ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ខណៈអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែខ្ពស់ជាងអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ។ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ មីនា សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ហើយខ្ញុំក៏នៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង...
កាលពីពេលថ្មីៗនេះមានការផ្ទុះនៃការចាប់អារម្មណ៍ និងការចែករំលែកយ៉ាងពេញទំហឹង នៅក្នុងបណ្តាញសង្គមទាក់ទងនឹងការប្រកាសចេញលក់ជាផ្លូវការនៃរថយន្ត Ford ស៊េរីថ្មីនៅប្រទេសអូស្រ្តាលី និងព្រឹត្តិការណ៍តាំងពិពណ៌រថយន្តខ្នាតធំនៅប្រទេសថៃដែលមានគាំទ្រយ៉ាងច្រើន ពីសំណាក់មិត្តអ្នកស្រឡាញ់រថយន្ត។ មិនបង្អង់យូរបន្ទាប់ពីក្រុមហ៊ុន Ford Motor Company បានប្រកាសជាផ្លូវការនោះ Ford Cambodia ក៏បានបើកទទួលការកក់ជាផ្លូវនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ផងដែរ ជាមួយនឹងតម្លៃពិសេស និងជម្រើសពណ៌ថ្មីយ៉ាងច្រើនសម្បូរបែបដូចជា៖...
ភ្នំពេញ៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី លើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីការផ្ដល់ប្រាក់ឧបត្ថម្ភម្នាក់ៗចំនួន ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសពិធីចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ៕
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានកាត់បន្ថយពន្ធនាំចូលរថយន្ដអគ្គិសនី មកប្រទេសកម្ពុជា ៥០% ខណៈរថយន្ដធម្មតាពន្ធនាំចូលត្រូវបង់ ១២២%។ ក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី នាថ្ងៃទី២៦...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជន ជាជនជាតិតៃវ៉ាន់ ៣នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត ៦០០គីឡូក្រាម តាមផ្លូវសមុទ្រ ចេញទៅប្រទេសទី៣ ។ ប្រតិបត្តិការនេះធ្វេីឡេីងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេន៍យ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការ រីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ZOOM នាថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៊ុន...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងត្រៀមរៀបចំពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងឲ្យដឹងថា តាមរយៈមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ ពីគម្រោងចំនួន៦៧ មានទំហំទឹកប្រាក់ជាង ២០លានដុល្លារអាមេរិក ដើម្បីការកាត់បន្ថយភាពក្រីក្រ និងគាំទ្រសកម្មភាពផ្សេងៗទៀត ។ តាមរយៈសារលិខិតក្នុងឱកាសអបអរសារទរ ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) បានបេីកប្រតិបត្តិការចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីដឹកជញ្ជូន រក្សាទុកសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ រឹមអូសគ្រឿងញៀនជាង ១០០គីឡូក្រាម ។ ប្រតិបត្រិការនេះធ្វេីឡេីង ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់...