បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃសុក្រនេះបានឲ្យដឹងថា អគារមួយកន្លែងដែលត្រូវបាន គេស្គាល់ថាជាអគារសម្រាប់ ទទួលទានអាហាររបស់ រដ្ឋាភិបាលនៃខេត្ត Chongqing បានដួលរលំក្រោយមាន សម្លេងផ្ទុះដ៏ខ្លាំងមួយ។ មនុស្សយ៉ាងហោចណាស់ ២០នាក់ ដែលត្រូវបានជាប់ពីខាងក្នុងគំនរ បែកបាក់ហើយក្រុមការងារ សង្គ្រោះបន្ទាន់នៅកំពុងបន្តធ្វើការងារ ស្វែងរកនិងជួយសង្គ្រោះនៅឡើយគិតចាប់តាំងតែពីពេល កើតហេតុនៅវេលាម៉ោងប្រមាណជា ១២ថ្ងៃត្រង់ថ្ងៃសុក្រនេះ។ យោងតាមការបង្ហាញវិដេអូ ដោយទូរទស្សន៍ក្នុងស្រុកអជ្ញាធរ បានបញ្ជូនក្រុមការងារសង្គ្រោះបន្ទាន់...
បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានផ្តោតគោលដៅដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាលគុយបាចំនួន ៨រូប ហាមឃាត់មិនឲ្យធ្វើដំណើរ ចូលសហរដ្ឋអាមេរិក ដោយចោទពីបទថា មន្ត្រីទាំងនោះបានចូលរួមក្នុងការ បង្ក្រាបលើក្រុមអ្នកតវ៉ា កាលពីរដូវក្តៅឆ្នាំមុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា មន្ត្រីគុយបាទាំងនោះ មានជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ង បំបិទមាត់ប្រជាជនគុយបា...
បរទេស៖ មេបញ្ជាការកងទ័ពជើងទឹកប្រទេសថៃ លោក Somprasong Nilsamai នឹងទម្លាក់ចោលសំណើសុំ មូលនិធិដើម្បីទិញនាវាមុជទឹក Yuan-class S26T ចំនួនពីរបន្ថែមទៀត នៅក្រោមថវិកាសារពើពន្ធឆ្នាំ ២០២៣ ដោយសារតែផលប៉ះពាល់ សេដ្ឋកិច្ចនៃ Covid-19 ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា លោក អ៊ីម៉ាហ្គាវ៉ា យូគិអុ អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានទទួលមរណភាពនៅប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «យើងសូមសម្តែងនូវ សមានចិត្តដ៏ជ្រាលជ្រៅ និងមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ឯកឧត្តម»។...
ហ្សឺណែវ៖ មន្ត្រីជាន់ខ្ពស់អង្គការ សុខភាពពិភពលោក (WHO) បានឲ្យដឹងថា វ៉ាក់សាំង Sinopharm និង Sinovac ជាង ១៨០លានដូស ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចំនួន ៤៩ តាមរយៈកម្មវិធី COVAX ដែលដើរតួជាសកលដ៏សំខាន់ ក្នុងការបង្កើនភាពស៊ាំ និងការជួយសង្គ្រោះជីវិតមនុស្ស។ លោក Bruce Aylward ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គនាយក...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានប្រកាស ស្វាគមន៍ចំពោះក្រុម អ្នកវិនិយោគទុនកូរ៉េ ដែលមានបំណង ធ្វើការវិនិយោគលើផ្នែក បច្ចេកវិទ្យាប្លុកឆែន នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យ ឌីជីថល កាន់តែប្រសើរឡើងថែមទៀត។ ក្នុងឱកាសអនុញ្ញាត ឲ្យ ក្រុមហ៊ុន វិនិយោគទុន កូរ៉េ ជួប ពិភាក្សា ការងារ កាលពី ពេល...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងថា ជនជាតិអាមេរិកត្រូវតែធានា មិនឱ្យមានការវាយប្រហារ បែបនេះលើវិមានកាពីតូល របស់សហរដ្ឋអាមេរិក កាលពីមួយឆ្នាំមុន “មិនកើតឡើងម្តងទៀតនោះទេ” ខណៈដែលប្រទេសនេះហាក់ដូចជា មានការបែកបាក់ ជាងពេលណាៗទាំងអស់។ លោក បៃដិន បានឲ្យដឹងនៅក្នុងសន្ទរកថាពីវិមាន Statuary Hall នៅខាងក្រៅសភាថា “កាលពីមួយឆ្នាំមុនថ្ងៃនេះ...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា វីរុស បំប្លែងខ្លួនថ្មី Omicron ឆ្លងកាន់តែច្រើនបង្កជំងឺកូវីដ-១៩ ហាក់ដូចជាការបង្កជំងឺឡើង មិនសូវធ្ងន់ធ្ងរជាងប្រភេទ Delta ដែលលេចធ្លោនៅទូទាំងពិភពលោក ប៉ុន្តែមិនគួរត្រូវបានចាត់ថា ជាជំងឺ “ស្រាល” នោះទេ ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញប្រគល់អំណោយ មនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនប្រទេសមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។ គូសបញ្ជាក់ថា អំណោយជាសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ពីរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជូនសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ា រួមមាន...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះ បុរសវ័យ៦៩ឆ្នាំម្នាក់ នឹងត្រូវបានចោទប្រកាន់ នៅតុលាការជុំវិញសំណុំរឿង ឆបោកប្រាក់ ដែលពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន ១,៥លានដុល្លារសិង្ហបុរី ។ប៉ូលិសបានទទួលរបាយការណ៍ កាលពីថ្ងៃទី២៦ ខែកក្កដាពីជនរងគ្រោះ ដែលចង់ទទួលបានប្រាក់កម្ចីចំនួន ១៥លានដុល្លារសិង្ហបុរី។ ប៉ូលិសបានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មាន...