ថ្ងៃទី១៥ ខែមករា រូបភាពសំខាន់នៃរាត្រីសមោស រអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២២ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ត្រូវបានប្រកាសជាផ្លូវការ ។ រូបភាពសំខាន់នេះបង្កើតឡើង ដោយខ្លាសិរីមង្គលមួយក្បាលនិងអក្សរចិន “រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២២ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន”ជាដើម រូបភាពនេះយកពណ៌ក្រហម និងពណ៌លឿងជាសំខាន់ ដើម្បីបង្ហាញពីក្តីសប្បាយរីករាយនិងឱឡារិក ។ បច្ចុប្បន្ន រាត្រីសមោសរអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២...
ភ្នំពេញ៖ ក្រុមហ៊ុនWONDER DEVELOPMENT, ដែលជាអ្នកអភិវឌ្ឍន៍ អចលនទ្រព្យអាគារខុនដូរ ដ៏ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា នោះគឺMESONG អាគារមេសុង បានប្រកាសពីការចាប់ផ្តើម នូវភាពជាដៃគូ ជាមួយក្រុមហ៊ុន JARDINE MATHESON ដែលជាក្រុមហ៊ុនមកពីប្រទេសអង់គ្លេស និងធំជាងគេប្រចាំតំបន់អាស៊ី ។ ការចុះហត្ថលេខាលើ កិច្ចសន្យាសហការណ៏ជាមួយក្រុមហ៊ុន ផ្គត់ផ្គង់ជណ្តើរយន្តដ៏ល្បីបំផុតគឺ Jardine Schindler ដែលពិធី...
ភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការ The Wildfowl & Wetlands Trust បាននិងកំពុងអនុវត្តគម្រោង ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍ នៅក្នុងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ។ តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន នាថ្ងៃ១៦ មករា បានបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ...
បរទេស៖ អាជ្ញាធរបាននិយាយថា មនុស្សទាំង៤នាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅក្នុងសាលាប្រជុំមួយក្នុងទីក្រុង Colleyville រដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍គឺ “នៅមានជីវិត” និង “មានសុវត្ថិភាព” ខណៈដែលប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីការបាញ់កាំភ្លើង និងសំឡេងស្រដៀងទៅនឹង ការផ្ទុះនៅកន្លែងកើតហេតុ។ ជនសង្ស័យដែលបាន ចាប់ចំណាប់ខ្មាំងទាំងនោះ ដែលតាមសេចក្តីរាយការណ៍ បានទាមទារឱ្យមានការដោះលែង ស្ត្រីជនជាតិប៉ាគីស្ថានម្នាក់ ដែលត្រូវបានកាត់ទោសពីបទ...
ជំរាបសួរអ្នកទាំងអស់គ្នា កម្មវិធីគំនិតថ្មីក្នុងប្រយោគបុរាណចិន ពេលនេះអានថា 致广大而尽精微 ដកស្រដ់ពីសៀវភៅ《中庸》 មានន័យថា ៖សម្រេចកិច្ចការធំនិងអស្ចារ្យ ខណៈដោះស្រាយបញ្ហាតូចល្អិត ពោលគឺ ស្របពេលឈានទៅរក ការសម្រេចបាននូវម៉ាក្រូ ក៏គួរផ្តោតសំខាន់លើមីក្រូផងដែរ។ នេះជាទស្សនៈមួយរបស់បុព្វបុរសចិនស្តីអំពីសុខដុមរមនានិងប្រាជ្ញា នៃការរក្សាតុល្យភាព រវាងរឿងតូចល្អិតនិងឆន្ទៈធំ។ ឆ្នាំថ្មីទើបចាប់ផ្តើម ពេលថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានសម្តែងការកោតសរសើរ ចំពោះប្រជាជនចំពោះការវិវឌ្ឍរីកចម្រើនដែលខុសគ្នាជារៀងរាល់ថ្ងៃ និងប្រើប្រយោគបុរាណចិន 致广大而尽精微 ដើម្បីបញ្ជាក់ពីវិធីសាស្ត្រ នៃការបន្តបង្កើតភាពរុងរឿងគឺ ត្រូវគិតគូរឱ្យបានវែងឆ្ងាយ ខណៈពេលមានសន្តិសុខក៏ ពិចារណាពីគ្រាមានគ្រោះអាសន្ន រក្សាចិត្តអត់ធ្មត់ជាយុទ្ធសាស្ត្រ។ បំពេញការងារត្រូវដោះស្រាយ ឱ្យល្អនូវទំនាក់ទំនងរវាង រយៈពេលវែងខាងមុខនិងពេលបច្ចុប្បន្ន យុទ្ធសាស្ត្រនិងវិធីសាស្ត្រ។ គួរកំណត់ទិសដៅ បញ្ជាក់តួនាទីឱ្យច្បាស់ ហើយយកចិត្តទុកដាក់ធ្វើការលម្អិតឱ្យល្អ សន្សំភាពជោគជ័យតូចតាច រហូតទទួលបានភាពជោគជ័យដ៏ធំធេង ធ្វើឱ្យផែនការក្លាយជាការពិត។ នៅក្នុងចិត្តរបស់លោក Xi Jinping តួឯកនៃផែនការជាតិគឺប្រជាជន។ ការកសាងស្រុកកំណើតស្រស់ស្អាត...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃសៅរ៍ថា ការបាញ់មីស៊ីលដែលត្រូវបាន រកឃើញនៅព្រឹកថ្ងៃសុក្រ ដោយយោធាកូរ៉េខាងត្បូង គឺជាសមយុទ្ធបាញ់ដោយកងវរសេនាធំ នៃមីស៊ីលដែលបាញ់ចេញពី តួរថភ្លើងរបស់កូរ៉េខាងជើង ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) កងវរសេនាធំនៅខេត្ត Pyongan ខាងជើង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅពេលថ្មីៗនេះថា នៅសល់ត្រឹមតែពីរបី សប្ដាហ៍ទៀតប៉ុណ្ណោះ ក្នុងការសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្លឹងជ្រើសជម្រើសដទៃទៀត ប្រសិនបើកិច្ចចរចាគ្នាបរាជ័យ។ កិច្ចពិភាក្សាគ្នាដើម្បីស្តារ កិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក គឺសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស...
បរទេស៖ ពួកតាលីបង់ នៅថ្ងៃសុក្រនេះ បានជំរុញទីក្រុងវ៉ាស៊ីនតោន ឲ្យស្តាប់សំណើររបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បញ្ចេញមូលនិធិ សម្រាប់អាហ្វហ្គានីស្ថាន ដែលបានបង្កកនៅសហរដ្ឋអាមេរិក ស្របពេលដែលវិបត្តិមនុស្សជាតិ កាន់តែធ្ងន់ធ្ងរឡើង។ អាជ្ញាធរសហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថានមានទំហំទឹកប្រាក់ រាប់ពាន់លានដុល្លារ ក្រោយពួកតាលីបង់ ដណ្ដើមអំណាចនៅក្នុងខែសីហា ឆ្នាំ២០២១ ក្រោយការដកចេញរបស់ កងកម្លាំងទ័ពរបស់បរទេស មានសហរដ្ឋអាមេរិកជាដើម។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានសម្ដែងនូវក្ដីសោកសង្រេង ដែលទើបបានដឹងពី មរណភាពរបស់សមាជិក ក្រុមដោះមីនកម្ពុជា ៣នាក់ នៅខេត្តព្រះវិហារ និងម៉ាកាវ៉ា ដែលជាវីរៈកណ្តុររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១០០គ្រាប់ ក្នុងអំឡុងពេលបេសកកម្ម ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៤ មករា ឧបនាយករដ្ឋមន្ត្រី...
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃសុក្រនេះ បានបាញ់តេស្តសាកល្បង អាវុធចំនួនពីរ ដែលត្រូវគេប៉ាន់ស្មានថា ជាមីស៊ីលផ្លោងវាយប្រហារក្នុងរយៈចម្ងាយខ្លី ហើយនេះគឺជាការបាញ់ តេស្តមីស៊ីលលើកទី៣ ក្នុងរយៈពេល ១០ថ្ងៃ។ ក្នុងសារអក្សរផ្ញើឲ្យអ្នកសារព័ត៌មាន អគ្គសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា មីស៊ីលនោះ គឺត្រូវបានបាញ់ចេញពីខេត្ត North Pyongan...