ភ្នំពេញ ៖ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ខណៈភាគីទាំងពីរនឹងបន្តជំរុញទំនាក់ទំនង...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាស្តីអំពី «ការផ្សព្វផ្សាយក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី...
ភ្នំពេញ៖ គម្រោងកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ៧៣ ប្រវែង៤៩,៨១២ គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារទាំងមូល ៩៣.០៦%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥ ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ១១ កុម្ភៈ ។ បើគ្មានប្រែប្រួលដោយប្រកាសចៃដន្យណាមួយទេ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនមិនពេញចិត្ត និងប្រឆាំងដាច់ខាតចំពោះ សេចក្តីថ្លែងការណ៍រួមចុងក្រោយបង្អស់ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងជប៉ុន ទាក់ទងនឹងប្រទេសចិន ដោយសារតែសេចក្តីថ្លែងការណ៍នេះ គឺជាការជ្រៀតជ្រែកយ៉ាងត្រចះត្រចង់ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយ កាលពីសប្តាហ៍មុនបានបង្ហាញពីការគាំទ្រ ចំពោះអ្វីដែលហៅថាការចូលរួម ដ៏មានអត្ថន័យរបស់តៃវ៉ាន់ នៅក្នុងអង្គការអន្តរជាតិ ហើយបានបញ្ជាក់ជាថ្មីថា មាត្រាទី...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានបញ្ជាឱ្យយោធារៀបចំសម្រាប់ “សេណារីយ៉ូ ដែលអាចកើតមាននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប” បន្ទាប់ពីក្រុមហាម៉ាស់បានប្រកាសថា ការប្រគល់ចំណាប់ខ្មាំង ដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍ នឹងត្រូវបានពន្យារពេលរហូតដល់ មានការជូនដំណឹងបន្ថែម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញ ដោយការិយាល័យរបស់គាត់ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានបរិហារការប្រកាសរបស់ហាម៉ាស់ថាជា “ការរំលោភទាំងស្រុងលើបទឈប់បាញ់ នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង”។ លោក Katz...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសស្វាគមន៍ស្រ្តីខ្មែរម្នាក់ដែលនិរទេ្ទសខ្លួនឯង ទៅរស់នៅក្រៅប្រទេសហើយបាននិយាយក្បែងៗ តាមបណ្តាញសង្គមដែលចង់មកកំចាត់ត្រកូលហ៊ុន សូមអញ្ជើញមកស្រុកខ្មែរមក សម្តេចស្វាគមន៍ជានិច្ច ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នៅថ្ងៃ១១ កុម្ភៈដែលជាលើកដំបូងរបស់សម្តេច បានចេញវេទិកាជាសាធារណៈបានលើកឡើងជាច្រើន ពីសមិទ្ធផលដែលសម្តេចបានខិតខំកសាង ដើម្បីទុកជាប្រយោជន៍សម្រាប់ឲ្យពលរដ្ឋប្រើប្រាស់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ជាថ្មី ជុំវិញសំណួរថា តើពេលណាសម្តេចធិបតី ហ៊ុន ម៉ាណែត អាចដើរចេញពីស្រមោលរបស់ឪពុក ថានេះពាក់ព័ន្ធនឹងគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ខណៈសម្តេចបញ្ជាក់ថា ទោះបីសម្តេចជាឪពុកនាយករដ្ឋមន្ត្រី តែសម្តេចមិនលូកលាន់ កិច្ចការរបស់នាយករដ្ឋមន្ត្រីនោះទេ ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមអ្នកមាននៅប្រទេសដាណឺម៉ាក បានស្នើឱ្យប្រទេសរបស់ពួកគេ ទិញយករដ្ឋកាលីហ្វ័រញ៉ា California សហរដ្ឋអាមេរិកក្នុងតម្លៃ ១ទ្រីលានដុល្លារ និងការផ្គត់ផ្គង់កុម្មង់នំនានាពីប្រទេសដាណឺម៉ាក ពេញមួយជីវិតផងដែរ។ គួរឲ្យដឹងដែរថាគំនិតនៃការទិញទឹកដីនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាក់ជាថ្មីពីការចាប់អារម្មណ៍ របស់លោកក្នុងការទិញយកទឹកដី Greenlandចេញពីប្រទេសដាណឺម៉ាក។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញនូវគំនិតរបស់លោកសាជាថ្មីម្តងហើយម្តងទៀត...
ភ្នំពេញ៖ ពាក់ព័ន្ធទៅនឹងរឿងចារកម្មដែលមាន ការបែកធ្លាយនូវសំឡេងឆ្លើយឆ្លងរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានិងលោក សេង សារី ពាក់ព័ន្ធទៅនឹងក្រុមប្រឆាំងកាលពីពេលថ្មីៗនេះ ត្រូវបានសម្តេចសង្កត់ធ្ងន់ទៅវិញថា គ្មានហេតុផលអ្វីត្រូវចាក់ថ្នាំសង្គ្រោះសាកសពមួយ ដែលគេកប់ចោលហើយនោះទេ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១១ កុម្ភៈនេះ មានរយៈពេល ១០ថ្ងៃដែលកងទ័ពកងពលតូចដឹកជញ្ជូនលេខ៩៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការរកងពលតូចដឹកជញ្ជូនលេខ៩៩ បានឈរជើងជួយអន្តរគមន៍បូមទឹក សង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋក្នុងឃុំចំនួន៣ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀងដែលទទួលរងផលប៉ះពាល់ នៃកង្វះទឹកស្រោចស្រពក្នុងផ្ទៃដី ៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំងចំនួន៤៧៤២ហិកតា។ ក្នុងយុទ្ធនាការសង្គ្រោះស្រែប្រាំង ជូនប្រជាពលរដ្ឋដោយមានកិច្ចសហការ រវាងកងពលតូចដឹកជញ្ជូនលេខ៩៩ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ជាលទ្ធផលបានជួយសង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋ...