ហុងកុង៖ តំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) របស់ប្រទេសចិន បានបោះជំហានថ្មីក្នុងការ អភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ដែលសមស្របទៅនឹងការពិតរបស់ខ្លួន ខណៈដែលការបោះឆ្នោតជ្រើសរើស នាយកប្រតិបត្តិអាណត្តិទី៦ របស់ HKSAR បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃអាទិត្យ។ ជាមួយនឹងការបោះឆ្នោតប្រកបដោយ ជោគជ័យនៃនាយកប្រតិបត្តិ ក៏ដូចជាការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិ និងគណៈកម្មាធិការរៀបចំ ការបោះឆ្នោតកាលពីឆ្នាំមុន ហុងកុងបានមើលឃើញថាច្បាប់បោះឆ្នោតថ្មី របស់ខ្លួនត្រូវបានអនុវត្តយ៉ាងពេញលេញ ហើយគោលការណ៍នៃ “អ្នកស្នេហាជាតិគ្រប់គ្រង ហុងកុងបន្ថែមទៀត។...
គៀវ៖ សារព័ត៌មានប្រធានាធិបតី អ៊ុយក្រែនបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបនៅទីក្រុងគៀវ កាលពីថ្ងៃអាទិត្យជាមួយ នាយករដ្ឋមន្ត្រីក្រូអាតលោក Andrej Plenkovic ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងថាមពល និងសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន។ លោក Zelensky បានឲ្យដឹងថា បញ្ហាសន្តិសុខ និងជំហានចាំបាច់ ដើម្បីគាំទ្រអ៊ុយក្រែន គឺជាប្រធានបទសំខាន់នៃកិច្ចពិភាក្សា...
ម៉ានីល៖ ប្រជាជនហ្វីលីពីន បានចាប់ផ្តើមបោះឆ្នោតនៅព្រឹកថ្ងៃចន្ទ ដើម្បីបោះឆ្នោតជ្រើសរើស ប្រធានាធិបតីបន្ទាប់របស់ពួកគេ និងមន្ត្រីប្រមាណ ១៨០០០ នាក់ផ្សេងទៀតនៃ រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់។ មជ្ឈមណ្ឌលបោះឆ្នោតសរុបចំនួន ៣៧,២១១កន្លែង នៅទូទាំងប្រទេសបានបើកនៅម៉ោង ៦ព្រឹកម៉ោងក្នុងស្រុក សម្រាប់អ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន ៦៥,៧ លាននាក់ ហើយនឹងបិទនៅម៉ោង ៧យប់ម៉ោងក្នុងស្រុក។ គួរបញ្ជាក់ផងដែរថា នឹងត្រូវជាប់ឆ្នោតជាអនុប្រធានសមាជិកព្រឹទ្ធសភាចំនួន ១២រូប សមាជិកសភាតំណាងរាស្រ្តជាង...
បរទេស៖ សមាជិកសភាលោក Mike Gallaghaer មកពីរដ្ឋ Wisconsin កាលពីថ្ងៃម្សិលមិញនេះត្រូវបាន rt.com ចេញផ្សាយថាបានធ្វើការព្រមាន អំពីការសម្រេចចិត្តនាំចេញ អាវុធដ៏ប្រញាប់ប្រញាល់ ទៅកាន់អ៊ុយក្រែន កំពុងធ្វើឲ្យស្តុកអាវុធរបស់ខ្លួន ចាប់ផ្តើមធ្លាក់ចុះដែលវាជាហេតុ នាំឲ្យសមត្ថភាពក្នុងការជួយផ្គត់ផ្គង់អាវុធ ទៅឲ្យកោះតៃវ៉ាន់ នឹងមានចំនួនតិចតួចក្នុងការប្រឆាំង ទៅនឹងការគម្រាមកំហែងណាមួយ ដោយរដ្ឋាភិបាលក្រុងប៉េកាំង។ ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុន ផលិតអាវុធរបស់អាមេរិក...
បរទេស៖ សមាជិកសភាអឺរ៉ុបលោកស្រី Clare Daly កាលពីចុងសប្តាហ៍មកនេះ បានធ្វើការលើកឡើងថា ទណ្ឌកម្មប្រឆាំងទៅនឹងប្រេង របស់រុស្សីនឹងអាចមិនអាចមាន ប្រសិទ្ធភាពក្នុងការបញ្ចប់សង្គ្រាម ឬជួយសង្គ្រោះជីវិត នៅក្នុងប្រទេសអ៊ុយក្រែនឡើយ។ លោកស្រី Daly បានបន្ថែមទៀតដែរថា៖ មិនមែនដោយសារខ្ញុំ មានអារម្មណ៍ថា អាណិតចំពោះរុស្សីឬដោយសារតែខ្ញុំ ធ្វើការឲ្យលោកប្រធានាធិបតីរុស្សី Vladimir Putin នោះទេប៉ុន្តែជាក់ស្តែងទណ្ឌកម្ម ទាំងនោះមិនមានប្រសិទ្ធភាពឡើយ...
បរទេស៖ យោងតាមការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងកិច្ចការងារ អភិវឌ្ឍជាតិរបស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា មនុស្សរាប់លានអាចប្រឈមមុខ ទៅនឹងការបាត់បង់ជីវិត ដោយសារភាពអត់ឃ្លានក្នុងពេលដែល វិបត្តិកូវីដនិងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្តនៅឡើយ។ លោកស្រី Svenja Schulze បានថ្លែងប្រាប់ទៅកាន់ Bild កាលពីចុងសប្តាហ៍កន្លងមកបានបញ្ជាក់ថា ពិភពលោកអាចនឹងប្រឈមមុខ ទៅនឹងបញ្ហាខ្វះខាតអាហារ ដ៏ធ្ងន់ធ្ងរដោយសារតែតម្លៃម្ហូបអាហារ កំពុងកើនឡើងខ្លាំងបែបនេះហើយ ដែលវាជាកត្តានឹងនាំឲ្យគ្រោះទុរ្ភិក្សកើតមួយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ Bloomberg និងបន្តចេញផ្សាយដោយ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា មកដល់ពេលនេះទូតអាមេរិកបាន គឺមិនអាចឈានទៅដល់កិច្ចព្រមព្រៀងថ្មី ទណ្ឌកម្មថ្មីសម្រាប់ប្រឆាំងរុស្សី នៅឡើយដោយសារតែហុងគ្រី នៅតែបន្តបដិសេធមិនចូលរួមអនុវត្ត កិច្ចការងារប្រឆាំងការនាំចេញប្រេងពី រុស្សីជាមួយនឹងអឺរ៉ុបឡើយ។ កន្លងមកអឺរ៉ុបគឺបានអនុវត្ត រួចទៅហើយនៅទណ្ឌកម្មកញ្ចប់ទី៥ របស់ខ្លួនប្រឆាំងទៅនឹងប្រទេសរុស្សី ក្រោយការប្រកាសបើកប្រតិបត្តិការ យោធានៅក្នុងប្រទេសអ៊ុយក្រែនតាំងតែ ពីខែកុម្ភៈមកប៉ុន្តែថ្មីៗនេះអឺរ៉ុប បានដាក់សំណើរថ្មីជាកញ្ចប់ទណ្ឌកម្មជុំទី៦ ក្នុងការប្រឆាំងរុស្សី។ កញ្ចប់ទី៦...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២នាក់ទៀត ខណៈជាសះស្បើយចំនួន ៥នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៧៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
កូឡុំបូ៖ ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa កាលពីយប់ថ្ងៃសុក្រ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ចំពេលមានការតវ៉ាជាសាធារណៈ ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសារាចរណ៍ពិសេសមួយ ដែលចេញដោយប្រធានាធិបតី បានចែងថា ច្បាប់គ្រាអាសន្នត្រូវបានប្រកាសក្នុង ផលប្រយោជន៍សន្តិសុខសាធារណៈ ការការពារសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាការផ្គត់ផ្គង់ និងសេវាកម្មចាំបាច់សម្រាប់ ជីវិតរបស់សហគមន៍។ ប្រទេសស្រីលង្កាបានធ្លាក់ចុះ ក្នុងប៉ុន្មានសប្តាហ៍នៃវិបត្តិសេដ្ឋកិច្ច ដែលកើតចេញពីកង្វះខាត...