ភ្នំពេញ៖ អ្វីដែលអ្នកនយោបាយ ក៏ដូចជាអ្នកតាមដានស្ថានការណ៍ពិភពលោក កំពុងចាប់អារម្មណ៍ យ៉ាងយកចិត្តទុក្ខដាក់ រួមមាន បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិនៅភូមា និងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ។ល។ នោះ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi)...
បរទេស៖ បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពអនាមិកថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានបំណងចង់ចែចូវឥណ្ឌា ក្នុងការពន្យឺតកិច្ចសហប្រតិបត្តិការ ការពារជាតិរបស់ខ្លួនជាមួយរុស្ស៊ី ដោយផ្តល់កញ្ចប់ជំនួយយោធា ដល់រដ្ឋាភិបាលទីក្រុង New Delhi ដែលអាចមានតម្លៃដល់ទៅ 500 លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យភាគីឥណ្ឌា ពន្លឿននូវកិច្ចការមួយចំនួន ពាក់ព័ន្ធលើការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ឥណ្ឌា និងស្នើសុំឱ្យ មានការហោះហើរត្រង់ឥណ្ឌា-កម្ពុជា ធ្វើយ៉ាងណាឱ្យ ទេសចរណ៍ មានការកើនឡើង រវាងប្រទេសទាំងពីរ ។ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ ជាមួយលោក ណារិនដ្រា ម៉ូឌី (Narendra...
ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា មូលហេតុដែលគណបក្សភ្លើងទៀនសម្រេចចិត្ត ក្នុងការចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នាអាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយសារបក្សមួយនេះ បានយល់ឃើញថា ដំណើរឆ្ពោះទៅរកការបោះឆ្នោត មានលក្ខណៈល្អប្រសើរ ។ លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញតេឡេក្រាម នាថ្ងៃ១៩...
បរទេស៖ យោងតាមទីន្នន័យដែលត្រូវបានបង្ហាញ ដោយទីភ្នាក់ងារស្ថិតិរបស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថាទំហំអតិផរណា នៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង ដល់ចំណុចមួយដែលខ្ពស់បំផុត មិនធ្លាប់មានរយៈពេល ៤០ឆ្នាំចុងក្រោយនេះ។ ប្រធានប្រតិបត្តិការទីភ្នាក់ងារស្ថិតិលោក Tobias Thomas បាននិយាយថា៖ កាលពីក្នុងខែមេសា ឆ្នាំ២០២២ តម្លៃទំនិញបានកើនឡើងយ៉ាង ខ្ពស់ធៀបទៅនឹងឆ្នាំចាស់ ក្នុងអត្រាប្រមាណជា ៧,២ភាគរយ។ ពួកយើងបានឃើញតម្លៃទំនិញ កើនឡើងខ្លាំងបែបនេះម្តង កាលពីក្នុងខែតុលាឆ្នាំ១៩៨១។ បន្ទាប់មកតម្លៃឡើងថ្លៃអំឡុង...
បរទេស៖ មន្ត្រីរុស្ស៊ីកំពូលមួយរូបបានសន្យាថា នឹងធ្វើឱ្យតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែនដែលកាន់កាប់ឡើងវិញ ជាមួយនឹងកសាងឡើងវិញនូវផ្លូវថ្នល់ ស្ពាន និងអគារ ដែលត្រូវបានបំផ្លាញ ដោយសារតែការលុកលុយ តាមបញ្ជារបស់វិមានក្រឹមឡាំង មកលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការទៅទស្សនាតំបន់ដែលកាន់កាប់ ដោយរុស្ស៊ីកាលពីថ្ងៃអង្គារ...
Mariupol៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ថា យុទ្ធជនអ៊ុយក្រែនជិត ៧០០នាក់ទៀត បានចុះចាញ់នៅរោងចក្រដែកនៅ Mariupol ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ រុស្ស៊ីបានអះអាងនៅថ្ងៃពុធនេះ ប៉ុន្តែមេដឹកនាំត្រូវបានគេរាយការណ៍ថា នៅតែត្រូវបានលាក់ខ្លួន នៅខាងក្នុងដោយពន្យារពេលការបញ្ចប់ចុងក្រោយ នៃសមរភូមិដ៏យូរបំផុត និងបង្ហូរឈាមបំផុតរបស់អឺរ៉ុប អស់រយៈពេលជាច្រើនទសវត្សរ៍ ។...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃទី 17 ខែឧសភាថា ការផ្គត់ផ្គង់អាវុធពីទីក្រុងប៉ារីស នឹង “កើនឡើង” នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីបារាំង។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម...
ភ្នំពេញ៖ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា បានសម្តែងនូវឆន្ទៈ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោក ឲ្យកាន់តែសកម្មនិងរឹងមាំ។ ការលើកឡើងពីសំណាក់ លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី រូបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ...
បរទេស៖ លោកស្រី Marjorie Taylor Greene សមាជិកសភាមកពីរដ្ឋ Georgia កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ជំនួយហិរញ្ញវត្ថុដែលផ្តល់ដោយអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលបច្ចុប្បន្ននេះហាក់ដូចជា មានទ្រង់ទ្រាយជាកម្មវិធីលាងលុយទៅវិញ។ លោកស្រីបន្តថា៖ លុយជាច្រើនដែលមានគោលដៅ ទៅជួយដល់ពលរដ្ឋអ៊ុយក្រែនបែរ ជាបញ្ចប់ទៅនៅក្នុងដៃរបស់អង្គការមិនរកប្រាក់ចំណេញ និងអង្គការផ្សេងទៀតដែលជាទូទៅ វាដំណើរការនិងប្រតិបត្តិការ ដោយក្រុមមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង អ្នកនយោបាយកំពូល របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន។...