ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២៣៨នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈមានអ្នកជាសះស្បើយ ៣១២នាក់ និងស្លាប់ម្នាក់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៣៨នាក់ មានករណីឆ្លងសហគមន៍ ២១៤នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស ២៤នាក់ (អូមីក្រុង) ។ សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមីនា...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងថាមពល របស់ប្រទេសតួកគីលោក Alparslan Bayraktar កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ការសម្រេចចិត្តរបស់ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ចំពោះការកាត់ផ្តាច់ការ នាំចេញប្រេងនិងហ្គាស ពីប្រទេសរុស្សីនោះ នឹងឲ្យមានការខាតបង់ដ៏ធ្ងន់ធ្ងរ ជាមិនខានចំពោះទីផ្សារ ថាមពលរបស់សកលលោក។ លោក Bayraktar បានបន្ថែមថា វាគឺជារឿងដ៏ពិបាកបំផុតក្នុងការ ជំនួសប្រេងរបស់ប្រទេសរុស្សី នៅក្នុងទីផ្សារសកលលោក នៅពេលនេះពីព្រោះថា...
បរទេស៖ លោក Yoon Suk-Yeol ត្រូវបានគេប្រកាសថា បានឈ្នះឆ្នោតក្នុងការប្រកួតប្រជែង ដើម្បីស្នងតំណែងប្រធានាធិបតីកូរ៉េខាងត្បូងពីលោក Moon Jae-in ជាផ្លូវការហើយនៅក្នុង អាណត្តិក្រោយនេះ។ ជាអ្នកនយោបាយបែប អភិរក្សនិយមលោក Yoon Suk Yeol នឹងក្លាយជាប្រធានាធិបតីថ្មី ក្រោយយកឈ្នះគូប្រជែងលោក Lee Jae Myung ជាបេក្ខភាពមកពីគណបក្សកាន់អំណាច...
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចពន្យារកាលបរិច្ឆេទកំណត់ ការដាក់ឲ្យអនុវត្តពន្ធលើ ចំណេញមូលធនរយៈពេល ២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៩ មីនា បានឲ្យដឹងថា «រាជរដ្ឋាភិបាល បានសម្រេចឲ្យពន្យារកាលបរិច្ឆេទកំណត់ ការដាក់ឲ្យអនុវត្តពន្ធលើចំណេញ មូលធនរយៈពេល ២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី១ ខែមករា...
ប្រភពព័ត៌មានជាច្រើន បានទម្លាយឱ្យដឹងថា “មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះ” របស់សហរដ្ឋអាមេរិក ដែលយកការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន មកមួលបង្កាច់ប្រទេសចិនគឺជា មន្ត្រីនៃគណៈកម្មាធិការសន្តិសុខជាតិ នៃសេតវិមាន ។ នៅថ្ងៃទី២៥ ខែកុម្ភៈ និងថ្ងៃទី២ ខែមីនា កាសែត The New York Times បានចុះផ្សាយព័ត៌មានពីរលើក ដែលសំអាងតាមដំណឹង ដែលទម្លាយដោយ “មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះរបស់សហរដ្ឋអាមេរិក” ថា ភាគីចិន “បានដឹងជាមុនពីផែនការ និងចេតនារបស់ភាគីរុស្ស៊ី ដែលធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែន” ព្រមទាំងចោទប្រកាន់ថា ភាគីចិនឈរនៅជាមួយ ភាគីរុស្ស៊ីហើយរិះគន់ថា អាមេរិកបង្ករឿងហេតុថែមទៀត ក្នុងស្ថានការណ៍អ៊ុយក្រែនព្រមទាំង ប្រឆាំងអាមេរិក...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ខែកុម្ភៈ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៥៦លើក បណ្ដាលឲ្យមានអ្នកស្លាប់ ១៤៣នាក់ និងរបួស៣៤៩នាក់។ យោតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង នាថ្ងៃទី៩ មីនា បានបញ្ជាក់ថា «បងប្អូនជនរួមជាតិនូវស្ថានភាព...
ភ្នំពេញ៖ កាលពីអត្ថបទលើកមុន ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា បានធ្វើការណែនាំពីវិធីសាស្ត្រ ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជាទម្រង់ PDF ដោយប្រើប្រាស់កម្មវិធី Telegram។ យោងតាមហ្វេសប៊ុក នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ពេលនេះក្រុមការងារ សូមធ្វើការណែនាំពីវិធីសាស្ត្រមួយទៀត ងាយៗ ក្នុងការបំប្លែងរូបភាព ទៅជាទម្រង់ PDF ដោយប្រើប្រាស់កម្មវិធីដែលមានស្រាប់នៅលើប្រព័ន្ធប្រតិបត្តិការ iOS (iPhone...
ភ្នំពេញ៖ ដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយ ប្រទេសសមាជិកអាស៊ាន ក្នុងការលើកពេល កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅថ្ងៃទី១០ មីនានេះថា បច្ចុប្បន្ន ឥណ្ឌូនេស៊ីគឺជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក ។ លោកថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក បានស្នើឡើងដោយសហរដ្ឋអាមេរិក...
នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា បានឲ្យដឹងថា សម្រាប់លោកអ្នកដែលពុំធ្លាប់ ប្រើមុខងារអ៊ែរដ្រប់ អ៊ែរដ្រប់គឺជាកម្មវិធីមួយរបស់ iPhone ដែលអាចផ្ញើរូបភាព ឬវីដេអូរវាង iPhone មិនត្រឹមតែមានល្បឿនលឿន ថែមទាំងអាចរក្សាគុណភាពរបស់រូបភាពបានល្អដូចដើម ដោយមិនចាំបាច់មានសេវាអុីនធឺណិត (WiFi ឬ 4G) ក្នុងចម្ងាយរហូតដល់៩ម៉ែត្រ។ ដោយសារភាពងាយស្រួលនេះហើយ ទើបជនខិលខូចមួយចំនួន បានប្រើមុខងារនេះ ដើម្បីផ្ញើរូបភាពអាសអាភាសក្នុងគោលបំណងរំខានអ្នកដ៏ទៃ ដែលគេហៅថា“Cyber Flashing”។ ដូច្នេះដើម្បីចៀសវាងបញ្ហានេះ លោកអ្នកគួរតែបិទអ៊ែរដ្រប់នៅពេលដែលលោកអ្នក ពុំត្រុូវការប្រើប្រាស់ ឬបើកសម្រាប់ឱ្យតែអ្នកនៅក្នុង បញ្ជីឈ្មោះអាចផ្ញើក៏បាន។ នេះជាវិធីដើម្បីបើក បិទកម្មវិធីអ៊ែរដ្រប់៖ ១-ចូលទៅ Control Center (ចូលពី lock screen ក៏បាន) ដោយអូសពីលើចុះក្រោមនៅលើកញ្ចក់ ផ្នែកខាងស្ដាំ ២-ចុចសង្កត់ចំកណ្ដាលក្នុងការ៉េដំបូងគេ ៣-ចុចលើ AirDrop ហើយជ្រើសយកជម្រើសដែលលោកអ្នកចង់បាន៕
គៀវ៖ អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសន្ទនាជាមួយរុស្ស៊ី លើការធានាសន្តិសុខ និងអនាគតរបស់តំបន់ Donetsk, Lugansk និង Crimea នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មាន ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការ របស់ប្រធានាធិបតីអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ ABC News ថាអ៊ុយក្រែនចាំបាច់ ត្រូវមានកិច្ចព្រមព្រៀងសន្តិសុខរួម ជាមួយប្រទេសជិតខាងទាំងអស់ និងសហរដ្ឋអាមេរិក...