ភ្នំពេញ៖ ស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ មួយទៀតដែលគ្រោងធ្វើឡើង នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នឹងរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ខាងមុខហើយ ។ នេះបើតាមហ្វេសប៊ុករបស់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ សាងសង់វិមានឈ្នះឈ្នះ នាថ្ងៃ១៥ កុម្ភៈ។ ស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ...
យប់ថ្ងៃទី១៤ ខែកុម្ភៈ កីឡាការិនីចិន XuMengtao កីឡាករចិនទទួលបានមេដាយមាស នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញាសា Ladies’ Aerials នៃវិញ្ញាសាជិះស្គីព្រិលបែបសេរី នៃការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ។ នេះមិនគ្រាន់តែជាមេដាយមាសទី៥ របស់គណៈប្រតិភូកីឡាចិន ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា លើកនេះប៉ុណ្ណោះទេ ហើយក៏ជាមេដាយមាសទី១ របស់ក្រុមកីឡាការិនីចិនក្នុងវិញ្ញាសា Ladies’ Aerials ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតកីឡា...
វ៉ាស៊ីនតោន៖ ប្រជាជនអាមេរិកភាគច្រើន គិតថាសេដ្ឋកិច្ចអាមេរិក និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានភាពប្រសើរឡើងក្នុងកម្រិតខ្លះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែនៅតែមិនល្អ ខណៈប្រជាជនភាគច្រើន នៅតែមានការព្រួយបារម្ភអំពីជំងឺរាតត្បាត នេះបើយោងតាមការឲ្យ ដឹងពីការស្ទង់មតិថ្មីមួយ។ ខណៈដែលករណីឆ្លងមេរោគ បានធ្លាក់ចុះនៅកន្លែងជាច្រើន ក្នុងសហរដ្ឋអាមេរិក ប្រជាជនអាមេរិកកាន់ តែច្រើនបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ-១៩ “កំពុងដំណើរការល្អ” ប៉ុន្តែវានៅតែជារបាយការណ៍ ចម្រុះនៅឡើយ។...
ញូវយ៉ក៖ តម្លៃប្រេងបានឡើងថ្លៃ កាលពីថ្ងៃចន្ទ ខណៈអ្នកវិនិយោគ តាមដានភាពតានតឹង ភូមិសាស្ត្រនយោបាយ ដែលកំពុងកើនឡើងរវាង មហាអមណាចពិភពលោកទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមីនាបានបន្ថែម ២,៣៦ដុល្លារអាមេរិកឬ ២,៥ភាគរយ ដើម្បីទូទាត់នៅត្រឹម ៩៥,៤៦ដុល្លារ ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី១៥ កុម្ភៈនេះ បាននិងកំពុងជួបពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីស្ដីការក្រសួង ។ សូមរំលឹកថា រដ្ឋមន្រ្តី ការបរទេសសិង្ហបុរី បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀត...
កំពត៖ កម្មវិធី SIS Cambodia ដែលជាប្រព័ន្ធអប់រំបែបឌីជីថល ដែលបង្កើតឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ឥឡូវនេះ បានដាក់ពង្រាយនៅតាម សាលារៀននៅខេត្តកំពត ដោយជួយសាលារៀនទាំងនេះ ងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការអប់រំ ។ ការប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធី SIS Cambodia...
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់មន្ទីរបរិស្ថាន អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវរួមសហការគ្នាឲ្យ កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីការពារ និងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងឱកាស ចុះពិនិត្យការងារគ្រប់គ្រង ធនធានធម្មជាតិ និងជីវៈចម្រុះ នៅតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមមាន...
ក្រោយសង្គ្រាមលោកលើកទី១ និងលោកលើទី២ គេឃើញប្រទេសជាច្រើន នៅលើពិភពលោកបានរើសគូកន ដើម្បីលេងក្នុងគោលដៅបំរើឲ្យផល ប្រយោជន៏ ពុំមែនជាឧត្តមគតិអ្វីទាំងអស់! ដែលពីដើម្បីជាសត្រូវ ក្រោយមកជាមិត្តខ្លះ ក្រោយមកក្លាយទៅជា សត្រូវក៏ដោយសារមកពី ផលប្រយោជន៍ទាំងអស់ ។ ក្រោយសង្គ្រាមលោកលើទី ២មានបក្ខ សម្ព័ន្ធធំពីរត្រូវបានបង្កើតទ្បើង គឺ NATO និងVarsovies ដែលយន្តការយោធាពីរនេះ បដិបក្ខនិងគ្នាបំរើឲ្យរបប នយោបាយរបស់ខ្លួន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំទូទៅស្តីពី ការប្រើប្រាស់ឱសថម៉ូលណាទ្រីស (ម៉ូលទូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) សម្រាប់ប្រើក្នុងការព្យាបាល ជំងឺឆ្លងបង្កឡើងដោយវីរុសកូរ៉ូណាកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ (ចាប់ពីអាយុពី ១៨ឆ្នាំ ឡើងទៅ ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានធ្វើការជួបពិភាក្សាគ្នាតាម ទូរស័ព្ទរយៈពេលជាងមួយម៉ោង ហើយជាលទ្ធផលលោក Biden បានធ្វើការសន្យាជូនចំពោះអ៊ុយក្រែន ក្នុងករណីប្រសិនបើរុស្សីពិតជា នឹងបើកការវាយប្រហារណាមួយ។ លោក Biden ត្រូវបានគេដឹងថា បានធ្វើការសន្យាថា...