ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាអាជ្ញាធរត្រូវ បង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ក្នុងដំណើរការបោះឆ្នោត (Video)

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ក្នុងប្រកួតប្រជែងដំណើរការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៧ កុម្ភៈ សម្ដេច ស ខេង បានប្រាប់អភិបាលរាជធានី-ខេត្តឱ្យបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយ ដែលបានបញ្ជីត្រឹមត្រូវតាមច្បាប់ បានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាចទី៧ ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

សម្ដេច បន្ដថា «ដើម្បីជាការអនុវត្តឲ្យ បានត្រឹមត្រូវតាមច្បាប់ស្តីពី គណបក្សនយោបាយ ច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងស្ត្រ បទបញ្ជា និងនីវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសនៅប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០០២២ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងមហាផ្ទៃ សូមស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ត្រូវបង្កលក្ខណៈងាយស្រួលដល់ គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីរួចហើយនៅក្រសួងមហាផ្ទៃ ក្នុងការធ្វើសកម្មភាពស្របតាមច្បាប់» ៕

To Top