ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ចាប់ផ្ដើមបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មី

ម៉ានីល៖ ប្រជាជនហ្វីលីពីន បានចាប់ផ្តើមបោះឆ្នោតនៅព្រឹកថ្ងៃចន្ទ ដើម្បីបោះឆ្នោតជ្រើសរើស ប្រធានាធិបតីបន្ទាប់របស់ពួកគេ និងមន្ត្រីប្រមាណ ១៨០០០ នាក់ផ្សេងទៀតនៃ រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់។

មជ្ឈមណ្ឌលបោះឆ្នោតសរុបចំនួន ៣៧,២១១កន្លែង នៅទូទាំងប្រទេសបានបើកនៅម៉ោង ៦ព្រឹកម៉ោងក្នុងស្រុក សម្រាប់អ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន ៦៥,៧ លាននាក់ ហើយនឹងបិទនៅម៉ោង ៧យប់ម៉ោងក្នុងស្រុក។

គួរបញ្ជាក់ផងដែរថា នឹងត្រូវជាប់ឆ្នោតជាអនុប្រធានសមាជិកព្រឹទ្ធសភាចំនួន ១២រូប សមាជិកសភាតំណាងរាស្រ្តជាង ៣០០រូប និងមន្ត្រីមូលដ្ឋានជាង ១៧,០០០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បេក្ខជនប្រធានាធិបតីជួរមុខ និងជាអតីតសមាជិកព្រឹទ្ធសភា Ferdinand Marcos Jr. ដែលមានអាយុ ៦៤ឆ្នាំ ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតី Ferdinand Marcos នឹងទៅបោះឆ្នោតនៅស្រុកកំណើត របស់គាត់ក្នុងខេត្ត Ilocos Norte ភាគខាងជើងនៃកោះ Luzon ។

គូប្រជែងដ៏សំខាន់របស់គាត់ គឺអនុប្រធានដែលកំពុងកាន់អំណាច Maria Leonor Robredo អាយុ ៥៧ឆ្នាំ នឹងបោះឆ្នោតនៅស្រុកកំណើត របស់នាងនៅ Naga City នៃតំបន់ Bocol ភាគខាងត្បូងនៃកោះ Luzon ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top