ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២នាក់ទៀត ខណៈ ជាសះស្បើយចំនួន២១នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៥៤នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១១៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A នាសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២០-២០២១ ចំនួន ១,៧៥៣នាក់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ស្អែកព្រឹកនេះ។ សម្ដេចតេជោជួបសំណេះសំណាលបែបនេះ ជាការលើកទឹកចិត្តជូនពួកគាត់ ដែលបានខិតខំរៀនសូត្រ រហូតដល់ប្រឡងជាប់ និងទទួលបាននិទ្ទេស...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសប្រើប្រាស់ជាផ្លូវការនូវ instagram ឈ្មោះ «hunsencambodia» ខណៈកន្លងទៅសម្ដេច បង្ហោះរូបភាពតាមគណនីឈ្មោះ «តាសាញ់»។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោនាថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានសរសេរថា «កន្លងមក ខ្ញុំបង្ហោះរូបភាពតាមគណនី ឈ្មោះតាសាញ់។ ចាប់ពីពេលនេះ ទៅខ្ញុំប្រើប្រាស់គណនីផ្លូវការនៃ...
ប្រជាជនកម្ពុជាបានចាប់ផ្តើម និងទទួលយកការប្រើប្រាស់ប្រព័ន្ធឌីជីថល យ៉ាងឆាប់រហ័សជាពិសេសអំឡុង ពេលមានវិបត្តិកូវីដ១៩ នេះ។ មនុស្សជាច្រើនបានផ្លាស់ប្តូរទម្រាប់ និងចេះប្រើឌីជីថលក្នុងសកម្មភាពរស់នៅ ប្រចាំថ្ងៃដូចជា កម្មង់អាហារ សម្ភារៈប្រើប្រាស់ ឬ ហៅតាក់ស៊ីជាដើម។ ចំណែកឯក្នុងវិស័យសុខភាពវិញ តើប្រជាជនកម្ពុជាយើងបាន ត្រៀមខ្លួនរួចរាល់ហើយ ឬនៅក្នុងការ ប្រើប្រព័ន្ធឌីជីថលដើម្បីថែទាំសុខភាព ឬ ហៅថា «Digital Healthcare»។ តើអ្វីជា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ីបានវាយលុកតំបន់ Donbas ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ប៉ុន្តែបានបរាជ័យក្នុងការចាប់យក តំបន់គោលដៅចំនួន៣ ខណៈដែលទីក្រុងម៉ូស្គូបានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់ លោកខាងលិចមកលើរុស្ស៊ី និងការបញ្ជូនអាវុធទៅអ៊ុយក្រែន កំពុងរារាំងការចរចាសន្តិភាព ។ អគ្គសេនាធិការនៃកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែនបានលើកឡើង នៅក្នុងការផ្សព្វផ្សាយព័ត៌មានថ្មីៗប្រចាំថ្ងៃថា...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា រុស្ស៊ី បានលើកឡើងនៅថ្ងៃសៅរ៍ថា ខ្លួនរំពឹងថា លំហូរទំនិញជាមួយប្រទេសចិននឹងកើនឡើង ហើយពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង នឹងឈានដល់ ២០០ពាន់លានដុល្លារ នៅឆ្នាំ២០២៤ ខណៈដែលទីក្រុងម៉ូស្គូ ប្រឈមនឹងភាពឯកោកាន់តែខ្លាំងឡើង ពីលោកខាងលិច ។ ប្រទេសចិន បានបដិសេធមិនថ្កោលទោស...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ យោធាអ៊ីរ៉ាក់បានឲ្យដឹងថា គ្រាប់រ៉ុក្កែត Katyusha ចំនួន២គ្រាប់ បានផ្លោងចូលមូលដ្ឋានទ័ពអាកាស ដែលជាកន្លែងស្នាក់នៅមួយរបស់អ្នកជំនាញ និងភ្នាក់ងារយោធាសហរដ្ឋអាមេរិកនៅក្នុងខេត្ត Anbar ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតទាំង២ បានធ្លាក់នៅពេលល្ងាច នៅក្នុងមូលដ្ឋានអាកាស...
បរទេស៖ អង្គការណាតូកំពុងរៀបចំ គាំទ្រអ៊ុយក្រែន “សម្រាប់រយៈពេលយូរ” ដរាបណាជម្លោះយោធាជាមួយរុស្ស៊ី នឹងអូសបន្លាយយូរ ទោះបីជាវាមានរយៈពេលជាច្រើនខែ និងច្រើនឆ្នាំក៏ដោយ។ នេះបើតាមអគ្គលេខាធិការនៃប្លុកយោធា លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់កិច្ចប្រជុំកំពូល យុវជននៅទីក្រុងប្រ៊ុចសែល លោក...
ភ្នំពេញ៖ គណបក្សភ្លើងទៀនទើបតែ បានចាប់កំណើតក្នុងរយៈពេលប៉ុន្មានខែមកនេះ ក្រោយមានអតីតក្រុមមន្រ្តីជាន់ខ្ពស់ របស់អតីតគណបក្សសង្រ្គោះជាតិដូចជា លោក សុន ឆ័យ និងថាច់ សេដ្ឋា បានមកជ្រកក្រោមទ្រនំ ដើម្បីធ្វើសកម្មភាពនានាចូលរួម បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងជាលក្ខណៈដាក់ទំនាយទុកជាមុនថា គណបក្សភ្លើងទៀន នឹងរលត់មុនការបោះឆ្នោត។...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងរយៈពេល១សប្តាហ៍ ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព តាមការតម្រូវរបស់វេជ្ជបណ្ឌិត ។ យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា ការអញ្ជើញទៅពិនិត្យសុខភាពលើកនេះ ក្រោយពីសម្តេចក្រឡាហោម ស ខេង...