បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាមេរិកនិងអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអូឌីត ថាសហរដ្ឋអាមេរិកនឹងចាប់ផ្តើមជំនួយផ្នែកយោធា និងចារកម្មដល់អ៊ុយក្រែនឡើងវិញ។ ក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរក៏បានយល់ព្រមលើ បទឈប់បាញ់ជាបន្ទាន់ និងបណ្តោះអាសន្នរយៈពេល ៣០ថ្ងៃមួយផងដែរ ជាមួយប្រទេសរុស្ស៊ី។ក្នុងនោះគេជឿជាក់ថារដ្ឋាភិបាលក្រុងគៀវ ក៏បានយល់ព្រមក្នុងការបញ្ចប់កិច្ចព្រមព្រៀងទូលំទូលាយមួយ ស្តីពីធនធានសំខាន់ៗរបស់អ៊ុយក្រែន ជាមួយទីក្រុងវ៉ាស៊ីនតោន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សេចក្តីថ្លែងការណ៍រួមបានសរសេរថា អ៊ុយក្រែនបានសម្តែងការត្រៀមខ្លួន ដើម្បីទទួលយកសំណើរបស់សហរដ្ឋអាមេរិក ដើម្បីអនុម័តបទឈប់បាញ់បណ្តោះអាសន្នរយៈពេល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ នៅថ្ងៃទី១១ ខែមីនា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា គណៈប្រតិភូអាមេរិកនឹងជួប ជាមួយសមភាគីរុស្ស៊ីថ្ងៃនេះ ឬថ្ងៃស្អែក(ថ្ងៃទី ១១-១២ ខែមីនា)។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពី ការបញ្ចប់នៃការចរចារវាងគណៈប្រតិភូអាមេរិក និងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលដែលទីក្រុងគៀវបានយល់ព្រម លើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ហើយទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញា បន្តការចែករំលែកព័ត៌មានសម្ងាត់ ជាមួយអ៊ុយក្រែនឡើងវិញផងដែរ។ លោក Trump...
ភ្នំពេញ៖ ព្រោះការសេពគប់ខុសមនុស្ស និងដើរលេងយប់ យុវជនពីររូប បានសម្តែងការសោកស្តាយជាខ្លាំង បន្ទាប់ពីផុងខ្លួនប្រព្រឹត្តទង្វើមិនគប្បី បំផ្លាញកិត្តិយសខ្លួនឯង គ្រួសារ និងបង្កបញ្ហាដល់សង្គមជាតិ រហូតសមត្ថកិច្ចឃាត់ និងបញ្ជូនមកឃុំនៅពន្ធនាគារ។ និយាយដោយទឹកភ្នែករលីងរលោង យុវជនទាំងពីររូប បានថ្លែងប្រាប់ក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសមួយនៅបណ្ណាល័យនៃពន្ធនាគារខេត្តកណ្ដាល ដោយរៀបរាប់រឿងរ៉ាវរបស់ខ្លួន តាំងពីនៅជាយុវជនល្អ ដើរតាមកន្លងឪពុកម្តាយ រហូតប្រែក្លាយទៅជាក្មេងទំនើងវិញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនលោក Yuri Ignat បាននិយាយថា យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន ដោយប្រទេសលោកខាងលិច មិនអាចប្រកួតប្រជែងជាមួយនឹង យន្តហោះចម្បាំងពហុមុខងារ Su-35 របស់រុស្ស៊ីក្នុងការប្រយុទ្ធតាមអាកាសបានទេ ។ រំលឹកដែរថាកន្លងមកទីក្រុងវ៉ាស៊ីនតោន បានអនុម័តការប្រគល់យន្តហោះ F-16 ទៅកាន់ទីក្រុងគៀវ ពោលគឺតាំងតែពីពាក់កណ្តាលឆ្នាំ២០២៣...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានប្រកាសថា លោកនឹងធ្វើការទំនាក់ទំនងជាមួយ សមភាគីរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីច្រកចេញដ៏មានសក្តានុពល ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន។ មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីការចរចាជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលត្រូវបានគេរាយការណ៍ថា បានយល់ព្រមចំពោះសំណើរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន។ នៅក្នុងសន្និសីទកាសែតជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅទីក្រុង...
បរទេស៖ អ្នកទេសចរជិត ៣០នាក់ ត្រូវបានជួយសង្គ្រោះចេញពីទូកលឿនមួយគ្រឿង ដែលបានធ្លាយហូរទឹកចូល ក្នុងដំណើរផ្លូវពីកោះលីពី ទៅកោះភូកេត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ផ្នែកឧទ្យានជាតិ Hat Noppharat Thara-Mu Koh Phi Phi បានបញ្ជូនទូកល្បាតរបស់ឧទ្យាន...
កាលពីព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំរថយន្ត ណាម៉ាសខេ ដែលជាមជ្ឈមណ្ឌលថែទាំរថយន្ត ធំជាងគេ នឹងឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានធ្វើកម្មវិធីសម្ពោធជាផ្លូវការនៅសាខាថ្មី ដែលជាសាខាទី៦ របស់ខ្លួន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសឡា៣៧១ ក្បែរគំរោងផ្សារជីបម៉ុង Super Market ។ នៅក្នុងកម្មវិធីសម្ពោធបានធ្វើឡើងក្រោមវត្តមានរបស់...
ភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន៩៩% ហើយ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនានេះថា ស្ពានអាកាស...