ព័ត៌មានជាតិ

សម្ដេច ស ខេង តែងតាំងលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ជាស្នងការខេត្តក្រចេះ

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេច តែងតាំងលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ពីអនុប្រធាននាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្ម ជាស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះជំនួសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលត្រូវបានតែងតាំង ជាអគ្គស្នងការរងនគរបាលជាតិវិញ ៕

To Top