បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបង្ហាញនូវការស្វាគមន៍ ចំពោះកិច្ចពិភាក្សា ៤ភាគី ជាមួយប្រទេសរុស្ស៊ី បារាំងនិងអាល្លឺម៉ង់ ថាជាវិធានការដ៏មានអត្ថន័យ ឆ្ពោះទៅរកសន្តិភាព នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ។ តាមសេចក្តីរាយការណ៍ សេចក្តីថ្លែងការណ៍នោះ បាននិយាយយ៉ាងដូច្នេះថា “ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ប្រាប់លោកស្រី Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ថា កម្ពុជាមានគោលបំណងតែមួយគត់ គឺជួយប្រទេសមីយ៉ាន់ម៉ា ឲ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព ការបង្រួបបង្រួមជាតិយូរអង្វែង ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៧ មករា...
បរទេស៖ សេតវិមានបាននិយាយ នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក បានចែករំលែកថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួនជាង ៤០០លានដូស នៅជុំវិញពិភពលោក នេះបើយោងងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ នៅក្នុងអំឡុងសន្និសីទកាសែតមួយ នាថ្ងៃពុធសប្ដាហ៍នេះ លោក Jeff Zients ជាមន្ត្រីសម្របសម្រួលការ ឆ្លើយតបជម្ងឺកូវីដ១៩ សេតវិមានរបស់លោកប្រធានាធិបតីអាមេរិក...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកបានផ្តល់លិខិតមួយ ឲ្យទៅទីក្រុងមូស្គូនៅថ្ងៃពុធសប្ដាហ៍នេះ ដោយបង្ហាញផ្លូវការទូតមួយ ដើម្បីបញ្ចៀសសង្គ្រាម ស្របពេលដែលរុស្ស៊ីប្រមូលផ្តុំ កងទ័ពនៅតាមព្រំដែនប្រទេសអ៊ុយក្រែន។ នៅក្នុងសន្និសីទកាសែតមួយ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកប្តេជ្ញារក្សា និងការពារអធិបតេយ្យភាព របស់ប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការជ្រៀតជ្រែក ក្នុងរឿងកីឡាអូឡាំពិករដូវរងារខាងមុខ របស់ទីក្រុងប៉េកាំង និងបានព្រមានមិនឲ្យប្រឡែង លេងជាមួយភ្លើង ស្តីពីបញ្ហាកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ។ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានធ្វើការថ្លែងយ៉ាងដូច្នើ នៅក្នុងអំឡុងធ្វើកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយរដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិក លោក Antony...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានឈានជើងចូលក្នុងជម្លោះរបស់ចិន ជាមួយប្រទេសលីទុយអានី ដោយប្រកាសថា ខ្លួនបានប្តឹងមហាយក្សអាស៊ី ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការអនុវត្តពាណិជ្ជកម្មរើសអើង ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់។ កាលពីខែសីហាឆ្នាំមិញ ប្រទេសចិនបានកោះហៅ ប្រេសិតការទូតជាន់ខ្ពស់ប្រចាំ នៅប្រទេសលីទុយអានី របស់ខ្លួនវិលត្រឡប់វិញ និងបានទាមទារឲ្យទីក្រុង Vilnius កោះហៅត្រឡប់វិញ នូវឯកអគ្គរដ្ឋទូតលីទុយអានី ប្រចាំនៅទីក្រុងប៉េកាំង ក្នុងដំណើរឆ្លើយតបចំពោះការ...
បរទេស៖ ប្រទេសអ៊ីស្រាអ៊ែល និងប្រទេសតួកគី មកដល់ពេលនេះកំពុងបន្តធ្វើការ ពិភាក្សានៅឡើយអំពី លក្ខខណ្ឌទាំងឡាយ មុនទស្សនកិច្ចរបស់ លោកប្រធានាធិបតីអ៊ីស្រាអ៊ែល Isaac Herzog ទៅកាន់រដ្ឋធានីក្រុងអង់ការ៉ា ដែលអាចធ្វើឡើង ក្នុងពេលឆាប់ៗខាងមុខនេះ។ គួរឲ្យដឹងដែរថាជំនួបគ្នា ព្រមទាំងដំណើរទស្សនកិច្ចលើកនេះ នឹងក្លាយទៅជាការបំបែកភាព ទាល់ច្រកនៃបញ្ហាដ៏រកាំរកូស នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរផង និងរំពឹងកិច្ចសហប្រតិបត្តិការ ល្អប្រសើរឡើងវិញផង។ អស់រយៈពេលជាយូរមកហើយ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមជាមួយមេដឹកនាំ នៃប្រទេសគុយបា វេណេស៊ុយអេឡា និងនីការ៉ាហ្គា ដើម្បីបង្កើតភាពជាដៃគូក្នុងវិស័យជាច្រើន រួមទាំងការបង្កើន កិច្ចសហប្រតិបត្តិការយោធាផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានជូនដំណឹង ស្តីពីការ បញ្ចៀសចរាចយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសផ្លូវជាតិលេខ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចន្លោះម៉ោង ៦នាទីព្រឹក ថ្ងៃទី៣១...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លី ពីរគ្រាប់ចូលទៅក្នុងដែនទឹក ភាគខាងកើតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពព័ត៌មានពី JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូងបាន រកឃើញមីស៊ីលចំនួនពីរគ្រាប់ ដែលសន្មតថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលត្រូវបានបាញ់នៅជុំវិញទីក្រុង Hamhung ឆ្នេរសមុទ្រភាគខាងកើត របស់កូរ៉េខាងជើង...