បរទេស៖ យោងតាមការប្រកាសអះអាង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ លោកស្រី Christine Lambrecht កាលពីថ្ងៃអង្គារម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់ គឺបានបើកភ្លើងខៀវរួចទៅហើយ ចំពោះការដឹកជញ្ជូនអាវុធធុនធ្ងន់ ដូចជាកាំភ្លើងធំប្រឆាំងយន្តហោះជាដើម។ ថ្លែងនៅក្នុងអំឡុងពេលកិច្ចប្រជុំពិភាក្សា ដែលរៀបចំឡើងដោយអាមេរិក ចំពោះប្រធានបទវិស័យការពារជាតិ នៅឯមូលដ្ឋានទ័ពអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់នោះ លោកស្រីរដ្ឋមន្ត្រីការពារជាតិរូបនេះ បានបញ្ជាក់ទៀតថា មេដឹកនាំប្រទេសអាល្លឺម៉ង់ បានធ្វើការសម្រេចចិត្ត...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានស្នើឱ្យអ៊ីតាលីពិនិត្យពិចារណាឡើងវិញអំពីការយកពន្ធខ្ពស់លើការនាំចូល អង្កររបស់កម្ពុជា ។ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោក Lorenzo GALANTI ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នាថ្ងៃទី២៦ មេសានេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដ៏ល្អប្រសើរដែលបានស្តែងឱ្យ ឃើញតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម និងវត្តមាននៃម៉ាកផលិតផល និងហាងអាហារល្បីៗរបស់អ៊ីតាលី នៅក្នុងប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា បើទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្ម ទ្វេភាគីមានស្ថិរភាពល្អ និងបន្តកើនឡើងលំដាប់ ព្រមទាំងបានលើកទឹក ចិត្តឱ្យភាគីទាំងពីររិះរកមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្ម។ លោកឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យអ៊ីតាលីពិនិត្យពិចារណាឡើងវិញអំពីការយកពន្ធខ្ពស់ លើការនាំចូលអង្កររបស់កម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះអ៊ីតាលីផងដែរ ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងវិស័យវប្បធម៌ ក្រោម ក្របខ័ណ្ឌអាជ្ញាធរជាតិអប្សរាតាមរយៈ ការបណ្តុះបណ្តាលអ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរ។ ក្នុងក្របខ័ណ្ឌអាស៊ាន ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ដោយត្រួសៗអំពី សភាពការណ៍ និងការប្រឈមជាក់ស្តែងនៅមីយ៉ាន់ម៉ា ហើយនិងលទ្ធផលនៃទស្សនកិច្ចលើកទី១ របស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ព្រមទាំង ជំហានការងារនាពេលបន្ទាប់ សំដៅជំរុញការអនុវត្តការឯកភាពជាឯកច្ឆន្ទ ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន និងការខិតខំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផ្ទាល់ ក្នុងនាមជាប្រេសិតពិសេស ក្នុងការរកដំណោះស្រាយចំពោះ វិបត្តិចាក់ស្រេះនៅមីយ៉ាន់ម៉ា ព្រមទាំង បានសម្តែងនូវក្តីសង្ឈឹមថា កម្ពុជានឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ចំពោះវិបត្តិមីយ៉ាន់ម៉ា នាពេល ខាងមុខ។ លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្តោតការយកចិត្តទុកដាក់របស់លោកឧបនាយករដ្ឋមន្ត្រី លើបញ្ហាចែកចាយជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ា។ លោក ក៏បានថ្លែង អំណរគុណចំពោះកម្ពុជាផងដែរ ដែលបានគាំទ្រអ៊ីតាលីជាដៃគូសន្ទនារបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអ៊ីតាលីដែលបានផ្តល់ជំនួយដល់មជ្ឈមណ្ឌល តំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ហើយដែលជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានអះអាងជាថ្មី នូវការបន្តគាំទ្រ និងជួយឧបត្ថម្ភរបស់ប្រទេសអ៊ីតាលីចំពោះមជ្ឈមណ្ឌល ARMAC នេះ។ ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិនានា លោកឯកអគ្គរដ្ឋទូត បានជម្រាបជូន លោកឧបនាយករដ្ឋមន្រ្តី អំពីការដាក់បេក្ខភាពអ៊ីតាលីជាប្រទេសរៀបចំ World Expo 2030 ព្រមទាំង បានស្នើសុំការគាំទ្រពីកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះកម្ពុជាផងដែរ ដែលបានគាំទ្របេក្ខភាព...
សូមរួសរាន់ចុះឈ្មោះ ចូលរួមតាមរយៈតំណ៖➡️ https://forms.gle/KQwSNheXT35nYi2r9ការចុះឈ្មោះចាប់ផ្ដើមពីថ្ងៃនេះតទៅ។ វេទិកាសន្ទនាអាហារពេលព្រឹក លើកទី២ បាននាំយកនូវប្រធានបទ៖ “តម្រូវការនៃទីផ្សារតាមប្រព័ន្ធឌីជីថល គឺជាកូនសោរក្នុងការទាក់ទាញ អតិថិជនក្នុងបរិបទឧស្សាហកម្ម៤.០។” គោលបំណង៖ យើងសង្ឃឹមថា ប្រធានបទនេះនឹងជួយអ្នក៖ ពិនិត្យមើលផលប៉ះពាល់ នៃទីផ្សារឌីជីថលក្នុងយុគសម័យឧស្សាហកម្ម៤.០ យល់ដឹងអំពីបច្ចេកវិទ្យាទីផ្សារឌីជីថល និងវិធីសាស្រ្ត ស្វែងយល់ពីរបៀបធ្វើយុទ្ធសាស្រ្តទីផ្សារ ឌីជីថលប្រកបដោយប្រសិទ្ធភាព។ 📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៤ ខែឧសភា...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រកាសបណ្ដេញ អ្នកការទូតអាល្លឺម៉ង់ចំនួន ៤០នាក់ចេញពីប្រទេស ដោយថា “ជាបុគ្គលដែលមិនពេញចិត្ត” នៅក្នុងការផ្លាស់ប្តូរមួយ សម្រាប់ការសងសឹក ។ ក្រសួងបានឲ្យដឹងថា ក្រសួងបានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅប្រទេសរុស្ស៊ីលោក Geza Andreas von Geyr កាលពីថ្ងៃចន្ទក្នុងការតវ៉ាជុំវិញ ការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការប្រកាសបណ្ដេញអ្នកការទូតរុស្ស៊ីចំនួន ៤០នាក់...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានលើកឡើងថា អ៊ីរ៉ង់មិនទទួលស្គាល់ “ទណ្ឌកម្មឯកតោភាគី” ប្រឆាំងនឹងប្រទេសរុស្ស៊ីនោះទេ។ លោក Khatibzadeh បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ថា ក្នុងនាមជាប្រទេស ដែលមានគោលដៅដាក់ទណ្ឌកម្ម ឯកតោភាគីអស់រយៈពេលជាច្រើនឆ្នាំ អ៊ីរ៉ង់មិនអាចទទួលស្គាល់ ការដាក់ទណ្ឌកម្ម និងការដាក់ទណ្ឌកម្មស្រដៀងគ្នានេះ...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យបន្តការច្នៃប្រឌិត និងបង្កើនការវិនិយោគលើការ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅមុនទិវាជំងឺគ្រុនចាញ់ ពិភពលោកកាលពីថ្ងៃចន្ទ WHO បានប្រកាសថា កុមារជាង ១លាននាក់ត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺនេះ នៅក្នុងប្រទេសហ្គាណា កេនយ៉ា និងម៉ាឡាវី ដោយប្រើប្រាស់វ៉ាក់សាំងជំងឺគ្រុនចាញ់ ដំបូងគេរបស់ពិភពលោក។ ប្រសិនបើ វ៉ាក់សាំងត្រូវ...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក Mateusz Morawiecki បានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញនេះហើយថា ប្រទេសរបស់លោកបានធ្វើការ បញ្ជូនរថក្រោះមួយចំនួន ទៅកាន់ប្រទេសអ៊ុយក្រែនរួចរាល់ហើយ ប៉ុន្តែដោយមិនបានបញ្ជាក់លំអិត អំពីប្រភេទនិងចំនួនរបស់វានោះឡើយ។ នេះមានន័យថា ប្រទេសប៉ូឡូញបានក្លាយទៅជា សមាជិកទី៣របស់ណាតូហើយ ដែលបានសម្រេចចិត្តក្នុងការ ផ្តល់ឲ្យនូវរថក្រោះទៅឲ្យប្រទេសអ៊ុយក្រែន តាមពីក្រោយប្រទេសឆេក និងប្រទេសស្លូវ៉ាគីនាពេលកន្លងមក ហើយកាលពីដើមខែនេះ អង់គ្លេសក៏បានបញ្ជូនរថក្រោះ ដើម្បីបំពេញចន្លោះនេះឲ្យ ទៅប៉ូឡូញរូចរាល់ហើយដែរ។...
ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្នទីផ្សារប្រទេសកម្ពុជា មានការរីកចម្រើនលូតលាស់ ទើបនាំក្រុមហ៊ុនធំៗរបស់អាមេរិក មកធ្វើការវិនិយោគ នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី និងប្រេងឥន្ធនៈ កាល់តិចទី៥០ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអភិបាលក្រុង Kherson លោក Ihor Kolykhaiev ឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានរឹបអូសអគារក្រុមប្រឹក្សាក្រុង Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោក Kolykhaiev បានលើកឡើងថា “យប់នេះក្រុមប្រដាប់អាវុធបានចូល ទៅក្នុងអគារនៃក្រុមប្រឹក្សាក្រុង Kherson យកសោរហើយជំនួសឆ្មាំរបស់យើង ដោយរបស់ពួកគេផ្ទាល់”...
យូអិន៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បន្តជំរុញឱ្យមានការបញ្ឈប់អរិភាព ក្នុងប្រទេសអ៊ុយក្រែន ទោះបីជាបេសកជនរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា បទឈប់បាញ់មិនមែនជាជម្រើសដ៏ល្អ នៅពេលនេះក៏ដោយ។ អ្នកនាំពាក្យយូអិន លោក Farhan Haq បានលើកឡើងថា “យើងបន្តអំពាវនាវឱ្យមានបទឈប់បាញ់ ឬការផ្អាកមួយចំនួន។ អគ្គលេខាធិការបានធ្វើដូច្នេះ...