ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងឲ្យដឹងថា នយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមរតកមហាសាល នាំមកនូវសន្តិភាព និងការអភិវឌ្ឍ។ ក្នុងឱកាសចុះសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី២ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃ២៩ មីនានេះ បានប្រកាសដល់ម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករ-កម្មការិនីឈប់សម្រាប់ នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាខ្មែរចំនួន៣ថ្ងៃ (១៤-១៥-១៦) ដោយមានប្រាក់ឈ្នួល ៕
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើរសុំទឹកប្រាក់ចំនួន ៦,៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធរបស់ខ្លួន ២០២៣ ជាសំណើថវិកា ដែលមានគោលបំណងដោះស្រាយ អ្វីដែលខ្លួនចាត់ទុកថា ជាការគំរាមកំហែងដែលកើតចេញពី ជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន។ ការផ្តល់មូលនិធិនេះនឹងពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់ កងកម្លាំងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង) និងដៃគូក្នុងតំបន់ក្នុងការប្រឈមមុខ នឹងការឈ្លានពានរបស់រុស្ស៊ី” ដោយសំដៅទៅលើអ្វីដែល...
គៀវ៖ ប្រមុខរដ្ឋបាលយោធាក្នុងតំបន់ លោក Vitaliy Koval បាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានវាយប្រហារលើឃ្លាំងប្រេងមួយ នៅក្នុងតំបន់ Rivne ភាគពាយ័ព្យនៃប្រទេសអ៊ុយក្រែន។ លោក Koval បានសរសេរនៅលើបណ្ដាញ Telegram ឲ្យដឹងថា អ្នកជំនាញមកពីសេវារដ្ឋ សម្រាប់គ្រាអាសន្ន និងមន្ទីរពិសោធន៍គីមីកំពុងធ្វើការ លើទីតាំងនៃការផ្ទុះខាងលើនេះ។ មិនមានរបាយការណ៍ ស្តីពីការស្លាប់...
អ៊ីស្ដង់ប៊ុល៖ គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានទៅដល់ទីក្រុងអ៊ីស្តង់ប៊ុល ដ៏ធំបំផុតរបស់ប្រទេសតួកគី កាលពីថ្ងៃចន្ទសម្រាប់ជុំថ្មីនៃ កិច្ចចរចាសន្តិភាពទល់មុខគ្នា ក្នុងគោលបំណងសម្រេចបាន នូវវឌ្ឍនភាពយ៉ាងច្រើន ដើម្បីបញ្ចប់វិបត្តិ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការមកដល់របស់គណៈប្រតិភូអ៊ុយក្រែន ត្រូវបានពន្យារពេលដល់ម៉ោងល្ងាច ដោយសារតែការបិទ ដែនអាកាសអ៊ុយក្រែន និងបញ្ហាភស្តុភារមួយចំនួន។ យោងតាមទូរទស្សន៍ NTV ប្រតិភូអ៊ុយក្រែន ត្រូវទៅប្រទេសជិតខាងតាមផ្លូវ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ប្រធានសាខាថ្នាក់ស្រុក និងខេត្តរបស់គ្រឹះមីក្រូហិរញ្ញវត្ថុ និងធនាគារជាសមាជិកទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង សាខាប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា សិក្ខាសាលាថ្នាក់តំបន់ ត្រូវបានរៀបចំឡើងបន្ទាប់ពី សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាគមធនាគារនៅកម្ពុជា និងសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ដាក់ឲ្យប្រើជាផ្លូវការនូវក្រមប្រតិបត្តិ វិស័យធនាគារនិងហិរញ្ញវត្ថុ...
ញូវយ៉ក៖ តម្លៃប្រេងបានធ្លាក់ចុះ កាលពីថ្ងៃចន្ទ ខណៈពាណិជ្ជករបានថ្លឹងថ្លែង ពីទស្សនវិស័យតម្រូវការ ខណៈកំពុងរង់ចាំការចរចាសន្តិភាព រុស្ស៊ី និងអ៊ុយក្រែន ជាថ្មីទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate សម្រាប់ការចែកចាយ ខែឧសភាបានបាត់បង់ ៧,៩៤ ដុល្លារ ឬ ៧ភាគរយ ដើម្បីទូទាត់នៅតម្លៃ ១០៥,៩៦ដុល្លារ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា នៅម៉ោង៥ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នឹងមានការបិទកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីផ្លូវ៣០ម៉ែត្ រ(ផ្លូវបុរីសន្តិភាព) រហូតដល់ស្ពានអាកាសចោមចៅ ជាបណ្តោះអាសន្ន ដោយសាររៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដូច្នេះសម្រាប់អ្នកធ្វើដំណើរ ឆ្លងកាត់ទីតាំងនេះ បញ្ចៀសចរាចរណ៍៕
រ៉ង់ហ្គោន៖ ប្រមុខយោធាមីយ៉ាន់ម៉ា បានប្តេជ្ញាថា នឹង “បំផ្លាញ” កងកម្លាំងប្រឆាំងរបបយោធា និងអ្នកគាំទ្ររបស់ពួកគេ ដោយលើកឡើងថា មិនមានកន្លែង សម្រាប់ការចរចាជាមួយក្រុមបែបនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ។ ថ្លែងនៅចំពោះមុខកងទ័ពជាង ៨៦០០នាក់ដែលបានប្រមូលផ្តុំគ្នា សម្រាប់ព្យុហយាត្រាយោធាប្រចាំឆ្នាំ ដែលប្រារព្ធខួបលើកទី៧៧ នៃទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំ ឧត្តមសេនីយ៍ជាន់ខ្ពស់លោក Min Aung Hlaing បានលើកឡើងថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥២នាក់ទៀត ខណៈ ជាសះស្បើយចំនួន៤៦នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៥ ៥១៣នាក់ អ្នកជាសះស្បើយចំនួន ១៣១ ៤៥៩នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៤នាក់ ៕