ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិកម្នាក់ និយាយថា ជំនួយទៅអ៊ុយក្រែនមានលក្ខណៈដូចនឹង កម្មវិធីលាងលុយច្រើនជាង

បរទេស៖ លោកស្រី Marjorie Taylor Greene សមាជិកសភាមកពីរដ្ឋ Georgia កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ជំនួយហិរញ្ញវត្ថុដែលផ្តល់ដោយអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលបច្ចុប្បន្ននេះហាក់ដូចជា មាន
ទ្រង់ទ្រាយជាកម្មវិធីលាងលុយទៅវិញ។

លោកស្រីបន្តថា៖ លុយជាច្រើនដែលមានគោលដៅ ទៅជួយដល់ពលរដ្ឋអ៊ុយក្រែនបែរ ជាបញ្ចប់ទៅនៅក្នុងដៃរបស់អង្គការមិនរកប្រាក់ចំណេញ និងអង្គការផ្សេងទៀតដែលជាទូទៅ វាដំណើរការនិងប្រតិបត្តិការ ដោយក្រុមមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង អ្នកនយោបាយកំពូល របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន។

លោកស្រី Greene បន្តថា៖ ពួកគេចង់បានកញ្ចប់លុយ ៤០ពាន់លានដុល្លារបន្ថែមទៀត ពីលើកញ្ចប់លុយដែលធ្លាប់ប្រគល់ទៅឲ្យរួចរាល់ហើយ និងធ្វើឲ្យទំហំកញ្ចប់លុយសរុបមានទៅដល់ ៥៣ពាន់លានដុល្លារ ឬស្មើនឹង ២ភាគ៣រួចទៅហើយនៃកញ្ចប់ថវិកាជាតិប្រចាំឆ្នាំរបស់រដ្ឋាភិបាល។

ជាចុងក្រោយលោកស្រី បានបញ្ជាក់ថា លុយជំនួយទាំងនោះគួរតែត្រូវបាន ចំណាយនៅក្នុងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់សហរដ្ឋអាមេរិកជំនួសវិញ ដូចជាបញ្ហាជនគ្មានផ្ទះសំបែង សកម្មភាពជូញដូរមនុស្ សនិងបញ្ហាមួយចំនួនផ្សេងទៀត៕

ប្រែសម្រួល៖ ស៊ុន លី

To Top