ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៨៩,៨៤%ហើយ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោង សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ១៣ មីនា បានអញ្ជើញចុះពិនិត្យការបម្រើសេវានៅតាមផ្នែកមួយចំនួន និងឆ្លៀតចុះសួរសុខទុក្ខអ្នកជំងឺ ដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសនោះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយអ្នកជំងឺ និងគ្រួសារដែលមកទទួលសេវានៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងយល់ពីការបម្រើសេវារបស់មន្រ្តីសុខាភិបាល ក្នុងការពង្រឹងគុណភាពបម្រើសេវាប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ជាមួយក្រមសីលធម៌វិជ្ជាជីវៈ និងដោយមិនមានការរើសអើង។...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា ប្រធានាធិបតីម៉ិកស៊ិក ម៉ិកស៊ិក នឹងសម្រេចចិត្តនៅថ្ងៃទី០២ ខែមេសា ថាតើត្រូវដាក់ពន្ធគយទៅវិញទៅមក បន្ទាប់ពីសហរដ្ឋអាមេរិក បានដំឡើងពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ដល់ ២៥ភាគរយ។ លោកស្រី Sheinbaum បានឲ្យដឹងថា “យើងសង្ឃឹមថាពន្ធគយទៅវិញទៅមក នឹងមិនចាំបាច់ទេ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់យើង” ដោយសង្កត់ធ្ងន់លើការចរចា...
ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីល បានហៅការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមដល់ ២៥ភាគរយថាជាទង្វើ “មិនសមហេតុផល និងយល់ច្រឡំ” ។ ក្រសួងការបរទេសប្រេស៊ីល និងក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមថា “វិធានការទាំងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិក ដែលសរុបជាទឹកប្រាក់ប្រហែល ៣.២ពាន់លានដុល្លារក្នុងឆ្នាំ២០២៤”។ ក្រុមមន្ត្រីបានហៅការសម្រេចចិត្តនេះថា មិនសមហេតុផលដោយសារ “កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ...
កូរ៉េខាងត្បូង៖ លោកអភិបាលក្រុង Gwangju បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Samsung Electronics បានលុបចោលផែនការផ្លាស់ប្តូរផ្នែក នៃសមត្ថភាពផលិតរបស់ខ្លួនពីទីក្រុង Gwangju ទៅកាន់ប្រទេសម៉ិកស៊ិក ដើម្បីឆ្លើយតបទៅនឹងការយកពន្ធ ២៥ ភាគរយរបស់ប្រធានាធិបតីអាមេរិក លោកDonald Trump លើការនាំចូលពីប្រទេសនេះ យោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily ។ អភិបាលក្រុងបាននិយាយកាលពីថ្ងៃអង្គារថា ខ្ញុំបានពិនិត្យជាមួយរោងចក្រ...
ស៊ីដនី៖ នាយករដ្ឋមន្រ្តីលោក អាន់តូនី អាល់បានី បានអំពាវនាវឱ្យប្រជាជនអូស្ត្រាលីគាំទ្រអាជីវកម្ម ក្នុងស្រុកដោយការទិញផលិតផលក្នុងស្រុក ដោយប្រមូលផ្តុំគ្នានៅពីក្រោយ “Team Australia” ដើម្បីឆ្លើយតបទៅនឹងការយកពន្ធ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើដែកថែប និងអាលុយមីញ៉ូម។ សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី (ABC) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ជំនួសឱ្យការដាក់ពន្ធសងសឹក ដែលអាចជំរុញឱ្យមានអតិផរណា លោក អាល់បានី...
ភ្នំពេញ ៖ រយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងករណីទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ អ្នកនាំពាក្យ បានមានប្រសាសន៍ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានអនុវត្តយ៉ាងសកម្ម និងតឹងរឹងបំផុត ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ មិនត្រឹមតែផ្តោតលើប្រទេស ដែលបានជ្រើសរើសរួចហើយដូចជាកាណាដា ចិន និងម៉ិកស៊ិក។ នេះជាលើកទីមួយហើយដែលរដ្ឋបាលអាមេរិក បានដាក់ពន្ធលើវិស័យចូលជាធរមាន ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែងជាលើកទីពីរនៅថ្ងៃទី២០ ខែមករា មានន័យថា ផលិតផលដែក និងអាលុយមីញ៉ូមដែលនាំចូលទៅសហរដ្ឋអាមេរិក ពីប្រទេសជប៉ុន និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក...
កាណាដា៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រជាធិបតេយ្យ អ្នកមានទាំងប្រាំពីរ G7 បានប្រមូលផ្តុំគ្នា នៅក្នុងរមណីយដ្ឋានតូចមួយរបស់ប្រទេសកាណាដា ដើម្បីពិភាក្សាអំពីកិច្ចការពិភពលោកសំខាន់ៗ ចាប់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែនរហូតដល់វិធីដោះស្រាយ ជាមួយនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អ្នកការទូតមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប នឹងចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការនៅទីក្រុងឡាម៉ាល់បៃ នៃខេត្តកេបិចប្រទេសកាណាដា នៅថ្ងៃព្រហស្បតិ៍នេះ...
បរទេស៖ នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ី (SVR) លោក Sergey Naryshkin បាននិយាយគ្នាតាមទូរស័ព្ទជាមួយសមភាគី CIA របស់អាមេរិក គឺលោក John Ratcliffe ដោយអ្នកទាំងពីរយល់ព្រមរក្សាទំនាក់ទំនងជាប្រចាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ី (SVR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា...