់ធ្វើការ ពិភាក្សាឬប្រឹក្សាជាមួយនឹង ប្រទេសណាឡើយ។ ថ្លែងទៅកាន់ក្រុមការងារដែលមានឈ្មោះថា Crimea Platform គឺជាក្រុមការងារដែលប្រមូលផ្តុំអង្គការជាតិ និងអន្តរជាតិចំនួនដល់ទៅជាង៦០ ក្នុងការគាំទ្រដល់រដ្ឋាភិបាលក្រុងគៀវ ដើម្បីដណ្តើមយកតំបន់ Crimea មកកាន់កាប់ឡើងវិញនោះលោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅកម្ពុជាមិនអាចមានវិបត្តិសេដ្ឋកិច្ច ដួលរលំដួចប្រទេសស្រីលង្ការនោះទេ ។ ការអះអាងរបស់សម្តេចថា មិនដួលរលំដូចស្រីលង្ការ ព្រោះស្រីលង្ការមានបុគ្គលិករដ្ឋច្រើន ដោយត្រូវចំណាយថវិកាជាតិ បើកឲ្យបុគ្គល ខណៈកម្ពុជាវិញសម្តេចថា បានគិតគូយ៉ាងច្បាស់លាស់ លើការជ្រើសបុគ្គលិករដ្ឋ មកបំពេញការងារនៅតាមស្ថាប័ន-ក្រសួងនានា។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីក្រុមប្រឆាំង និងអ្នកវិភាគមួយចំនួនថា កម្ពុជាអាចនឹងជួបវិបត្តិសេដ្ឋកិច្ច រហូតដល់ដួលរលំប្រទេស...
សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការជាផ្លូវការនូវ វគ្គទី២ នៃកម្មវិធីជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) នៅថ្ងៃនេះ។ វគ្គទី១ នៃកម្មវិធីជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ បានដំណើរការចាប់ពីខែមីនា ដល់រហូតដល់ខែកក្កដា ឆ្នាំ២០២២។ ក្នុងអំឡុងពេលនៃវគ្គទី១ កម្មវិធីនេះបានទទួលបានជិត ៩០ ពាក្យពីក្រុមហ៊ុនដែលមកពី វិស័យផ្សេងៗគ្នា ដែលក្នុងនោះពាក្យចំនួន...
តេអេរ៉ង់៖ ជិត ៧ទស្សវត្សបានកន្លងផុតទៅ ចាប់តាំងពីរដ្ឋប្រហារដែលរៀបចំ ដោយសហរដ្ឋអាមេរិក បានផ្តួលរំលំនាយករដ្ឋមន្ត្រីអ៊ីរ៉ង់លោក Mohammad Mosaddeq ទង្វើដ៏ល្បីឈ្មោះនៅតែជំរុញឱ្យ មានការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ របស់ប្រជាជនអ៊ីរ៉ង់ ចំពោះអាមេរិកនាពេលបច្ចុប្បន្ននេះ។ ក្នុងឱកាសខួបនៃរដ្ឋប្រហារ ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ លោក Ali Bahadori Jahromi អ្នកនាំពាក្យរបស់រដ្ឋាភិបាលអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការជឿទុកចិត្តលើសហរដ្ឋអាមេរិក...